ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្រ្ត ណែនាំឲ្យអ្នកធ្លាក់ខ្លួនឈឺជំងឺកូវីដ-១៩ “ហាត់ហិតក្លិន”
ក្រុមអ្នកស្រាវជ្រាវ បានអំពាវនាវដល់អ្នកដែលកំពុងព្យាយាមចង់បានការដឹងក្លិនមកវិញបន្ទាប់ពីធ្លាក់ខ្លួនឈឺជំងឺកូវីដ-១៩ ឲ្យ “ហាត់ហិតក្លិន” ជាជាងការព្យាបាលដោយប្រើថ្នាំស្តេរ៉ូអ៊ីដ។
នេះគឺជាដំណើរការមួយ ដែលពាក់ព័ន្ធនឹងការហិតក្លិនផ្សេងៗក្នុងរយៈពេលមួយខែ ដើម្បីឲ្យខួរក្បាលស្គាល់ក្លិនខុសៗគ្នាឡើងវិញ។

អ្នកជំនាញអន្តរជាតិមួយក្រុមបាននិយាយថា ការហាត់ហិតក្លិនគឺជាវិធីមិនចំណាយប្រាក់ និងសាមញ្ញ។ ហើយមិនដូចថ្នាំស្តេរ៉ូអ៊ីដទេ វាអាចចៀសវាងពីប្រតិកម្មដែលអាចកើតមាន។
ការបាត់បង់ក្លិន គឺជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាសំខាន់ៗ នៃការឆ្លងជំងឺកូវីដ-១៩ រួមជាមួយគ្រុនក្តៅនិងក្អកជាប់ផងដែរ។
ក្នុងករណីភាគច្រើន ការបាត់បង់ក្លិននឹងត្រឡប់មកវិញយ៉ាងឆាប់រហ័ស បន្ទាប់ពីអ្នកជំងឺជាសះស្បើយ។ ប៉ុន្តែម្នាក់ក្នុងចំណោមមនុស្សប្រាំនាក់ បានរាយការណ៍ថា ពួកគេនៅតែមានបញ្ហាក្នុងរយៈពេល៨សប្តាហ៍ បន្ទាប់ពីធ្លាក់ខ្លួនឈឺ។

ការព្យាបាលមួយដែលត្រូវបានចេញវេជ្ជបញ្ជាដោយគ្រូពេទ្យ គឺជាថ្នាំ Corticosteroids ដែលកាត់បន្ថយការរលាកនៅក្នុងខ្លួន ហើយត្រូវបានប្រើរួចទៅហើយដើម្បីព្យាបាលជំងឺនានា ដូចជាជំងឺហឺតជាដើម។
ប៉ុន្តែសាស្រ្តាចារ្យ Carl Philpott មកពីសាលាវេជ្ជសាស្ត្រ Norwich នៃសាកលវិទ្យាល័យ East Anglia បាននិយាយថា មានភស្តុតាងតិចតួចណាស់ដែលបង្ហាញថា ថ្នាំ Corticosteroid នឹងជួយដល់បញ្ហាបាត់បង់ក្លិន។
ផលប៉ះពាល់របស់ថ្នាំស្តេរ៉ូអ៊ីដរួមមាន ទល់នោម, សម្ពាធឈាមខ្ពស់និងបញ្ហាជាមួយនឹងការផ្លាស់ប្តូរអារម្មណ៍និងអាកប្បកិរិយា។

ផ្ទុយទៅវិញ នៅក្នុងការសិក្សាមួយដែលត្រូវបានបោះពុម្ពផ្សាយក្នុងទិនានុប្បវត្តិ International Forum of Allergy & Rhinology បានស្នើឲ្យមានការហាត់ហិតក្លិនជំនួសវិញ។
ពួកគេគួរតែហាត់ហិតក្លិន៤ប្រភេទដូចជា ផ្លែក្រូច ជីអង្កាម ខ្ទឹមឬកាហ្វេឲ្យបានពីរដងក្នុងមួយថ្ងៃ រយៈពេលច្រើនខែ។
លោកសាស្ត្រាចារ្យ Philpott និយាយថា ការស្រាវជ្រាវបង្ហាញថា មនុស្ស ៩០ភាគរយ បានទទួលក្លិនរបស់ខ្លួនមកវិញទាំងស្រុង បន្ទាប់ពីរយៈពេល៦ខែ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អ្នកជំងឺកូវីដអាចបាត់បង់ក្លិននិងរសជាតិរហូតដល់ ៥ ខែ បន្ទាប់ពីការឆ្លងមេរោគ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


