Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ី​ឆ្លង​កូវីដ​ច្រើន​បំផុត​មិន​ធ្លាប់​មានពីម្សិលមិញ​

បានផុស

នៅ

ប្រទេស​ឥណ្ឌូណេស៊ី​មាន​កំណត់​ត្រា​ឆ្លង​កូវីដ-១៩​ប្រចាំ​ថ្ងៃ​ថ្មី​ទៀត​ហើយ បន្ទាប់​ពី​កាល​ពី​​ថ្ងៃអាទិត្យ​ម្សិល​មិញ​មាន​អ្នក​ឆ្លង​ថ្មី​​ជាង ​២១ ០០០​នាក់ ខណៈ​មន្ទីរ​ពេទ្យ​នៅ​ក្រុង​ហ្សាការតា​ពោរពេញ​ដោយ​អ្នក​ជំងឺ និង​​​ធ្ងន់​ធ្ងរ​ជាង​គេ​នៅ​អាស៊ាន។

តាម​រយៈ​តួលេខ​ថ្មី​​​នេះ​បាន​ធ្វើ​ឲ្យ​ឥណ្ឌូណេស៊ី​មាន​អ្នក​ឆ្លង​កូវីដ-១៩​សរុប​​ឡើង​ដល់​ជាង​២.១​លាន​នាក់​ និង​ករណី​មរណភាព​បាន​​ឡើង​ដល់ ៥៧ ១៣៨​នាក់។ ប៉ុន្តែ​តួលេខ​​ពិត​ប្រាកដ​ត្រូវ​បាន​គេ​ជឿថា​ខ្ពស់ជាង​​នេះ​ដោយ​​សារ​អត្រា​ធ្វើ​តេស្ត​ទាប​នៅ​ឡើយ។

ឥណ្ឌូណេស៊ី​ធ្វើ​តេស្ត​កូវីដនៅ​ខាង​ក្រៅ​មន្ទីរ​ពេទ្យ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្រា​ឆ្លងកូវីដ-១៩​នៅ​ឥណ្ឌូណេស៊ី​បាន​ហក់​ឡើង​ខ្ពស់​ខ្លាំង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ បន្ទាប់​ពី​មនុស្ស​រាប់លាន​នាក់​បានធ្វើ​ដំណើរ​​នៅ​ពេល​ពិធី​​​តម​អាហារមូស្លីម​​រយៈ​ពេលមួយ​ខែ​ Ramadan បាន​ចប់​កាល​ពី​ខែ​ឧសភា ហើយ​អាជ្ញាធរក៏​បាន​បញ្ជាក់​​ពី​វីរុស​បំប្លែង​ខ្លួន​ថ្មី​កំពុង​វាយ​លុក​។

ស្ត្រី​នាំពាក្យ​ក្រុម​ការងារ​កូវីដ-១៩ អ្នក​ស្រី​ Siti​ Nadia​ Tarmizi​ បាន​ឲ្យ​ដឹង​ថា ៖«យើង​បាន​ព្យាករ​ហើយ​ថា​នឹង​មាន​​កណី​កើន​ឡើង​នៃ​ចំនួន​ឆ្លង​ថ្មី។ ការ​ហក់​ឡើង​ខ្ពស់​បំផុត​ត្រូវ​បាន​រំពឹង​ថា នឹង​កើត​មាន​ក្នុង​ពេល​ពីរ​បី​សប្តាហ៍​ខាង​មុខ»។

ឥឡូវ​នេះ ប្រទេស​ឥណ្ឌូណេស៊ី​កំពុង​ភ័យ​ខ្លាច​ប្រព័ន្ធ​សុខាភិបាលរបស់​ខ្លួន​ដួល​រលំ​ដោយ​សារករណី​កើន​ឡើង​កាន់​តែ​ខ្លាំង និង​មាន​សេចក្តី​រាយការណ៍​​មួយ​ចំនួន​ថា មន្ទីរ​ពេទ្យ​ខ្លះ​កំពុង​ពេញ​លើស​ដោយ​អ្នក​ជំងឺ ហើយ​បាន​បង្វែរ​ឲ្យ​អ្នក​ជំងឺ​ទៅ​មន្ទីរ​ពេទ្យផ្សេង។

ការ​ចាក់​វ៉ាក់សាំង​នៅ​ឥណ្ឌូណេស៊ី

ឥណ្ឌូណេស៊ី​មាន​គោល​ដៅ​ចាក់​វ៉ាក់សាំង​ដល់​ប្រជា​ជន​របស់​ខ្លួន​ឲ្យ​បាន​ជាង​១៨០​លាន​នាក់​ក្នុង​ចំណោម​ប្រជា​ជន​ទាំង​អស់​២៧០​លាន​នាក់​នៅ​ត្រឹម​ដើម​ឆ្នាំ​​ក្រោយ ប៉ុន្តែ​រហូត​ដល់​ពេល​នេះ​ទើប​ចាក់​វ៉ាក់សាំង​ពេញ​លេញ​បាន​ប្រហែល​ជា​៥%​ប៉ុណ្ណោះ​នៃ​ចំនួន​ប្រជា​ជន​​របស់​ខ្លួន៕

ប្រែ​សម្រួល៖ វីរបុត្រ​
ប្រភព៖ straitstimes

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទី មុន

អ្នកស្រាវជ្រាវប្រទះឃើញប្រភេទឧរង្គសត្វ​សង្ស័យជាប្រភេទថ្មីសម្រាប់កម្ពុជានិងសកលលោក

ព័ត៌មានជាតិ១៦ នាទី មុន

អាជ្ញាធរខេត្តកំពង់ធំ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ប្រមាណ ១.០០០ បណ្ណ ជូនប្រជាពលរដ្ឋ ស្រុកប្រាសាទសំបូរ

ជីវិតកម្សាន្ដ២១ នាទី មុន

ប្រភពជិតស្និទ្ធថា Joon Yeol និង Hyeri ឈប់ទាក់ទងគ្នាតាំងពីដើមខែកុម្ភៈឆ្នាំមុនម៉្លេះ

ព័ត៌មានអន្ដរជាតិ២២ នាទី មុន

ផ្សារហ៊ុន វៀតណាម ធ្លាក់ចុះ ក្រោយប្រធានាធិបតីលាលែងពីតំណែង

ព័ត៌មានជាតិ៣៨ នាទី មុន

ស្អាតស្អំ ប្រសិទ្ធភាព រហ័ស គឺជា​ការប្តេជ្ញា​ចិត្ត​ពី​រដ្ឋមន្រ្តី​ថ្មី​​ដឹកនាំនៅក្រសួង​សាធារណការ​និងដឹកជញ្ជូន

Sokha Hotels

ព័ត៌មានពេញនិយម