Connect with us

ព័ត៌មានអន្ដរជាតិ

ពល​រដ្ឋ​ឥណ្ឌា​កាន់​តែ​ច្រើន​ងាក​ទៅ​រៃអង្គាស​ប្រាក់​​ព្យាបាលកូវីដ

បានផុស

នៅ

អ្នក​ជំងឺ​ចូល​មន្ទីរ​ពេទ្យ​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​កំឡុង​ពេល​ការ​ផ្ទុះ​កូវីដ-១៩​ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ច្រើន។ យោង​តាម​របាយការណ៍ Astha Rajvanshi បាន​ឲ្យ​ដឹង​ថា ឥឡូវ​នេះ ពលរដ្ឋ​ឥណ្ឌា​កាន់​តែ​ច្រើន​ងាក​ទៅ​រក​ការ​រៃ​អង្គាស​ប្រាក់​ដើម្បី​ចំណាយ​លើ​តម្លៃ​​​ព្យាបាល។

ស្ត្រី​​អាយុ​២៧ឆ្នាំ​ឈ្មោះ Supraja Reddy Yeruva មិន​អាច​ដក​ដង្ហើម​បាន​ស្រួល​​ បន្ទាប់ពីសម្រាលកូន​ទី​២​កាល​ពី​ខែ​មិថុនា។ គាត់​មាន​រោគ​សញ្ញា​កូវីដ-១៩​កំឡុង​ពេល​មាន​ផ្ទៃពោះ បន្ទាប់​ពី​បាន​ទៅ​ពិនិត្យ​​នៅ​មន្ទីរ​ពេទ្យ​មួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្លាមៗ​នោះ គាត់​មាន​បញ្ហា​សួត និង​ត្រូវ​បាន​ដាក់ទៅ​កន្លែង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ឯកជន​មួយ​នៅ​ទី​ក្រុង Hyderabad។ គាត់​ស្នាក់​នៅ​ពេទ្យ​នោះ​អស់​រយៈ​ពេល​មួយ​ខែ។ កូន​ស្រី​អាយុ​៦​ឆ្នាំ និង​កូន​ប្រុស​ទើប​សម្រាល ស្វាមីឈ្មោះ Vijaya Yeruva ឥឡូវ​នេះ​កំពុង​រង់​ចាំ​ការ​ជា​សះ​ស្បើយរបស់​នាង។

លោក Yeruva ជា​ស្វាមី​កំពុង​ពិបាក​​លើ​ការ​ចំណាយ​​​​ព្យាបាល​ដែល​​​​ហោច​ណាស់​អស់​ ៨០​ ៦១៦​ដុល្លារដែល​ចំនួន​នេះ​ត្រូវបង់​នៅ​ថ្ងៃ​ចេញ​ពី​មន្ទីរ​ពេទ្យ។​ លោក​បាន​ប្រើ​ធានា​រ៉ាប់​រង​ ប័ណ្ណ​ឥណពន្ធ​​ និង​ខ្ចី​លុយ​ធនាគារ។ បន្ទាប់​ពី​ប្រើ​អស់​ជម្រើស បុរស​អាយុ​៣៥​ឆ្នាំ​​បាន​ចូល​កម្មវិធី Ketto ដែល​ជា​ទម្រង់​រៃ​អង្គាស​ប្រាក់ និង​បាន​ចាប់​ផ្តើម​ស្នើ​សុំ។

ជា​វិស្វករ​ម្នាក់​​ដែល​មាន​ចំណូល​ប្រចាំ​ឆ្នាំ​ថេរ ប៉ុន្តែ​ទាប​គឺ​ប្រមាណ ១ ០៧៦​ដុល្លារ​អាមេរិក លោក Yeruva និយាយ​ថា លោក​មិន​ដែល​នឹក​គិត​ដល់​រឿង​សុំ​ប្រាក់​គេ​ទេ។

