ព័ត៌មានអន្ដរជាតិ
លោក បៃដិន និង DNC គ្រោងត្រួតពិនិត្យសារជាអក្សរ ដើម្បីបញ្ឈប់ “ព័ត៌មានក្លែងក្លាយអំពីវ៉ាក់សាំង”
រដ្ឋបាលរបស់លោក បៃដិន គ្រោងនឹងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយអំពីវ៉ាក់សាំង នៅតាមតំបន់ដែលអត្រាចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ កំពុងធ្លាក់ចុះហើយករណីឆ្លង កំពុងកើនឡើង។

គណៈកម្មាធិការជាតិគណបក្សប្រជាធិបតេយ្យ (DNC) កំពុងពិចារណា ធ្វើការជាមួយក្រុមហ៊ុនផ្ញើសារជាអក្សរ ដើម្បីពិនិត្យអត្ថបទនិងផ្ញើសារដោយផ្ទាល់ ទៅកាន់ជនជាតិអាមេរិកដើម្បីបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវ។
គណៈកម្មាធិការនេះ ក៏ត្រូវបានគេរាយការណ៍ផងដែរថា កំពុងពិចារណាជួលអ្នកត្រួតពិនិត្យអង្គហេតុ ដើម្បីឃ្លាំមើលការប្រាស្រ័យទាក់ទង នៅក្នុងផែនការមួយ ដែលក្រុមអ្នកអភិរក្ស កំពុងរិះគន់។

ក្រុមសម្ព័ន្ធមិត្តរបស់លោក បៃដិន រួមទាំងគណៈកម្មាធិការជាតិគណបក្សប្រជាធិបតេយ្យ ក៏គ្រោងនឹងចូលរួមជាមួយភ្នាក់ងារពិនិត្យព័ត៌មាន និងធ្វើការជាមួយក្រុមហ៊ុនផ្ញើសារ SMS ផងដែរ ដើម្បីលុបបំបាត់ព័ត៌មានមិនត្រឹមត្រូវអំពីវ៉ាក់សាំង ដែលត្រូវបានផ្ញើតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមនិងសារជាអក្សរ។
ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍នេះ មិនបានបញ្ជាក់ពីរបៀបដែល DNC នឹងធ្វើការជាមួយក្រុមហ៊ុនដែលគ្រប់គ្រងសារជាអក្សរនោះទេ។

ការស្ទាក់ស្ទើរចាក់ថ្នាំបង្ការ បានធ្វើឲ្យអត្រាចាក់វ៉ាក់សាំង ថយចុះ បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងពីសំណាក់សេតវិមានដើម្បីបង្កើនល្បឿនក៏ដោយ។ លោក បៃដិន, ជំទាវទី១ Jill Biden, អនុប្រធានាធិបតីលោកស្រី Kamala Harris និងស្វាមី Doug Emhoff កំពុងធ្វើដំណើរទូទាំងប្រទេស ដើម្បីជំរុញឲ្យមានការចាក់វ៉ាក់សាំង។
ប៉ុន្តែឥឡូវនេះ មន្រ្តីរដ្ឋបាល កំពុងពិនិត្យមើលជំហានបន្ទាប់ ស្របពេលដែលមនុស្សចំនួន ៩១ លាននាក់នៅតែមិនទាន់បានចាក់វ៉ាក់សាំង ហើយរដ្ឋចំនួន ៤៣ កំពុងមានការកើនឡើងនៃករណីឆ្លងជំងឺកូវីដ-១៩ កាលពីសប្តាហ៍មុនខណៈវីរុសបំប្លែងខ្លួន Delta បង្កឲ្យករណីឆ្លងហក់ឡើងខ្ពស់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ជន ល្បី ១២០នាក់ជំរុញលោកស្រី Merkel និយាយនឹងលោក បៃដិន ដើម្បី ជួយ សហស្ថាបនិក WikiLeaks
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


