ព័ត៌មានអន្ដរជាតិ
UN៖ ការវាយប្រហាររបស់អ៊ីស្រាអែលលើពន្ធនាគារអ៊ីរ៉ង់ជាប់ពាក់ព័ន្ធ«ឧក្រិដ្ឋកម្មសង្គ្រាម»
ប្រធានផ្នែកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងកាលពីថ្ងៃចន្ទថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើពន្ធនាគារមួយកន្លែងក្នុងប្រទេសអ៊ីរ៉ង់កាលពីឆ្នាំមុនគឺជា «ឧក្រិដ្ឋកម្មសង្គ្រាម» និងព្រមានពីហានិភ័យនៃការដាក់គំនាបបន្ថែមទៀត បន្ទាប់ពីការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលនាពេលបច្ចុប្បន្ន។
ទីភ្នាក់ងាររ៉យទ័រ ផ្សាយថ្ងៃទី១៦ខែមីនាឆ្នាំ២០២៦ បានឲ្យដឹងថា អាជ្ញាធរអ៊ីរ៉ង់ បាននិយាយថា មនុស្សជាង៧០នាក់ត្រូវបានសម្លាប់ ពេលអ៊ីស្រាអែលបានវាយប្រហារចំទីតាំងពន្ធនាគារ Evin របស់ទីក្រុងតេហេរ៉ង់កាលពីខែមិថុនាឆ្នាំមុន អំឡុងសង្គ្រាមតាមអាកាសជាមួយអ៊ីរ៉ង់រយៈពេល១២ថ្ងៃ។

តាមសេចក្តីរាយការណ៍នោះ ពន្ធនាគារដែលជាកន្លែងឃុំឃាំងអ្នកទោសនយោបាយក៏រងការខូចខាតដែរ នៅក្នុងការវាយប្រហារតាមអាកាសចុងក្រោយបំផុតរវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល។
លោកស្រី Sara Hossain ប្រធានបេសកកម្មស្វែងរកការពិតអន្តរជាតិឯករាជ្យលើស្ថានការណ៍នៅអ៊ីរ៉ង់ បាននិយាយថា៖«យើងបានរកឃើញមូលហេតុសមហេតុផលជឿថាការវាយប្រហារតាមអាកាសលើពន្ធនាគារ Evin គឺអ៊ីស្រាអែលបានប្រព្រឹត្តបទឧក្រិដ្ឋកម្មសង្គ្រាមដោយចេតនា ដឹកនាំការវាយប្រហារប្រឆាំងនឹងជនស៊ីវិលតែម្តង» ។
លោកស្រីបានលើកឡើងថា មនុស្ស៨០នាក់ រួមទាំងកុមារម្នាក់ និងស្ត្រី៨នាក់ត្រូវស្លាប់។
របាយការណ៍របស់អ្នកស៊ើបអង្កេត UN ចុងក្រោយបំផុតផ្អែកលើការសម្ភាសន៍ជាមួយជនរងគ្រោះ សាក្សី រូបភាពផ្កាយរណប និងឯកសារផ្សេងទៀត ត្រូវបានបង្ហាញដល់ក្រុមប្រឹក្សានៅថ្ងៃចន្ទ។
យ៉ាងណាអ៊ីស្រាអែលបានដកខ្លួនចេញពីក្រុមប្រឹក្សា ដែលកត់ត្រាការរំលោភបំពាន និងធ្វើការស៊ើបអង្កេត ហើយបានទុកកៅអីរបស់ខ្លួនឱ្យនៅទទេ។ មិនមានការឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយពីការិយាល័យនាយករដ្ឋមន្ត្រី ក្រសួងការបរទេស ឬយោធាអ៊ីស្រាអែលនោះទេ។
លោកស្រី Hossain បានថ្កោលទោសការស្លាប់ជនស៊ីវិលកាន់តែច្រើននៅក្នុងប្រទេសអ៊ីរ៉ង់ និងសម្តែងការព្រួយបារម្ភចំពោះយុទ្ធនាការទម្លាក់គ្រាប់បែកបច្ចុប្បន្ន អាចនាំឱ្យអ៊ីរ៉ង់បង្ក្រាបលើការប្រឆាំងកាន់តែខ្លាំង។
លោកស្រីនិយាយថា៖ « មេរៀនស្នូលដែលទាញយកចេញពីការស៊ើបអង្កេតរបស់យើងក្នុងបរិបទនេះគឺច្បាស់ណាស់ថាសកម្មភាពយោធា មិនផ្តល់ការទទួលខុសត្រូវ ឬនាំមកនូវការផ្លាស់ប្តូរដែលមានន័យនោះទេ។ ផ្ទុយទៅវិញ វាប្រឈមនឹងការបង្កើនការគាបសង្កត់ក្នុងស្រុក»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


