ព័ត៌មានអន្ដរជាតិ
បុរសឥណ្ឌូណេស៊ីកើតកូវីដ បន្លំប្រើអត្តសញ្ញាណប័ណ្ណប្រពន្ធ ហើយក្លែងធ្វើស្រី ដើម្បីបានជិះយន្តហោះ
បុរសជនជាតិឥណ្ឌូណេស៊ីម្នាក់ដែលមានផ្ទុកកូវីដ-១៩ ត្រូវបានគេតាមទាន់ឃើញបន្លំខ្លួនធ្វើជាប្រពន្ធរបស់គាត់ ដោយស្លៀកសម្លៀកបំពាក់ឥស្លាម ដើម្បីឡើងជិះយន្តហោះ។
បុរសដែលត្រូវបានគេប្រាប់ឈ្មោះថា DW បានស្លៀកសម្លៀកបំពាក់ឥស្លាម បិទជិតដងខ្លួននិងមុខ នៅពេលឡើងជិះយន្តហោះក្នុងស្រុករបស់ក្រុមហ៊ុន Citilink ចេញពីទីក្រុង ហ្សាការតា ឆ្ពោះទៅកាន់ស្រុកកំណើតរបស់គាត់នៅ Ternate។
ប្រពន្ធរបស់អ្នកដំណើររូបនេះ បានធ្វើតេស្តអវិជ្ជមានកូវីដ-១៩ ដូច្នេះគាត់បានព្យាយាមប្រើអត្តសញ្ញាណប័ណ្ណនិងលទ្ធផល PCR អវិជ្ជមានរបស់នាង ដើម្បីធ្វើដំណើរ។
អ្នកដំណើរ បានឆ្លងផុតការត្រួតពិនិត្យសន្តិសុខនៅអាកាសយានដ្ឋានដោយជោគជ័យ ហើយអាចឡើងជិះយន្ដហោះបាន។
យន្តហោះធ្វើដំណើរពាក់កណ្តាលផ្លូវទៅហើយ ទើបរឿងនេះបានបែកធ្លាយ។
នារីអូតែសម្នាក់បានប្រាប់អាជ្ញាធរថា នាងបានឃើញគាត់ចូលបន្ទប់ទឹកក្នុងយន្តហោះ ហើយត្រឡប់មកវិញ ដោយស្លៀកសម្លៀកបំពាក់របស់បុរស។ នាងបានប្រាប់រឿងនេះទៅ មេអាកាសយានដ្ឋាននៅ Ternate ហើយក៏បានឃាត់ខ្លួនគាត់ នៅពេលគាត់ចុះ ពីយន្តហោះ។
មន្ដ្រីសុខាភិបាលបានធ្វើតេស្តគាត់ភ្លាមៗរកជំងឺកូវីដ-១៩ ហើយលទ្ធផលគឺ វិជ្ជមាន។
ប្រធានប្រតិបត្តិការក្រុមការងារកូវីដ Ternate លោក Muhammad Arif Gani បាននិយាយថា “អាកាសយានដ្ឋាន បានទាក់ទងទៅក្រុមការងារដោះស្រាយកូវីដទីក្រុង Ternate ដើម្បីជម្លៀសបុរសនោះចេញតាមឡានពេទ្យទៅផ្ទះរបស់គាត់ ដើម្បីធ្វើចត្តាឡីស័ក ហើយនាំទៅកាត់ទោស”។
លោក Gani និយាយថា សន្តិសុខនៅអាកាសយានដ្ឋាននឹងត្រូវបានរឹតបន្តឹង ជាមួយនឹងការត្រួតពិនិត្យបន្ថែមដើម្បីឆ្លើយតបនឹងឧប្បត្តិហេតុនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ មិនធ្លាប់មានសោះ! ២៤ម៉ោងចុងក្រោយ ឥណ្ឌូណេស៊ី ប្រកាសរកឃើញ អ្នកឆ្លងកូវីដខ្ពស់បំផុត ជាង ៤ពាន់ករណី
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង