ព័ត៌មានអន្ដរជាតិ
កូវីដធ្វើឲ្យបុគ្គលិកយោធាមីយ៉ាន់ម៉ាវេទនាជាងប្រជាជនធម្មតាទៀត
កងកម្លាំងយោធា និងទាហានមីយ៉ាន់ម៉ាកំពុងជួបបញ្ហាលំបាកជាងប្រជាជនធម្មតាទៀត ដោយសារខ្វះការព្យាបាលដិតដល់ និងមិនអាចចេញក្រៅរកអ្វីបាន សូម្បីតួលេខស្លាប់ ឬឆ្លងក៏គេមិនឲ្យដឹងដែរ។
ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) ដែលជាស្ថាបនគ្រប់គ្រងរបបយោធាមីយ៉ាន់ម៉ាបានកំណត់មិនឲ្យបង្ហាញតួលេខស្លាប់ដោយកូវីដ-១៩ដល់កម្លាំងយោធាឡើយ បើទោះជាករណីឆ្លងកំពុងរាលដាលខ្លាំង។
យោធាវ័យថ្នាក់ទាបដែលឆ្លងកូវីដ និងក្រុមគ្រួសាររបស់ពួកគេមិនទទួលបានការព្យាបាលនៅមន្ទីរពេទ្យទាហានទេ ប្រសិនបើអាការរបស់ពួកគេមិនធ្ងន់ធ្ងរខ្លាំង។ បន្ទាប់មកពួកគេត្រូវបានដាក់នៅដាច់ដោយឡែក។
យោធាម្នាក់មកពីកងវរសេនាតូចនៅតំបន់ Meiktila ក្នុងរដ្ឋ Mandalay បាននិយាយថា ៖«ករណីឆ្លង៤នាក់ត្រូវបានរកឃើញក្នុងអង្គភាពខ្ញុំ ហើយទាហានជាច្រើនបានឈឺ។ ប៉ុន្តែមេបញ្ជាការមិនខ្វល់ទេ។ ពួកគេត្រូវបានបញ្ជូនទៅពេទ្យទាហាននៅពេលពួកគេពិបាកដកដង្ហើមខ្លាំង»។
យោធារូបនេះបន្តថា ៖«នៅមន្ទីរពេទ្យ ពួកគេមិនទទួលបានការព្យាបាលទេ។ ក្រុមវេជ្ជបណ្ឌិតគ្រាន់ប្រាប់ថា នៅឲ្យរឹងមាំ។ ពួកគេបានទិញថ្នាំខ្លួនឯង។ ពួកគេត្រូវបានធ្វើតេស្ត បន្ទាប់ពីពីរសប្តាហ៍ និងរំសាយចេញ បើអវិជ្ជមាន»។
ករណីឆ្លងកូវីដ-១៩បានកំពុងរាតត្បាតខ្លាំងដែលត្រូវបានរាយការណ៍នៅក្នុងអង្គភាពយោធាក្នុងទីក្រុងយ៉ាំងហ្គោន។
យោធាម្នាក់ដែលត្រូវបានចាត់ឲ្យជួយអ្នកជំងឺនៅពេទ្យទាហានក្នុងក្រុងយ៉ាំងហ្គោនបានឲ្យដឹងថា នៅពេលយោធា និងក្រុមគ្រួសាររបស់ពួកគេក្តៅខ្លួន និងលែងដឹងក្លិនត្រូវបានបញ្ជាឲ្យនៅដាច់ដោយឡែក។
អង្គភាពមួយចំនួននៅក្រុងយ៉ាំងហ្គោនត្រូវបានបិទ និងស្ថិតក្រោមបំរាម។ យោធាជាង៣០០នាក់នៅរោងចក្រអាវុធជាតិផ្ទុះមួយនៅមាត់ទន្លេ Pyay ក្នុងតំបន់ Bago Region បានឆ្លងកូវីដ-១៩ និងបានស្លាប់៩នាក់កាលពីសប្តាហ៍មុន។
ប៉ុន្តែយោធាមីយ៉ាន់ម៉ាបានចុះបញ្ជីផ្លូវការនៃការស្លាប់ដោយកូវីដ-១៩តែ២នាក់ប៉ុណ្ណោះ។ ទោះបីជាករណីឆ្លងកាន់តែអាក្រក់ ក៏បុគ្គលិកយោធាត្រូវបានបង្ខំឲ្យធ្វើការនៅរោងចក្រ។ នេះបើតាមការផ្សាយរបស់សារព័ត៌មានឯករាជ្យ«សំឡេងប្រជាធិបតេយ្យមីយ៉ាន់ម៉ា»។
