Connect with us

ព័ត៌មានអន្ដរជាតិ

បើកបាន ៣០ ថ្ងៃ ថៃ ប្រកាសបិទ ភូកេត សម្រាប់ភ្ញៀវទេសចរបរទេស

បានផុស

នៅ

អភិបាលខេត្តភូកេតបានបញ្ជាឲ្យបិទកោះទាំងមូល ដោយមិនអនុញ្ញាតឲ្យអ្នកធ្វើដំណើរមកពីខេត្តផ្សេងទៀតចូលភូកេត ចាប់ពីថ្ងៃទី ៣ ខែសីហានេះទៅ ខណៈវាសនានៃគម្រោង “ប្រអប់ខ្សាច់ភូកេត” មិនទាន់អាចកំណត់បាននៅឡើយទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បទបញ្ជាដែលត្រូវបានចុះហត្ថលេខាដោយអភិបាលខេត្តលោក Narong Woonciew កាលពីថ្ងៃព្រហស្បតិ៍ បានគូសបញ្ជាក់ពីការរឹតត្បិតការធ្វើដំណើរកាន់តែលំបាកនៅភូកេត ។ ប្រជាជនមកពីក្រៅខេត្តត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរទៅភូកេត លើកលែងតែអ្នកដែលដឹកជញ្ជូនទំនិញចាំបាច់ សិស្សនិស្សិត និងសេវាកម្មវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់ប៉ុណ្ណោះ ។

ប៉ុន្តែការលើកលែងទាំងនោះ ធ្វើឡើងតែចំពោះអ្នកដែលបានចាក់វ៉ាក់សាំងពេញ ២ ដូស និងបង្ហាញលិខិតអនុញ្ញាតនៅច្រកត្រួតពិនិត្យ ។

ក្នុងពេលជាមួយគ្នានេះ អគ្គនាយកនៃនាយកដ្ឋានត្រួតពិនិត្យជំងឺថៃ (DDC) លោក Kajornsak Kaewjaras បាននិយាយថា នាយកដ្ឋាននឹងតាមដានស្ថានភាព និងមើលចំនួនអ្នកជំងឺកូវីដនៅភូកេតរយៈពេល ២ សប្តាហ៍ទៀត ដើម្បីសម្រេចថាតើត្រូវរក្សាគម្រោង “ប្រអប់ខ្សាច់ភូកេត” ទៀតឬក៏យ៉ាង ។

លោកបាននិយាយថា ភូកេតបានធ្វើការងារយ៉ាងល្អក្នុងការគ្រប់គ្រងការចម្លងជំងឺកូវីដ ១៩ នៅក្នុងខេត្តនេះ ខណៈដែលជនបរទេសដែលបានទៅលេងនៅកោះនោះចំនួន ១២,៣៩៥ នាក់ មានអ្នកឆ្លងកូវីដតែចំនួន ៣០ នាក់ប៉ុណ្ណោះ និងបានដាក់ធ្វើចត្តាឡីស័កផងដែរ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ១ ខែកក្កដា រដ្ឋាភិបាលថៃបានដាក់ចេញនូវផែនការមួយដែលមានឈ្មោះថា “ប្រអប់ខ្សាច់ភូកេត ឬ Phuket Sandbox” និងបានបើកកោះភូកេតសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងពេញ ២ ដូស ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ខណៈនៅថ្ងៃទី ៣០ ខែកក្កដានេះ បានប្រកាសបិទកោះនេះពីប្រទេសដទៃទៅវិញ ពោលមានរយៈពេល ៣០ ថ្ងៃប៉ុណ្ណោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post

ចុចអាន ៖ លោក ប្រាយុទ្ធ ចាន់អូចា ថា វិបត្តិកូវីដនៅ ថៃ នឹងចប់ក្នុងរយៈពេលយូរបំផុតត្រឹម ៤ សប្ដាហ៍ទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម