ព័ត៌មានអន្ដរជាតិ
កុំបារម្ភ! ការចាក់វ៉ាក់សាំងលាយគ្នា បង្កើតប្រព័ន្ធភាពស៊ាំខ្លាំងក្លាប្រឆាំង វីរុស
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃអាទិត្យទី ០១ ខែសីហា បានប្រកាសសម្រេចឲ្យចាក់វ៉ាក់សាំង ដូសទី៣ ទៅលើប្រជាជនកម្ពុជា ដោយយកវ៉ាក់សាំង AstraZeneca ជាដូសជំរុញ។

សម្ដេចតេជោបានបញ្ជាក់ថា សម្រាប់ប្រជាជន ដែលចាក់វ៉ាក់សាំង ប្រភេទ Sinopharm និង Sinovac រួចហើយ ត្រូវចាក់ AstraZeneca ជាដូសទី៣។
ងាកទៅប្រទេសអង់គ្លេសឯណោះវិញ ការសាកល្បង Com-COV របស់សាកលវិទ្យាល័យ Oxford ដែលពាក់ព័ន្ធនឹងអ្នកស្ម័គ្រចិត្តជាង ៨០០ នាក់ បានធ្វើការពិនិត្យប្រសិទ្ធភាពនៃវ៉ាក់សាំង AstraZeneca និង Pfizer ចំនួន២ដូស ឬចាក់លាយគ្នា មួយប្រភេទមួយដូស។

យោងតាមលទ្ធផល ការចាក់វ៉ាក់សាំង Pfizer លាយជាមួយ AstraZeneca បានបង្កើតការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំយ៉ាងខ្លាំងក្លាប្រឆាំងនឹងវីរុស។
លទ្ធផលនៃការស្រាវជ្រាវបានបង្ហាញថា លំដាប់លំដោយនៃការចាក់វ៉ាក់សាំង បានបញ្ចេញភាពខុសគ្នា ដោយការចាក់ AstraZeneca មុន Pfizer បានបង្កឲ្យមានអង់ទីគ័រនិងការឆ្លើយតបរបស់កោសិកា T-cell ខ្ពស់ជាងការចាក់ Pfizer មុន AstraZeneca។

កោសិកា T-cell បានជំរុញការផលិតអង់ទីគ័រនិងជួយប្រយុទ្ធប្រឆាំងនឹងកោសិកាដែលឆ្លងមេរោគ។
ដោយឡែក កាលពីខែឧសភា ការសិក្សារបស់អេស្ប៉ាញ ដែលមានការចូលរួមពីអ្នកស្ម័គ្រចិត្តជាង ៦០០ នាក់បានរកឃើញថា ការចាក់វ៉ាក់សាំង AstraZeneca មុន Pfizer មានប្រសិទ្ធភាពជាងការចាក់ AstraZeneca ចំនួន២ដូស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ សម្ដេចតេជោ សម្រេចឱ្យចាក់ដូសទី៣ យកវ៉ាក់សាំងAstraZenica ទៅចាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