លោក Nyi Thuta ប្រធានក្រុមម្នាក់បាននិយាយថា ទាហានកំពុងស្វែងការជួយពីមន្ត្រីធ្វើកុប្បកម្ម ដោយសាររបបយោធាមិនបានយកចិត្តទុកដាក់ក្នុងការព្យាបាលដល់ពួកគេ។
លោកថា ៖«ទាហានមិនអាចធ្វើអ្វីបានទេ។ ពួកគេស្ថិតក្នុងដៃរបស់យោធា។ មនុស្សធម្មតាអាចស្វែងរកអ៊ុកស៊ីសែនបាន តែទាហានមិនអាចចេញក្រៅរកអ្វីជួយខ្លួនបានទេ។ ពួកគេប្រាប់ខ្ញុំថា ពួកគេមិនអាចធ្វើអ្វីបាន ក្រៅពីរង់ចាំឆ្លងកូវីដ»។
ទោះបីជាកងយោធាបានបង្ហាញពីករណីឆ្លង និងស្លាប់ច្រើនទាំងបុគ្គលិក និងគ្រួសារ ក៏ឥឡូវនេះទិន្នន័យនៃការស្លាប់មិនត្រូវបានគេបង្ហាញឲ្យដឹងឡើយ។
យោងយតាមការផ្សាយរបស់សារព័ត៌មានក្នុងស្រុក Myanmar Now កាលពីថ្ងៃអាទិត្យដោយស្រង់សំដីពេទ្យទាហាននៅមន្ទីរពេទ្យថា យ៉ាងហោចណាស់ បុគ្គលិកទាហាន និងសាច់ញាតិរបស់ពួកគេ១០នាក់បានកំពុងស្លាប់ជារៀងរាល់ថ្ងៃនៅពេទ្យទាហានក្នុងទីក្រុង Mandalay ដោយសារខ្វះអ៊ុកស៊ីសែន និងវេជ្ជបណ្ឌិត។
ពេទ្យទាហានឈ្មោះ Min Maung Maung បាននិយាយថា ៖«ទោះជាពួកគេបានប្រតិបត្តិការព្យាបាល ក៏ពួកគេមិនអាចទប់ទល់បានដែរ ពីព្រោះកូវីដផ្ទុះខ្លាំង។ ខ្ញុំចង់សួរថា តើពួកគេកំពុងធ្វើអ្វី? ពួកគេមិនគ្រប់គ្រងស្ថានភាពឆ្លងនៅក្នុងជួរយោធា ហើយមិនផ្តល់ការព្យាបាលឲ្យបានសមរម្យថែមទៀត។ ពួកគេចេះតែនិយាយថា ពួកគេកំពុងដោះស្រាយ តែមិនពិតទេ»។
ការឆ្លងកូវីដ-១៩ក៏ត្រូវបានគេដឹងថាកើតមានក្នុងចំណោមមេដឹកនាំយោធាថ្នាក់ខ្ពស់ដែរ។ អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងស្នងការនគរបាលលោក Than Hlaing និងភរិយា ព្រមទាំងភរិយា និងកូនរបស់ឧត្តមសេនីយ៍ឯក Myo Zaw Thein ត្រូវបានគេរាយការណ៍កំពុងព្យាបាលកូវីដ-១៩នៅពេទ្យទាហាន។
ជាមួយគ្នានេះ ករណីឆ្លងក៏រាតត្បាតខ្លាំងក្នុងចំណោមកម្លាំងប៉ូលិស ដែលតាមការផ្សាយរបស់ព័ត៌មានឯករាជ្យថា ប៉ូលិសប្រហែល ១០ ០០០នាក់បានឆ្លងទូទាំងប្រទេស៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ irrawaddy
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៤ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
មួយឆ្នាំៗ វៀតណាម ប្រឈមខាតបង់ដំណាំជិត៣ពាន់លានដុល្លារ ដោយសារទឹកប្រៃ ហូរចូលដីបង្កបង្កើនផល