ព័ត៌មានអន្ដរជាតិ
ថៃខ្លាចរាលដាលកូវីដទៅខេត្ត បើដាក់បំរាមក្រុងបាំងកកពេញលេញ
នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងបានស្នើសុំដាក់បំរាមតឹងតែងតែនៅកន្លែងដែលមានឆ្លងកូវីដ-១៩នៅទីក្រុងបាំងកក ពីព្រោះការដាក់បំរាមពេញលេញទូទាំងទីក្រុងអាចបណ្តាលឲ្យរាលដាលទៅកាន់បណ្តាខេត្តនានា ដោយសារពលករវិលត្រឡប់ទៅស្រុកកំណើតវិញ។
កាលពីថ្ងៃសុក្រម្សិលមិញអ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាលស្ថានភាពកូវីដ-១៩ (CCSA) អ្នកស្រីវេជ្ជបណ្ឌិត Apisamai Srirangson បានឲ្យដឹងថា នាយកដ្ឋានបានលើកឡើងពីការដាក់បំរាមអាចត្រូវបានរឹតបន្តឹងនៅកន្លែងដែលមានហានិភ័យខ្ពស់ដូចជា កន្លែងការងារពលករអន្តោប្រវេសន៍ ទីកន្លែងស្នាក់នៅរបស់ពលករ ផ្សារជាក់លាក់ និងខណ្ឌជាក់លាក់។

សំណើរត្រូវបានបង្ហាញដល់មជ្ឈមណ្ឌលរដ្ឋបាលស្ថានភាពកូវីដ-១៩ កាលពីថ្ងៃសុក្រម្សិលមិញ។
អ្នកស្រី Apisamai លើកឡើងថា នាយកដ្ឋានក៏បានលើកឡើងដែរពីអាជីវកម្ម ឬសកម្មភាពដែលមានហានិភ័យគួរត្រូវបានផ្អាកដំណើរការ។ នាយកដ្ឋានចង់សំដៅទៅការដាក់បំរាមដែលត្រូវបានជ្រើសរើសដើម្បីបិទទីក្រុងទាំងមូល។
មន្ត្រីសុខាភិបាលមានការព្រួយបារម្ភថា ការដាក់បំរាមពេញលេញទូទាំងទីក្រុងអាចធ្វើឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរឡើង។ ឧទាហរណ៍ ការបិទសាលារៀនឥស្លាម Markaz ទាំងស្រុងនៅ Yala ដែលបណ្តាលឲ្យរាលដាលឆ្លងកូវីដទៅដល់ខេត្ត១១នៅភាគខាងត្បូងប្រទេស។
អ្នកស្រីវេជ្ជបណ្ឌិត Apisamai មានប្រសាសន៍ថា ៖«មន្ត្រីមានការងឿឆ្ងល់ថាតើ ការដាក់បំរាមពេញលេញជំរុញឲ្យពលករវិលទៅស្រុកកំណើតវិញ ហើយអាចជាប្រភពទៅចម្លងដល់តាមបណ្តាខេត្ត»។
អាជ្ញាធរសុខាភិបាលបានកំពុងពិនិត្យមើលពីវិធានការទប់ស្កាត់កូវីដ-១៩នៅតំបន់ដែលផ្ទុះឆ្លង។

អ្នកស្រីបានលើកឡើងពីការផ្ទុះឆ្លងនៅផ្សារ Simummuang ក្នុងស្រុក Lum Luk Ka នៅខេត្ត Pathumi Thani។
ផ្សារលក់ដំទំហំ៣៥០រ៉ៃបានបម្រើបណ្តាញពាណិជ្ជកម្មទូទាំងប្រទេសពាក់ព័ន្ធនឹងផលិតផលកសិកម្មតូច-ធំនៅតាមបណ្តាខេត្ត និងមានអតិថិជនប្រហែល២ម៉ឺននាក់ និងអ្នកលក់២ម៉ឺននាក់ ហើយមានពលករអន្តោប្រវេសន៍ចេញចូលផ្សារនោះជារៀងរាល់ថ្ងៃ។
ទីក្រុងបាំងកកមានករណីឆ្លងជាចង្កោមដល់ទៅ១០៧កន្លែង និងមានអ្នកឆ្លង៦៤៩៧៧នាក់នៅក្នុងរលកទី៣នៃកូវីដ-១៩ដែលចាប់ផ្តើមកាលពីដើមខែមេសា៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


