ចិន ប្រាប់កុំឲ្យច្រឡំ រោគសញ្ញាកូវីដ ជាមួយជំងឺទូទៅផ្សេងទៀត
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ចិន ប្រាប់កុំឲ្យច្រឡំ រោគសញ្ញាកូវីដ ជាមួយជំងឺទូទៅផ្សេងទៀត

បានផុស

នៅ

មន្ត្រីសុខាភិបាលមកពីទីក្រុង ក្វាងចូវ បានព្រមានថា រោគសញ្ញានៃជំងឺកូវីដ-១៩ អាចមានការភាន់ច្រឡំជាមួយជំងឺទូទៅផ្សេងទៀត។ ពួកគេបានដាស់តឿនឲ្យសាធារណជន ទៅធ្វើតេស្តអាស៊ីដនុយក្លេអ៊ិច និងព្យាបាលឲ្យបានទាន់ពេលវេលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលជាមួយគ្នានោះដែរ ក្រុមមន្រ្តីបាននិយាយថា ការផ្ទុះថ្មីៗនេះនៅទីក្រុង ក្វាងចូវ គឺបណ្តាលមកពីវីរុសបំប្លែងខ្លួន Delta ដែលត្រូវបានរកឃើញដំបូងបំផុតនៅក្នុងប្រទេស ឥណ្ឌា។

លោក Zhou Bin អនុប្រធានមជ្ឈមណ្ឌល គ្រប់គ្រងនិងការពារជំងឺក្រុងក្វាងចូវ បានប្រាប់សារព័ត៌មាននៅថ្ងៃអង្គារនេះថា អ្នកជំងឺកូវីដ ភាគច្រើនបានបង្ហាញរោគសញ្ញាដូចជាគ្រុនក្តៅ អស់កម្លាំង ក្អកនិងឈឺបំពង់ក ដែលងាយភាន់ច្រឡំទៅនឹងរោគសញ្ញានៃជំងឺដទៃទៀត ដូច្នេះធ្វើឲ្យសាធារណជនមិនអើពើនឹងជំងឺកូវីដ-១៩។

លោក Zhou បានរម្លឹកដល់អ្នកណា ដែលបានទៅតំបន់បិទខ្ទប់ក្រោយថ្ងៃទី ២០ ខែឧសភាឬមានគ្រុនក្តៅលើស ៣៧.៣ អង្សា អស់កម្លាំង ឈឺបំពង់កនិងលែងសូវដឹងក្លិននិងរសជាតិ ត្រូវទៅធ្វើតេស្តអាស៊ីដនុយក្លេអ៊ិច ឲ្យបានឆាប់រហ័សបំផុត។

ទីក្រុងក្វាងចូវ បានរាយការណ៍អំពីករណីដំបូងរបស់ខ្លួនកាលពីថ្ងៃទី ២១ ខែឧសភា។ ចាប់តាំងពីពេលនោះមក ទីក្រុងនេះបានកត់ត្រាអ្នកជំងឺកូវីដ-១៩ វិជ្ជមានសរុប ១៤៧ នាក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Global Times

ចុចអាន៖ ពេលនេះ វីរុសឥណ្ឌា វិវត្តទៅជាមេរោគបំប្លែងខ្លួនប្រភេទថ្មីមួយទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services