ព័ត៌មានអន្ដរជាតិ
UN ប្រាប់ពិភពលោកឲ្យឈប់ប្រើអាវុធជាតិផ្ទុះវាយប្រហារលើតំបន់ជម្លោះ
មន្ត្រីអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃអង្គារ បានអំពាវនាវឲ្យបញ្ឈប់ការប្រើប្រាស់អាវុធជាតិផ្ទុះ នៅតាមតំបន់ទីក្រុងជម្លោះ និងការវាយប្រហារទៅលើទីតាំងថែទាំវេជ្ជសាស្ត្រ ហើយបានសង្កត់ធ្ងន់ថានេះជាឧក្រិដ្ឋកម្មសង្គ្រាម ។
អគ្គលេខាធិការរងរបស់ UN ទទួលបន្ទុកកិច្ចការមនុស្សធម៌លោក Mark Lowcock បាននិយាយថា នៅពេលអាវុធជាតិផ្ទុះ ត្រូវបានប្រើនៅក្នុងតំបន់ទីក្រុង ក្នុងនោះស្ទើរតែ ៩០ ភាគរយនៃប្រជាជនដែលត្រូវបានសម្លាប់ គឺជាជនស៊ីវិល ។
លោកបានបន្ថែមទៀតថា អាវុធទាំងនេះក៏បង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលចាំបាច់ផងដែរ ហើយលោកអំពាវនាវឲ្យភាគីប្រយុទ្ធ គួរផ្លាស់ប្តូរជម្រើសប្រើប្រាស់អាវុធ និងយុទ្ធសាស្ត្ររបស់ខ្លួន ។
លោក Lowcock បាននិយាយថា បុគ្គលិកពេទ្យ ការដឹកជញ្ជូន និងសម្ភារៈបរិក្ខារនានា នៅតែបន្តរងការវាយប្រហារ ។ គ្រូពេទ្យ និងគិលានុបដ្ឋាយិកា ត្រូវបានគំរាមកំហែង ចាប់ពង្រត់ និងសម្លាប់ ។ គ្រឿងបរិក្ខារ និងប្រព័ន្ធដឹកជញ្ជូនវេជ្ជសាស្ត្រ រួមទាំងរថយន្តសង្គ្រោះ ត្រូវបានបំផ្លាញ និងខូចខាត ខណៈអ្នករងរបួស និងអ្នកជំងឺ ត្រូវបានបដិសេធមិនឲ្យទទួលការថែទាំ និងព្យាបាល ។
ទន្ទឹមនោះ លោក Lowcock ក៏បានអំពាវនាវដល់រដ្ឋនានាធានាថា គោលដៅយោធារបស់ពួកគេ គឺស្ថិតនៅឆ្ងាយពីកន្លែងពេទ្យ ត្រូវមានការប្រុងប្រយ័ត្ន រួមទាំងការចេញការព្រមានជាមុនស្តីពីសកម្មភាពយោធា បដិសេធពីការប្រើប្រាស់មធ្យោបាយវេជ្ជសាស្រ្ត ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់យោធា ក៏ដូចជាធានាថា យោធាត្រូវចូលរួមគោរពច្បាប់មនុស្សធម៌អន្តរជាតិ ។
ជាចុងក្រោយលោក Lowcock បានសង្កត់ធ្ងន់ទៅលើ សារៈសំខាន់ចាំបាច់នៃគណនេយ្យភាព ។ លោកបាននិយាយថា “ប្រសិនបើឧក្រិដ្ឋកម្មសង្រ្គាម មិនត្រូវបានបញ្ចប់ទេ អ្វីៗនឹងកាន់តែធ្ងន់ធ្ងរ ។ ការទទួលខុសត្រូវចំពោះការរំលោភបំពាន ត្រូវតែមានលក្ខណៈជាប្រព័ន្ធ និងជាសកល” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
ចុចអាន ៖ មេ WHO ព្រមានថា ពិភពលោកនឹងបន្តជួប “វីរុសដែលសាហាវជាងនេះ” ទាំងការឆ្លង និងស្លាប់ នាពេលខាងមុខ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៩ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


