ព័ត៌មានអន្ដរជាតិ
Delta វាយលុកខ្លាំងនៅអាមេរិក មួយថ្ងៃ ឆ្លងជាង ៣ម៉ឺននាក់
សហរដ្ឋអាមេរិក នៅតែបន្តមើលឃើញនូវការកើនឡើង នៃករណីឆ្លង ព្រមទាំងការស្លាប់និងការចូលព្យាបាលនៅមន្ទីរពេទ្យដោយសារតែជំងឺកូវីដ-១៩។ ការកើនឡើងនេះ ត្រូវបានជំរុញដោយវីរុសបំប្លែងខ្លួន Delta ដែលឆ្លងខ្លាំងនិងភាពស្ទាក់ស្ទើរចាក់វ៉ាក់សាំង។

ដោយដកស្រង់ទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins, CNN បានរាយការណ៍ថា ប្រទេសនេះមានអត្រាឆ្លងថ្មីជាមធ្យម ៣២,០០០ ករណីក្នុងមួយថ្ងៃ ពោលគឺកើនឡើង ៦៦ ភាគរយ បើធៀបនឹងសប្តាហ៍មុន ហើយខ្ពស់ជាងអត្រាឆ្លងកាលពីពីរសប្តាហ៍មុន ដល់ទៅ ១៤៥ភាគរយឯណោះ។
ជាមធ្យម ជនជាតិអាមេរិកចំនួន ២៥៨នាក់បានស្លាប់ដោយសារកូវីដក្នុងមួយថ្ងៃ កាលពី១សប្តាហ៍មុន ពោលគឺកើនឡើង ១៣ភាគរយ បើធៀបនឹងអត្រាស្លាប់ប្រចាំថ្ងៃ កាលពី២សប្តាហ៍មុន។

បច្ចុប្បន្ននេះ ប្រជាជនប្រហែល២៥,០០០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារកូវីដ ពោលគឺកើនឡើង ២៦ ភាគរយបើធៀបនឹង ១សប្តាហ៍មុននិងកើនឡើង ៥០ ភាគរយ បើធៀបនឹង២សប្តាហ៍មុន។ នេះបើយោងតាមទិន្នន័យ ពីនាយកដ្ឋានសុខភាពនិងសេវាមនុស្សរបស់សហរដ្ឋអាមេរិក។
ការកើនឡើងនេះ ត្រូវបានរាយការណ៍ស្របពេលដែលវីរុសបំប្លែងខ្លួន Delta កំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅ ទូទាំងសហរដ្ឋអាមេរិក។

ទន្ទឹមនឹងនេះដែរ ល្បឿននៃការចាក់វ៉ាក់សាំងនៅសហរដ្ឋអាមេរិក បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។ ទិន្នន័យរបស់ CDC បានបង្ហាញថា រដ្ឋចំនួន ១២ មិនទាន់បានចាក់វ៉ាក់សាំង ៤០ ភាគរយនៃប្រជាជនរបស់ពួកគេនៅឡើយទេ។
លោកស្រី Rochelle Walensky នាយក CDC បាននិយាយថា “៩៧ភាគរយនៃប្រជាជនដែលសម្រាកព្យាបាលកូវីដនៅមន្ទីរពេទ្យ គឺជាអ្នកមិនទាន់ចាក់វ៉ាក់សាំង។ ប្រមាណ ៩៩,៥ ភាគរយនៃការស្លាប់ គឺស្ថិតក្នុងចំណោមអ្នកចាក់វ៉ាក់សាំង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Xinhua
ចុចអាន៖ វីរុសបំប្លែងខ្លួន Delta កំពុងគ្របដណ្តប់ប្រទេស ថៃ
-
កីឡា៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១៥ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