លោកប្រាប់​ថា ៖«ខ្ញុំ​ខិត​ខំ​ធ្វើ​ការ​ដើម្បី​បាន​ប្រាក់​ផ្គត់​ផ្គង់​គ្រួសារ និង​មិន​ដែល​សុំ​ឲ្យ​នរណា​ជួយ​ទេ។ តែ​ឥឡូវ​នេះ ខ្ញុំ​ពិត​ជា​អាម៉ាស់​ដែល​ប្រាប់​អ្នក​ដទៃ​អំពី​ការ​រៃអង្គាស​ប្រាក់​នេះ»។

អ្នក​ជំនាញ​បាន​និយាយ​ថា កម្មវិធី​រៃអង្គាស​ប្រាក់​ធំ​ៗ​៣​​គឺ Ketto, Milaap និង​ Give India បាន​រៃ​អង្គាស​ប្រាក់​ប្រហែល ១.៦​ប៊ីលាន​ដុល្លារ​អាមេរិក​​ដែល​ទទួល​បាន​ពី​ម្ចាស់​ជំនួយ​ប្រមាណ​២.៧​លាន​នាក់។

កម្មវិធី Ketto ដែល​លោក Yeruva ប្រើ​ដើម្បី​រៃ​អង្គាសត្រូវ​បាន​គេ​និយាយ​ថា មាន​អ្នកប្រើ​កើន​ឡើង​ដល់​ទៅ​៤​ដង​កំឡុង​ពេល​ផ្ទុះ​កូវីដទាំង​ពីរ​លើក​កន្លង​មក​ដែល​រ៉ៃ​អង្គាស​ប្រាក់​បាន​ប្រមាណ​៤០​លាន​ដុល្លារ​អាមេរិក​សម្រាប់​យុទ្ធនាការណ៍​ជួយ​អ្នក​ជួប​ទុក្ខ​ដោយ​កូវីដ-១៩​ប្រមាណ ១២០០០​។

អ្នក​ស្រី​ Ravina Banze និង Irfan Bashir សហនិពន្ធសៀវភៅមាន​ចំណង​ជើង Crowdfunding: The Story of People​ បាន​និយាយ​ថា ៖«ក្នុង​ករណី​ជា​ច្រើន ការ​រៃ​អង្គាស​ប្រាក់​បាន​ក្លាយ​ជាជម្រើស​សុវត្ថិភាព​មួយ​ដើម្បី​បំពេញ​គម្លាត​ដែល​មាន​នៅ​ក្នុង​ប្រព័ន្ធ​សុខាភិបាល»។​

មុន​ពេលកូវីដផ្ទុះ​ឡើង តម្រូវ​ការ​ចាំ​បាច់​បំផុត​សម្រាប់​ការ​រៃ​អង្គាស​គឺ​ពាក់​ព័ន្ធ​នឹង​ជីវិត​មនុស្ស​រាប់​លាន​នាក់​ដែលឈឺ​នៅ​ឥណ្ឌា។

យោង​តាម​ការ​សិក្សា​មួយ​នៅ​ឆ្នាំ​២០១៨​ដោយ​ទិនានុប្ប​វត្តិ​វេជ្ជសាស្រ្ត​អង់គ្លេស​ និង​មូលនិធិសុខភាពសាធារណៈ​ឥណ្ឌា (PHFI) បាន​បង្ហាញ​ថា ការ​ចំណាយ​លើ​​តម្លៃ​ព្យាបាល​​ក្រៅ​​ហោ​ប៉ៅ​​​បាន​ធ្វើ​ឲ្យ​ប្រជា​ជន​៣៨​លាន​នាក់​បាន​ធ្លាក់​ចូល​ក្នុង​ភាព​ក្រី​ក្រ​នៅ​ឆ្នាំ​២០១១-២០១២។​

បន្ទុក​ធ្ងន់​ធ្ងរ​ខ្លាំង​ធ្លាក់​លើ​ប្រជា​ជនឥណ្ឌា​ក្រី​ក្របំផុត​ដែល​ជា​ក្រុម​មួយ​កាល​ពី​ឆ្នាំ​មុន​បាន​កើន​ឡើង​ដល់​២៣០​លាន​នាក់។ នេះ​បើ​យោង​តាម​អ្នក​ស្រាវ​ជ្រាវ​របស់​សាកល​វិទ្យាល័យ Azim Premji ហើយ​ជាង​៩០%​បាន​ខ្ចី​ប្រាក់​ជា​មធ្យម​២០១​ដុល្លារ​ដើម្បី​សង​បំណុល។

