ព័ត៌មានអន្ដរជាតិ
តារាចម្រៀងថៃម្នាក់ធ្លាក់ពីលើអគារស្លាប់សង្ស័យវិបត្តិកូវីដ
កាលពីល្ងាចថ្ងៃសៅរ៍ សមត្ថកិច្ចនៅ Bang Khen បានឲ្យដឹងថា នារីម្នាក់បានធ្លាក់ពីលើអគារជាន់ទី៣នៅកន្លែងចំណតរថយន្តក្នុងផ្សារទំនើបមួយនៅតំបន់ Saphan Mai ក្នុងទីក្រុងបាំងកក និងក្រោយមកបានស្លាប់។
នារីរូបនេះត្រូវបានគេស្គាល់ឈ្មោះ Prakaifa Pooldoung ជាតារាចម្រៀងរបស់ក្រុម Pastel Season។ ដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្ររបស់នាងសោកស្រាយយ៉ាងខ្លាំង ខណៈជីវិតរស់នៅរបស់តារាសិល្បៈកំពុងជួបផលលំបាកយ៉ាងខ្លាំងក្នុងសម័យកាលកូវីដ-១៩។

តារាស្រី Prakaifa និងក្រុមរបស់នាងទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្រនៅក្នុងប្រទេសជាពិសេសស្ទីវរៀបចំខ្លួនរបស់ក្រុម។ នាងត្រូវបានគេកោតសរសើរពីការប្តេជ្ញាចិត្តបង្ហាញការពិតនៅលើ Facebook កាលពីខែឧសភា ឆ្នាំមុន បន្ទាប់ពីវិបត្តិកូវីដ-១៩លើកទី១បានវាយលុកនៅក្នុងប្រទេសថៃ ហើយសកម្មភាពសម្តែងទាំងអស់ត្រូវបានផ្អាក។
ពេលនោះនាងបានសរសេរថា ៖«នរណាខ្លះអត់ការងារធ្វើ សូមលើកដៃ? ខ្ញុំជាតារាចម្រៀងម្នាក់ដែលអត់ការងារធ្វើពីរខែហើយ។ គ្រប់កម្មវិធីទាំងអស់ត្រូវបានលុបចោល។ ចំណូលសូន្យ»។
មូលហេតុនៃការស្លាប់របស់នាងមិនត្រូវបានសមត្ថកិច្ចបញ្ជាក់នៅឡើយទេ ប៉ុន្តែបើតាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់ប៉ូលិសថា ពួកគេបានឃើញនាងធ្លាក់ពីលើអគារជាន់ទី៣នៃកន្លែងចំណតរថយន្ត។
សារព័ត៌មានក្នុងស្រុកជាច្រើនបានផ្សាយពាក់ព័ន្ធនឹងសាច់ញាតិរបស់នាងដែលបាននិយាយថា នាងមានវិបត្តិធ្ងន់ធ្ងរដោយសារតែសកម្មភាពសិល្បៈស្ទើរទាំងស្រុងត្រូវបានបិទតាំងពីឆ្នាំមុនដោយសារវិបត្តិកូវីដ-១៩។ ពួកគេជឿថា កត្តាទាំងនេះអាចជាមូលហេតុដែលឈានទៅរកការសម្លាប់ខ្លួន៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


