ព័ត៌មានអន្ដរជាតិ
រលកកូវីដទី៣មិនទាន់ស្ងប់ផង ថៃបារម្ភរលកទី៤ផ្ទុះឡើងឆាប់ៗ
មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩ថៃ (CCSA) បានអំពាវនាវឲ្យប្រជាជនដែលចេញក្រៅទទួលទានអាហារល្ងាច និងភោជនីយដ្ឋាននានាមិនត្រូវបន្ធូរបន្ថយក្នុងការប្រកាន់ភ្ជាប់វិធានការទប់ស្កាត់កូវីដ-១៩ឡើយនៅកន្លែងដែលត្រូវបានដាក់បំរាម ខណៈទទួលស្គាក់ថា រលកឆ្លងទី៤អាចនឹងវាយប្រហារទូទាំងប្រទេសថៃឆាប់ៗ។
លោក Natthapol Nakpanich ប្រធានមជ្ឈមណ្ឌលប្រតិបត្តិការរបស់ CCSA និយាយនៅថ្ងៃពុធថា រលកទី៤ជិតមកដល់ហើយ ពីព្រោះវីរុសបំប្លែងខ្លួន Delta ដែលរកឃើញដំបូងនៅប្រទេសឥណ្ឌាបានរាលដាលឆ្លងក្នុងស្រុកយ៉ាងលឿនដែលធ្វើឲ្យអ្នកជំនាញមានការព្រួយបារម្ភនៅមន្ទីរពេទ្យ Siriraj Hospital ជាកន្លែងព្យាបាលសំខាន់បំផុតក្នុងប្រទេស។

អាជ្ញាធរសុខាភិបាលបានរកឃើញវីរុសបំប្លែងខ្លួន Delta បានកំពុងបង្កើតចរន្តឆ្លងរាលដាលយ៉ាងឆាប់រហ័សប្រឆាំងនឹងវីរុសបំប្លែងខ្លួន Alpha ដែលរកឃើញដំបូងនៅចក្រភពអង់គ្លេសដែលឆ្លងទូទៅនៅប្រទេសថៃ។
អ្នកជំនាញបានផ្តល់អនុសាសន៍ពីវិធានការថ្មីដែលរដ្ឋាភិបាលបានដាក់ចេញយ៉ាងលឿនកាលពីចុងសប្តាហ៍កន្លងទៅនេះជាមួយនឹងសេចក្តីជូនដំណឹងដល់អាជីវកម្មដែលរងផលប៉ះពាល់។
វិធានការថ្មីនេះត្រូវបានម្ចាស់អាជីវកម្មរិះគន់យ៉ាងខ្លាំងដោយសាររឹតត្បិតលើការងាររកស៊ីរបស់ពួកគាត់ខ្លាំងពេក។
ម្ចាស់ភោជនីយដ្ឋាន និងប្រតិបត្តិករក៏បានធ្វើការតវ៉ាភ្លាមៗដែរទៅនឹងសេចក្តីជូនដំណឹងនោះដែលផ្តល់ពេលវេលាដល់ពួកគេតិចតូចដើម្បីត្រៀមខ្លួន។
អាជីវកម្មជាច្រើនបានរក្សាទុកគ្រឿងផ្សំស្រស់ៗក្នុងពេលយប់មុនពេលបំរាមត្រូវបានដាក់ដែលហាមប្រជាជនចេញទទួលទានអាហារពេលល្ងាចនៅក្រៅរយៈពេលមួយខែ។
បំរាមទទួលទានអាហារពេលល្ងាចនៅក្រៅត្រូវបានបោះពុម្ពផ្សាយនៅ Royal Gazette ពាក់កណ្តាលយប់ថ្ងៃសៅរ៍ និងចាប់មានប្រសិទ្ធភាពពីថ្ងៃចន្ទដើមសប្តាហ៍នេះតែម្តង។
នៅថ្ងៃពុធ លោក Natthapol បានជំរុញឲ្យម្ចាស់ភោជនីយដ្ឋាន និងប្រតិបត្តិករមិនត្រូវចូលរួមយុទ្ធនាការណ៍ស៊ីវិលប្រឆាំងតាមបណ្តាញទំនាក់ទំនងសង្គមឡើយដែលអំពាវនាវឲ្យភោជនីយដ្ឋាន និងអ្នកទទួលទានប្រឆាំងនឹងបំរាម។
លោកនិយាយថា រដ្ឋាភិបាលដឹងពីយុទ្ធនាការណ៍ដែលគ្រោងប្រឆាំងនឹងបំរាមតាមបណ្តាញសង្គម។

នៅលើផេក Facebook ស្ត្រីឈ្មោះ Pannika Wanich ដែលជាអ្នកនាំពាក្យចលនារីកចម្រើនបានខឹងនឹងច្បាប់អយត្តិធម៌ដែលបង្ខំភោជនីយដ្ឋាន និងអ្នកទទួលទាន។ នាងបានអំពាវនាវឲ្យម្ចាស់ភោជនីយដ្ឋាន និងអ្នកទទួលទានចូលរួមយុទ្ធនាការណ៍ប្រឆាំង។
អ្នករៀបចំតវ៉ាប្រឆាំងបាននិយាយលើ Facebook ថា យុទ្ធនាការណ៍ទាមទារមាន៣។ ទី១ បើកដំណើរការភោជនីយដ្ឋានដែលអ្នកចូលទទួលទាន១០ទៅ១៥នាក់នៅខណ្ឌនីមួយៗក្នុងទីក្រុងបាំងកកដែលតន្ត្រីក៏ត្រូវបានចាក់។
ទី២ គ្រឿងស្រវឹងនឹងត្រូវអនុញ្ញាតឲ្យបម្រើនៅកន្លែងអាជីវកម្មដែលបើកទទួលភ្ញៀវដែលជិតស្និទ្ធ និងភ្ញៀវទៀងទាត់។ ទី៣ ភោជនីយដ្ឋាន និងហាងផឹកស៊ីនឹងត្រូវបង្កើតឡើងនៅតាមផ្លូវដែលសំឡេងតវ៉ាត្រូវបានធ្វើ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