នៅ​ទី​ក្រុង Nagpur នារី​​ឈ្មោះ Chinmayi Hiwase  បាន​ចេញ​ពី​មន្ទីរ​ពេទ្យ​មួយ​ទៅ​មន្ទីរ​ពេទ្យ​​មួយ​រយៈ​ពេល​៣​ថ្ងៃ​ដើម្បីស្វែង​រក​អ៊ុក​ស៊ីសែន និង​គ្រែទំនេរ​សម្រាប់ឪពុក​របស់​​នាង​អាយុ​៥៧​ឆ្នាំ​លោក​ Rajesh Hiwase ដែល​មាន​បញ្ហា​សុខភាព​ដោយ​កូវីដ ហើយ​ខ្លួន​​នាង​​ផ្ទាល់​ក៏​​មាន​បញ្ហា​​​កូវីដដែរ។

តាម​រយៈ​ការ​ស្កេន MRI លើ​ឪពុក​របស់​នាង​គឺ​រក​ឃើញ​មេរោគ​កូវីដប្រភេទ​ផ្សិត​ខ្មៅ។ ការ​ព្យាបាល​បន្ថែម​ដែល​រាប់​ទាំង​តម្លៃ​ចាក់​​ថ្នាំ​ប្រចាំ​ថ្ងៃ​​៩៤​ដុល្លារ​ម្តង សរុប​ទាំង​អស់​៣៣៦៣៣​ដុល្លារ​អាមេរិក។

នារី​អាយុ​២៥​ឆ្នាំ​ដែល​មាន​កូន​ម្នាក់ និង​ទើប​បញ្ចប់​ការ​សិក្សាមាន​អារម្មណ៍​តក់​ស្លុត​នៅ​ពេល​ឃើញ​តម្លៃ​ពេទ្យ​សរុប។ ដោយ​គ្មាន​ធានារ៉ាប់​រង​សុខភាព ការ​ចំណាយ​ធ្លាក់លើ​​នាង​​ទាំង​ស្រុង ដូច្នេះ​បាន​រក​ខ្ចី​​ប្រាក់​មិត្ត​ភក្តិ និង​ចុង​ក្រោយ​រៃអង្គាស​តាម​អនឡាញ។

រហូត​ដល់​ពេល​នេះ គ្រួសារ​នាង​រៃអង្គាស​បាន​១១៩៥៦​ដុល្លារ​អាមេរិក​ដែលជិត​ពាក់​កណ្តាល​នៃចំនួន​ដែល​នាង​បាន​ស្នើ​សុំ។

នារី​​ឈ្មោះ Chinmayi Hiwase និង​គ្រួសារ

អ្នក​ស្រី Banze បាន​និយាយ​ថា ៖«កម្មវិធី​វៃ​អង្គាស​ប្រាក់​ពិត​ជា​ដើរ​តួ​សំខាន់​​មួយ​ដែល​ជួយ​ដល់​អ្នក​ខ្វះ​ខាតដែល​ព្យាបាល​នៅ​ពេទ្យ​ឯកជន»។

អ្នកបរិច្ចាគ​ជា​រឿយ​ៗ​គឺ​ជា​សាច់​ញាតិ និង​មិត្ត​ភក្តិ​របស់​អ្នក​រៃ​អង្គាស ប៉ុន្តែ​ក៏​មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល អ្នក​សិល្បៈ និង​មនុស្ស​ប្លែក​​ទាំង​នៅ​ប្រទេស​ឥណ្ឌា និង​ក្រៅ​ប្រទេស។ ប៉ុន្តែ​ការ​បរិច្ចាគ​ភាគ​ច្រើន​ទៅ​លើ​អ្នក​ដែលមាន​រឿង​រន្ធត់​​ និង​ទាក់​ទាញ​ខ្លាំង៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ១ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម