Connect with us

ព័ត៌មានអន្ដរជាតិ

កំណើនប្រជាជនតិចពេក ចិន សម្រេចបញ្ចប់គោលនយោបាយកូន២

បានផុស

នៅ

ប្រទេសចិនបានប្រកាសថា ខ្លួននឹងអនុញ្ញាតឲ្យប្តីប្រពន្ធនីមួយៗមានកូនរហូតដល់ទៅបីនាក់ ដែលនេះជាការបញ្ចប់គោលនយោបាយកូនពីរដ៏តឹងរ៉ឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Xinhua បានផ្សាយថា ការសម្រេចចិត្តនេះ ត្រូវបានប្រកាសនៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំនយោបាយ នៅថ្ងៃចន្ទនេះ។

ការអនុញ្ញាតនេះបានកើតឡើង បន្ទាប់ពីការធ្វើជំរឿន ដែលធ្វើឡើងម្តងក្នុងមួយទសវត្សរ៍ បានបង្ហាញថា ប្រជាជនចិនបានកើនឡើងក្នុងល្បឿនយឺតបំផុត នារយៈពេលប៉ុន្មានទសវត្សរ៍នេះ។

រឿងនេះបានបន្ថែមសម្ពាធដល់រដ្ឋាភិបាលក្រុងប៉េកាំង ក្នុងការជំរុញវិធានការឲ្យគូស្វាមីភរិយា ត្រូវមានកូនច្រើននិងបញ្ចៀសការធ្លាក់ចុះនៃចំនួនប្រជាជន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ស្រុកចិន ហាមឃាត់ការរៀបចំពិធីជប់លៀងខួបកំណើត និងឡើងផ្ទះ ដើម្បីសន្សំសំចៃលុយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម