ព័ត៌មានអន្ដរជាតិ
នាវាចម្បាំងអាមេរិក អាចស្ទាក់ចាប់ និងកម្ទេចមីស៊ីលអន្តរទ្វីប ICBM ដោយជោគជ័យ
នាវាចម្បាំងមួយគ្រឿងរបស់អាមេរិក ត្រូវបានគេបញ្ជាឲ្យស្ទាក់ចាប់ និងកម្ទេចគ្រាប់មមីស៊ីលឆ្លងទ្វីប ប្រភេទ ICBM បានដោយជោគជ័យ នៅក្នុងការសាកល្បងសមត្ថភាពធ្វើឡើងនៅភាគខាងជើងឈាងខាងកើតកោះហាហៃ។ នេះបើតាមការអះអាងពីភ្នាក់ងារការពារមីស៊ីលអាមេរិក MDA។

ការសាកល្បងនេះ ធ្វើឡើងកាលពីថ្ងៃច័ន្ទ (ថ្ងៃអង្គារ៍ម៉ោងនៅកម្ពុជា) ទៅលើនាវាចម្បាំងមានបំពាក់ប្រព័ន្ធស្ទាក់ចាប់ និងកម្ទេចគ្រាប់មីស៊ីល ដែលគេហៅថា Aegis Ballistic Missile Defense ប៉ុន្តែមិនត្រូវបាន MDA បញ្ជាក់ច្បាស់ពីប្រព័ន្ធការពារមីស៊ីលដ៏ទំនើបនេះទេ។
នាយកភ្នាក់ងារប្រឆាំងគ្រាប់មីស៊ីល MDA លោក Jon Hill បាននិយាយថា ប្រព័ន្ធការពារមីស៊ីល Aegis Ballistic Missile Defense និងគ្រាប់មីស៊ីលស្តង់ដារ SM-3 Block IIA បញ្ចូលគ្នា អាចប្រឆាំងនឹងមីស៊ីលអន្តរទ្វីប ICBM បាន។
គ្រាប់មីស៊ីលស្តង់ដារ SM-3 Block IIA ត្រូវគេអះអាង ជាកិច្ចសហការផលិតរួមគ្នារវាងក្រុមហ៊ុនសពា្វវុធអាមេរិក Raytheon Co និងក្រុមហ៊ុនឧស្សាហកម្មធំធ្ងន់របស់ជប៉ុន Mitsubishi Heavy Industries Ltd។
យោងតាមការបញ្ជាក់ពីក្រុមហ៊ុន Raytheon មីស៊ីល ICBM ត្រូវគេបំផ្លាញដោយជោគជ័យទៅខាងក្រៅស្រទាប់ផែនដី ខណៈលោក Jon Hill និយាយដែរថា ជោគជ័យក្នុងការសាកល្បងលើកនេះ អាចបញ្ជាក់បានថា ប្រព័ន្ធការពារ Ground-based Midcourse Defense (GMD) និងបណ្តាញរ៉ាដា ប្រព័ន្ធប្រឆាំងគ្រាប់មីស៊ីល និងឧបករណ៍ដែលច្នៃឡើងមួយចំនួនទៀត គឺមានលទ្ធផលគ្រប់គ្រាន់ការពារអាមេរិកពីគ្រាប់មីស៊ីលអន្តរទ្វីបបាន៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Reuters
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


