Connect with us

ព័ត៌មានអន្ដរជាតិ

Breaking News! ប្រធានាធិបតីប្រេស៊ីល Jair Bolsonaro ចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ

បានផុស

នៅ

ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីថ្ងៃពុធ ដោយសារជំងឺស្ទះពោះវៀន ហើយគាត់ប្រហែលជាត្រូវការវះកាត់ជាបន្ទាន់ ។

លេខាធិការដ្ឋានពិសេសសម្រាប់ការទំនាក់ទំនងសង្គមរបស់ប្រទេសប្រេស៊ីល បាននិយាយថា លោក Bolsonaro បានត្អើកអស់រយៈពេលជាងមួយសប្តាហ៍មកហើយ បន្ទាប់ពីមានអាការៈឈឺពោះនៅពេលយប់ ហើយគាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យយោធានៅទីក្រុង Brasilia ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះលោកវេជ្ជបណ្ឌិត Antonio Luiz Macedo បានធ្វើរោគវិនិច្ឆ័យថា លោក Bolsonaro មានជំងឺស្ទះពោះវៀន ហើយបានផ្ទេរគាត់ទៅមន្ទីរនៅទីក្រុង Sao Paulo ហើយគាត់នឹងត្រូវធ្វើការពិនិត្យបន្ថែម ដើម្បីកំណត់ថាតើគាត់ត្រូវការការវះកាត់ឬអត់ ។

គួររំឭកថា លោក Bolsonaro ត្រូវបានគេចាក់ចំពោះនៅឆ្នាំ ២០១៨ ខណៈពេលកំពុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ដើម្បីក្លាយជាប្រធានាធិបតី ខណៈហេតុការណ៍នោះ បានប៉ះពាល់ដល់ថ្លើម សួត និងពោះវៀនរបស់គាត់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ UPI

ចុចអាន ៖ ប្រេស៊ីល ពិន័យលោក Jair Bolsonaro ១០០ ដុល្លារ ប្រមូលផ្ដុំជិះ​ម៉ូតូ និងមិនពាក់ម៉ាស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម