ព័ត៌មានអន្ដរជាតិ
អង់គ្លេសត្រៀមប្រកាសថ្ងៃឈប់សម្រាកបន្ថែម បើឈ្នះជើងឯក Euro 2020
លោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson ត្រៀមនឹងប្រកាសថ្ងៃឈប់សម្រាកបន្ថែម ប្រសិនបើក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសឈ្នះឯកទ្វីបអឺរ៉ុប Euro 2020 ដើម្បីបញ្ចប់សុបិនរយៈពេល៥៥ឆ្នាំនាថ្ងៃអាទិត្យនេះនៅកីឡដ្ឋាន Wembley ស្របពេលដែលរដ្ឋាភិបាលកំពុងជំរុញផ្សព្វផ្សាយពីទិន្នន័យសុវត្ថិភាពអំពីការប្រកួតកន្លងមក។
នៅពេលសួរថាតើលោកនឹងប្រកាសថ្ងៃចន្ទជាពេលវេលាឈប់សម្រាក ប្រសិនបើក្រុមជម្រើសជាតិឈ្នះជើងឯក លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា ៖«ខ្ញុំគិតថា អាចជាវាសនាប្រថុយប្រថានដែរ រង់ចាំមើលមានអ្វីកើតឡើង»។
ក្រោយមក អ្នកនាំពាក្យការិយាល័យរបស់លោកបានបន្ថែមថា ៖«ខ្ញុំមិនចង់និយាយលទ្ធផលមុនការប្រកួតនាថ្ងៃអាទិត្យនេះទេ។ ច្បាស់ណាស់ យើងចង់ឲ្យអង់គ្លេសស្ថិតនៅលើគោលដៅទាំងអស់ និងឈ្នះវគ្គផ្តាច់ព្រ័ត្រ ហើយបន្ទាប់មក យើងនឹងចេញផែនការក្នុងពេលជាក់លាក់»។
ប្រភពពី Downing Street បានឲ្យដឹងថា ពេលវេលានៃការប្រកួតគឺមានន័យថា វាយឹតពេលដើម្បីផ្តល់ឲ្យអ្នកគាំទ្រនូវថ្ងៃចន្ទជាពេលវេលាឈប់សម្រាកបន្ទាន់ ប៉ុន្តែជម្រើសផ្សេងកំពុងត្រូវបានពិចារណាដែរ។
ពេលសួរថាតើម្ចាស់អាជីវកម្ម ឬក្រុមហ៊ុននានាអាចនឹងអនុញ្ញាតឲ្យបុគ្គលរបស់ខ្លួនឈប់សម្រាកដែរទេដើម្បីអបអរសាទរ បន្ទាប់ពីការប្រកួត អ្នកនាំពាក្យរបស់លោកនាយករដ្ឋមន្ត្រី Johnson បានឆ្លើយថា ៖«យើងចង់ឲ្យក្រុមហ៊ុនពិចារណាដែរ ប្រសិនបើពួកគេអាច តែយើងទទួលស្គាល់ វានឹងប្រែប្រួលដោយអាស្រ័យលើអាជីវកម្ម និងក្រុមហ៊ុន»។
លោកនាយករដ្ឋមន្ត្រីដែលត្រូវបានគេដឹងថាមិនចូលចិត្តបាល់ទាត់បានទស្សនាជាមួយភរិយារបស់លោកសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយជម្រើសជាតិដាណឺម៉ាកប្រហែលជានៅការិយាល័យរបស់លោក។ ពេលនោះលោកត្រូវបានគេមើលឃើញពាក់អាវជម្រើសជាតិអង់គ្លេស និងទស្សនារហូតចប់ការប្រកួតដែលអង់គ្លេសឈ្នះ២-១ឡើងវគ្គផ្តាច់ព្រ័ត្រ។
រដ្ឋាភិបាលអង់គ្លេសបានអនុញ្ញាតឲ្យហាងផឹកស៊ីបើករហូតដល់ម៉ោង១១.១៥នាទីយប់ ក្នុងថ្ងៃអាទិត្យដើម្បីបានទស្សនាការប្រកួត និងអបអរសាទរ ឬសោកសៅទៅតាមលទ្ធផល។
ទន្ទឹមជាមួយគ្នានេះ សំនួរនៅតែបន្តកើនឡើងអំពីសុវត្ថិភាពដែលអនុញ្ញាតឲ្យមនុស្សច្រើនកកកុញទស្សនាកំឡុងពេលកូវីដ-១៩នៅរាលដាលនៅឡើយ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងអង់គ្លេស និងអ៉ីតាលីនឹងមានអ្នកទស្សនាចូលមើលផ្ទាល់៦ម៉ឺននាក់ដូចកាលប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែរ។
ការប្រកួត៧លើកកន្លងមកក្នុងព្រឹត្តិការណ៍នេះនៅប្រទេសអង់គ្លេសត្រូវបានធ្វើឡើងជាផ្នែកមួយនៃកម្មវិធីស្រាវជ្រាវរបស់រដ្ឋាភិបាលពីការកំណត់សាកល្បងសុវត្ថិភាពនៃការជួបជុំមនុស្សច្រើនក្នុងអន្តរកាលកូវីដ-១៩។
រដ្ឋមន្ត្រីកីឡា អ្នកស្រី Alison McGovern មានប្រសាសន៍ថា ទិន្នន័យអំពីសុវត្ថិភាពនៃការប្រកួត៧លើកកន្លងមកគួរត្រូវបានធ្វើមុនថ្ងៃអាទិត្យនេះ។ អ្នកស្រីមានប្រសាសន៍ថា ៖«ប្រសិនបើពួកគេមានទិន្នន័យ ពួកគេគួរតែផ្សព្វផ្សាយ ហើយប្រសិនបើពួកគេមិនមានទេ ពួកគេគួរតែប្រាប់ពីមូលហេតុ»។
សុខភាពសាធារណៈស្កុតឡែនបានចេញផ្សាយទិន្នន័យរួចហើយអំពីអ្នកគាំទ្ររបស់ខ្លួនដែលបានចូលទស្សនាការប្រកួតរវាងអង់គ្លេស និងស្កុតឡែនកាលពីថ្ងៃទី១៨ ខែមិថុនាដែលមានអ្នកគាំទ្រចូលទស្សនាផ្ទាល់២២៥០០នាក់។
មនុស្សសរុប១៩៩១នាក់ដែលក្រោយមករកឃើញឆ្លងកូវីដ-១៩បានចូលទស្សនាផ្ទាល់ការប្រកួតមួយ ឬពីរកំឡុងពេលឆ្លងដែលពួកគេមិនដឹងថា ឆ្លងទៅនរណាខ្លះទេ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)