ព័ត៌មានអន្ដរជាតិ
ទឹកជំនន់នៅ ថៃ ប៉ះពាល់ផ្ទះជាង៦ម៉ឺនខ្នង
យោងតាមនាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយបានឲ្យដឹងថា ទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេល២សប្តាហ៍កន្លងមកនេះបានសម្លាប់មនុស្ស៣នាក់និងប៉ះពាល់ផ្ទះចំនួន៦៣,៦៧២ខ្នងនៅទូទាំងប្រទេសថៃ។
នាយកដ្ឋានបាននិយាយថា ខេត្តចំនួន៣៣បានរងផលប៉ះពាល់ដោយទឹកជំនន់ចាប់តាំងពីថ្ងៃទី៧ខែតុលាមក។ ថ្វីបើស្ថានភាពបានប្រសើរឡើងនៅ១៤ខេត្តក៏ដោយ កម្រិតទឹកជំនន់នៅក្នុងខេត្តចំនួន១៧ផ្សេងទៀតនៅតែខ្ពស់ដដែល។
ជំនួយកំពុងត្រូវបានបញ្ជូនទៅដល់គ្រួសារដែលរងផលប៉ះពាល់ហើយនាយកដ្ឋានកំពុងធ្វើការលើរបៀបបង្ហូរទឹកចេញពីតំបន់ទាំងនោះ។ ពួកគេកំពុងធ្វើការប៉ាន់ស្មានអំពីការខូចខាតដែលបង្កឡើងដោយទឹកជំនន់ហើយគ្រោងនឹងស្នើសុំជំនួយទឹកប្រាក់ពីក្រសួងហិរញ្ញវត្ថុ។
នៅខេត្ត Nakhon Ratchasima ផ្ទះចំនួន២០ខ្នងក្នុងស្រុក Phimai ត្រូវបានជន់លិចអស់រយៈពេលប្រហែលមួយសប្តាហ៍មកហើយជាមួយទឹកមានក្លិនមិនល្អ។ ម៉ាស៊ីនបូមទឹកកំពុងត្រូវបានប្រើដើម្បីបង្ហូរទឹកចូលទៅក្នុងទំនប់ប៉ុន្តែទំនប់ជិតទប់លែងជាប់ហើយ ហើយឆាប់ៗនេះនឹងត្រូវបញ្ចេញទឹកចេញវិញដើម្បីការពារទឹកជំនន់ផ្សេងទៀត៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ The Thaiger
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង