ព័ត៌មានអន្ដរជាតិ
អាជ្ញាធរខេត្តបន្ទាយមានជ័យផ្ទេរពលរដ្ឋខ្មែរជាង៥០០នាក់ពីមណ្ឌលចត្តាឡីស័កកងវ៉ាទៅកាន់មណ្ឌលវិទ្យាល័យ សម្តេចឳ
បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានសម្រេចផ្ទេរប្រជាពលរដ្ឋខ្មែរ ឬពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ ខណៈបច្ចុប្បន្នកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កកម្រិត២ កងវ៉ា ផ្លូវជាតិលេខ៥៦ ភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដោយផ្ទេរទៅកាន់មណ្ឌលចត្តាឡីស័កកម្រឹត២ វិទ្យាល័យ សម្តេចឳ ភូមិតារាងបាល់ សង្កាត់ ក្រុងដដែល។

ការផ្ទេរនេះ គឺដោយមូលហេតុត្រូវយកមណ្ឌលកងវ៉ា ធ្វើជាមណ្ឌលព្យាបាលទី១៤ សម្រាប់ថែទាំព្យាបាលអ្នកជំងឺ កូវីដ- ១៩។ ការផ្ទេរដឹកជញ្ជូននោះ ធ្វើឡើងកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ដោយប្រើប្រាស់រថយន្តកាំមីញ៉ុងរបស់កងទ័ពជើងគោក សម្រួលបើកផ្លូវដោយរថយន្ត និងកងកម្លាំងនគរបាលក្រុង មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ។ សម្របសម្រួលផ្នែកខាងជូនដំណើរដោយលោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ មន្ត្រីសាលាខេត្ត មន្ទីរអង្គភាព និងលោក ខែន វុទ្ធី អភិបាលរងក្រុងសិរីសោភ័ណ។
ចំណែកខាងផ្នែកទទួល ដឹកនាំដោយលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ណង វុទ្ធី នាយករងរដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរ លោក ហឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ និងសហការី កងកម្លាំងទាំងបីប្រភេទ។

លោក ណង វុទ្ធី នាយករដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ និងជាប្រធានគ្រប់គ្រងមណ្ឌលចត្តាឡីស័កកម្រិត២ វិទ្យាល័យសម្តេចឳ បានប្រាប់ឱ្យដឹងថា ពលរដ្ឋ (ពលករ) ខ្មែរ ដែលត្រូវជូន និងទទួលដំណើរពីមណ្ឌលចត្តាឡីស័កកម្រិត២ កងវ៉ា ផ្ទេរទៅមណ្ឌលចត្តាឡីស័កកម្រិត២ វិទ្យាល័យ សម្តេចឱ នេះ គឺមានប្រមាណ ៥០០នាក់។ ការផ្ទេរពលករដែលជាអ្នកធ្វើចត្តាឡីស័កនេះ ដោយសាររដ្ឋបាលខេត្តបានសម្រេចយកមណ្ឌលចត្តាឡីស័ក កងវ៉ា ត្រូវត្រៀមធ្វើជាមណ្ឌលព្យាបាលថ្មីទី១៤របស់ខេត្ត។
លោកបានបន្តថា ស្ថានភាពបរិមាណពលករខ្មែរវិលត្រឡប់ពីប្រទេសថៃចូលមកធ្វើចត្តាឡីស័កនៅមណ្ឌលកងវ៉ានេះ កាន់តែច្រើន និងលទ្ធផលសំណាកក៏រកឃើញវិជ្ជមានកូវីដ-១៩ ស្ទើររាល់ថ្ងៃ។ ឯមណ្ឌលព្យាបាល នាសាលាសុខាភិបាលនៃសាកលវិទ្យាល័យជាតិមានជ័យ ទឹកថ្លាក្រុងសិរីសោភ័ណមានអ្នកជំងឺជាង១៥០នាក់ ក៏ពេញហើយដែរ ។ ហេតុនេះហើយទើបរដ្ឋបាលខេត្ត ត្រូវប្រញាប់រៀបចំមណ្ឌលចត្តាឡីស័កកម្រិត២ នៅវិទ្យាល័យ សម្តេចឳ ជាមណ្ឌលឡើងវិញ៕
អត្ថបទ៖ រ៉ាវុទ្ធ




-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


