ព័ត៌មានអន្ដរជាតិ
មនុស្សរាប់រយនាក់នៅ បាងកក ដេកកៀកៗគ្នានៅក្រៅវត្តចាំធ្វើតេស្តរកកូវីដ
មនុស្សរាប់រយនាក់បានដេករង់ចាំនៅខាងក្រៅវត្តមួយ នៅទីក្រុងបាងកក ដើម្បីត្រៀមធ្វើតេស្តរកកូវីដដោយឥតគិតថ្លៃ ដែលចាប់ផ្តើមនៅពេលព្រឹក ។

មនុស្សម្នាជាច្រើនត្រូវបានគេថតរូបនៅខាងក្រៅវត្ត Phra Si Rattana Mahathat ក្នុងសង្កាត់ Bang Khen ទីក្រុងបាងកក ។ ការធ្វើតេស្តបានចាប់ផ្តើមនៅម៉ោង ៨ ព្រឹក ហើយអ្នកទៅតេស្តបានឈរតម្រង់ជួរតាំងពីម៉ោង ៦ ព្រឹក ប៉ុន្តែពួកគេនៅតែត្រូវត្រឡប់ទៅផ្ទះវិញដដែល ដោយសារទីតាំងនោះមានសមត្ថភាពផ្ទុកមនុស្សតែ ៩០០ នាក់ និងកង្វះព័ត៌មានច្បាស់លាស់ សម្រាប់ការធ្វើតេស្ត ។
ពាក់ព័ន្ធនឹងបញ្ហានេះ ប្រជាជនថៃរំពឹងថា រដ្ឋាភិបាលនឹងដោះស្រាយដល់ហ្វូងមនុស្សទៅតេស្ត ឲ្យបានល្អប្រសើរជាងមុន ។ ពួកគេនិយាយថា រដ្ឋាភិបាលអាចផ្តល់ដំណឹងតាមអ៊ីនធឺណិត ឬផ្តល់ទីតាំងធ្វើតេស្តផ្សេងទៀត ។

អ្នកខ្លះទៀតនិយាយថា រដ្ឋាភិបាលគួរតែផ្ដល់ឧបករណ៍តេស្តរហ័ស ទៅឲ្យមនុស្សធ្វើតេស្តខ្លួនឯងនៅផ្ទះ និងជៀសវាងការប្រមូលផ្តុំគ្នា ជាការតម្រង់ជួរវែងបែបនេះ ។
ទន្ទឹមនោះ លោក Wiroj Lakkhanaadisorn មកពីគណបក្សឆ្ពោះទៅមុខ បាននិយាយថា “ការប្រើឧបករណ៍តេស្តរហ័ស នឹងបង្កើនល្បឿននៃការធ្វើតេស្ត ។ សូមអនុញ្ញាតឲ្យសាធារណជន ទទួលបានការធ្វើតេស្តបែបនេះ” ។

ចំណែកអ្នកផ្សេងទៀតដែលបានឈរតម្រង់ជួររង់ចាំនិយាយថា មនុស្សជាច្រើនមិនហ៊ានចាកចេញពីទីតាំងនោះទេ ហើយត្រូវរង់ចាំ និងដេកនៅតាមផ្លូវដើម្បីធ្វើតេស្តរកកូវីដ ខណៈអ្នកខ្លះទៀត ត្រូវការតេស្តដើម្បីទទួលបានវិញ្ញាបនប័ត្រសម្រាប់ធ្វើការងារ ។
គួររំឭកថា កាលពីដើមខែនេះ គ្រូពេទ្យក៏បានថតរូបមនុស្សជាច្រើន ដេករង់ចាំការព្យាបាលជំងឺកូវីដ ១៩ នៅខាងក្រៅមន្ទីរពេទ្យក្រុងបាងកក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thaiger
ចុចអាន ៖ កូវីដនៅ បាងកក ធ្ងន់ធ្ងរពេក! ថៃ នឹងប្រែព្រលានយន្តហោះអន្តរជាតិសុវណ្ណភូមិ ធ្វើជាមន្ទីរពេទ្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


