Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកជាសះស្បើយពីកូវីដ មួយចំនួនតូច នៅតែហិតមិនដឹងក្លិន ដល់ទៅមួយឆ្នាំ

បានផុស

នៅ

ការស្រាវជ្រាវថ្មីមួយរកឃើញថា អ្នកជំងឺដែលបានជាសះស្បើយពីកូវីដ-១៩ មួយចំនួនតូច ពោលគឺជិត៤ភាគរយ នៅតែបន្តបាត់បង់ក្លិនរហូតដល់មួយឆ្នាំ។

Coronavirus symptoms: One prominent symptom of COVID that differentiates it  from flu | The Times of India
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាការនៃការបាត់បង់ក្លិនជារោគសញ្ញាទូទៅមួយនៃជំងឺកូវីដ-១៩ ហើយសម្រាប់មនុស្សជាច្រើននឹងអាចហិតក្លិនជាធម្មតាវិញ ក្រោយជាសះស្បើយបានមួយខែ។ ផ្ទុយទៅវិញ អ្នកជំងឺប្រមាណ ៤ ​ភាគរយដែលជាសះស្បើយពីកូវីដ-១៩ នៅតែមិនអាចស្រង់ក្លិនដូចដើមឡើយ ដែលអាការនេះមានរយៈពេលយ៉ាងហោចមួយឆ្នាំ ក្រោយចេញពីមន្ទីរពេទ្យ។

14 Home Remedies To Get Senses Of Taste And Smell Back

អ្នកស្រាវជ្រាវបារាំងមួយក្រុមបានតាមដានស្ថានភាពអ្នកជំងឺ​ជាសះស្បើយពីកូវីដ-១៩ ចំនួន ៩៧ នាក់ ហើយបានរកឃើញថា ៩៦,១ ភាគរយនៃពួកគេបានធូរស្រាលទាំងស្រុង ចំណែកនៅសល់ ៣,៩ ភាគរយបែរជាមិនមានក្លិនដូចពេលកំពុងមានជំងឺអ៊ីចឹងដែរ។

Coronavirus: How loss of smell can be a good sign of recovery for many  COVID patients | The Times of India

ការសិក្សាដែលចេញផ្សាយនៅក្នុង JAMA Network Open បានបញ្ជាក់ថា អ្នកជំងឺមួយភាគធំអាចស្រង់ក្លិនជាធម្មតាឡើងវិញបន្ទាប់ពីរយៈពេល ១ ខែឬយ៉ាងយូរ ៤ខែប៉ុណ្ណោះ ច្រមុះពួកគេនឹងជាប្រក្រតី។ ក្រៅពីនោះ មនុស្សម្នាក់ក្នុងចំណោម៣០នាក់នៅតែមានបញ្ហាជាមួយការហិតក្លិនរយៈពេលយូរ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Mail Daily

ចុចអាន៖ វេជ្ជបណ្ឌិតម្នាក់ថា កូវីដ អាចឆ្លងតាម ផោម

ចុចអាន៖ មេរោគផ្សិតបៃតងនៅក្នុងខ្លួនអ្នកជំងឺកូវីដ អាចបង្កើនហានិភ័យស្លាប់កាន់តែខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម