ព័ត៌មានអន្ដរជាតិ
ស្វែងយល់លម្អិតអំពីវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Moderna ដែលបង្ហាញប្រសិទ្ធភាពសឹង១០០ភាគរយ
Moderna Inc បានក្លាយជាក្រុមហ៊ុនឱសថទី២របស់សហរដ្ឋអាមេរិកដែលបញ្ចេញទិន្នន័យពីការសិក្សាដ៏ធំមួយស្តីពីវ៉ាក់សាំងពិសោធន៍របស់ខ្លួនដោយនិយាយថា វាមានប្រសិទ្ធិភាព៩៤,៥ភាគរយប្រឆាំងនឹងជំងឺកូវីដ១៩។
វានឹងស្វែងរកការអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់ពីរដ្ឋបាលចំណីអាហារនិងឪសថអាមេរិកនៅពេលដែលវាបង្ហាញទិន្នន័យសុវត្ថិភាពបន្ថែមទៀតដែលគេរំពឹងថានឹងចេញនៅចុងខែនេះ។

ការវិភាគដំបូងរបស់វាត្រូវបានផ្អែកទៅលើ៩៥ករណីនៃជំងឺកូវីដ១៩ដែលក្នុងនោះ៩០ករណីបានទទួលការប្រើថ្នាំ Placebo ខណៈ៥ករណីទទួលវ៉ាក់សាំង។
មានករណីធ្ងន់ធ្ងរចំនួន១១នៅក្នុងក្រុមប្រើថ្នាំ Placebo និងគ្មានសោះក្នុងចំណោមអ្នកដែលត្រូវបានចាក់វ៉ាក់សាំង។
លទ្ធផលនេះបានបញ្ចេញ មួយសប្តាហ៍បន្ទាប់ពីក្រុមហ៊ុន Pfizer Inc និងដៃគូអាល្លឺម៉ង់ BioNTech SE និយាយថា វ៉ាក់សាំងពិសោធន៍របស់ពួកគេមានប្រសិទ្ធភាពជាង៩០ភាគរយដោយផ្អែកលើទិន្នន័យដំបូង។
- តើវាល្អកម្រិតណាទៅ?
ការធ្វើតេស្តមានការចូលរួមពីមនុស្ស៣០,០០០នាក់នៅសហរដ្ឋអាមេរិកដោយពាក់កណ្តាលត្រូវបានចាក់វ៉ាក់សាំងចំនួនពីរដូស បួនសប្តាហ៍ម្តង។
ការវិភាគគឺផ្អែកលើមនុស្ស៩៥នាក់ដំបូងដែលបង្ហាញរោគសញ្ញាជំងឺកូវីដ១៩។
មានតែអ្នកកើតកូវីដចំនួន៥នាក់ប៉ុណ្ណោះដែលត្រូវបានចាក់វ៉ាក់សាំង។ ក្រុមហ៊ុននិយាយថា វ៉ាក់សាំងនេះការពារបាន៩៤,៥ភាគរយ។
ទិន្នន័យនេះក៏បង្ហាញផងដែរថា មានអ្នកកើតកូវីដធ្ងន់ធ្ងរចំនួន១១នាក់ក្នុងការសាកល្បងប៉ុន្តែមិនមានអ្វីកើតឡើងចំពោះមនុស្សដែលត្រូវបានគេចាក់ថ្នាំបង្ការនោះទេ។

- តើអ្វីដែលយើងមិនដឹង?
យើងនៅមិនទាន់ដឹងថាតើភាពស៊ាំនឹងមានរយៈពេលយូរប៉ុនណាខណៈអ្នកស្ម័គ្រចិត្តនឹងត្រូវគេតាមដានយូរជាងមុន មុនពេលអាចទទួលបានចម្លើយ។
មានព័ត៌មានថា វាផ្តល់នូវការការពារមួយចំនួននៅក្នុងក្រុមមនុស្សវ័យចំណាស់ដែលជាក្រុមមានហានិភ័យខ្ពស់បំផុតពីការស្លាប់ដោយសារជំងឺកូវីដ១៩ប៉ុន្តែមិនមានទិន្នន័យពេញលេញទេ។ ហើយគេមិនទាន់ដឹងទេថាតើវ៉ាក់សាំងនេះនឹងបញ្ឈប់មនុស្សពីការមានជំងឺធ្ងន់ធ្ងរឬក៏វាបញ្ឈប់ពួកគេពីការចម្លងវីរុសដែរឬក៏អត់។
សំណួរទាំងអស់នេះនឹងជះឥទ្ធិពលដល់របៀបប្រើប្រាស់វ៉ាក់សាំងការពារវីរុសកូរ៉ូណា។

- តើវាមានសុវត្ថិភាពដែរឬទេ?
មិនមានការព្រួយបារម្ភអំពីសុវត្ថិភាពនោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ ការអស់កម្លាំងរយៈពេលខ្លី ឈឺក្បាលនិងឈឺចាប់ត្រូវបានរាយការណ៍បន្ទាប់ពីចាក់វ៉ាក់សាំងលើអ្នកជំងឺមួយចំនួន។
សាស្ត្រាចារ្យ Peter Openshaw មកពីមហាវិទ្យាល័យ Imperial College London បាននិយាយថា “ផលប៉ះពាល់ទាំងនេះគឺជាអ្វីដែលយើងរំពឹងថានឹងកើតឡើងជាមួយវ៉ាក់សាំងមួយដែលកំពុងធ្វើការនិងជំរុញឲ្យមានការឆ្លើយតបភាពស៊ាំល្អ។

- បើប្រៀបធៀបទៅនឹងវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer តើវាខុសគ្នាយ៉ាងដូចម្តេច?
វ៉ាក់សាំងទាំងពីរប្រើវិធីដូចគ្នាក្នុងការចាក់ហ្សែនវីរុសដើម្បីបង្កការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ។
មកទល់ពេលនេះ ទិន្នន័យបឋមដែលយើងបានឃើញគឺស្រដៀងគ្នាខ្លាំងណាស់។ មានការការពារប្រហែល៩០ភាគរយសម្រាប់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer / BioNTech និងប្រហែល៩៥ភាគរយសម្រាប់វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna។
ទោះបីជាយ៉ាងណាក៏ដោយ ការសាកល្បងទាំងពីរនៅតែធ្វើឡើងហើយតួរលេខចុងក្រោយអាចផ្លាស់ប្តូរ។
វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ហាក់ដូចជាងាយស្រួលជាងក្នុងការទុកដាក់ព្រោះវានៅតែមានប្រសិទ្ធភាពក្នុងសីតុណ្ហភាពដក២០អង្សាសេរហូតដល់៦ខែហើយអាចរក្សាទុកនៅក្នុងទូរទឹកកកស្តង់ដារបានរហូតដល់មួយខែ។
ប៉ុន្តែវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ត្រូវការទុកដាក់ក្នុងសីតុណ្ហភាពត្រជាក់ខ្លាំងប្រហែលដក៧៥អង្សាសេប៉ុន្តែវាអាចរក្សាទុកនៅក្នុងទូរទឹកកកបានរយៈពេល៥ថ្ងៃ។
ចំណែក វ៉ាក់សាំង Sputnik V ដែលត្រូវបានអភិវឌ្ឍនៅក្នុងប្រទេសរុស្ស៊ីក៏បានចេញផ្សាយទិន្នន័យដំបូងផងដែរដែលបង្ហាញថា វាមានប្រសិទ្ធភាព៩២ភាគរយ។

- តើយើងនឹងទទួលបានវាក់សាំងនៅពេលណា?
នោះអាស្រ័យលើកន្លែងដែលអ្នករស់នៅលើពិភពលោកនិងអាយុរបស់អ្នក។
ក្រុមហ៊ុន Moderna និយាយថា ខ្លួននឹងដាក់ពាក្យទៅនិយ័តករសហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ខ្លួនរំពឹងថានឹងមានវ៉ាក់សាំងចំនួន២០លានដូសនៅក្នុងប្រទេសនេះ។
ក្រុមហ៊ុនសង្ឃឹមថា នឹងមានរហូតដល់ទៅមួយពាន់លានដូសសម្រាប់ប្រើប្រាស់នៅជុំវិញពិភពលោកនៅឆ្នាំក្រោយហើយក៏គ្រោងនឹងស្វែងរកការយល់ព្រមនៅក្នុងប្រទេសដទៃទៀតផងដែរ។
រដ្ឋាភិបាលចក្រភពអង់គ្លេសនៅតែកំពុងចរចាជាមួយក្រុមហ៊ុន Moderna ព្រោះវ៉ាក់សាំងនេះមិនមែនជាវ៉ាក់សាំងមួយក្នុងចំណោមវ៉ាក់សាំងចំនួនប្រាំមួយដែលខ្លួនបានកុម្ម៉ង់ទិញនោះទេ។
ចក្រភពអង់គ្លេសបានបង្ហាញផែនការដែលផ្តល់អាទិភាពដល់មនុស្សវ័យចំណាស់សម្រាប់ការចាក់វ៉ាក់សាំង៕

ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC, Al Jazeera
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២០ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


