Connect with us

ព័ត៌មានអន្ដរជាតិ

លោក​ បៃដិន​ ព្រលះ​អភិបាល​រដ្ឋសាធារណៈ​«បើ​មិន​ជួយ​ទេ​ សូមនៅ​ឲ្យ​ឆ្ងាយ»

បានផុស

នៅ

លោក​ប្រធានាធិបតី​អាមេរិក ចូ បៃដិន នៅ​ថ្ងៃ​អង្គារ៍ ទី​៣ ខែ​កក្កដា​ បាន​អំពាវ​នាវឲ្យ​អភិបាល​រដ្ឋ​របស់​គណបក្ស​សាធារណៈដ៏​រឹង​រុស​​ចេញ​​ឲ្យ​ឆ្ងាយ​ពី​​គោលការណ៍​​វ៉ាក់សាំង​ដែល​មាន​គោល​បំណង​ទប់​ស្កាត់​ការ​ឆ្លង​ និង​វីរុស​បំប្លែង​ខ្លួន​ដ៏​គ្រោះ​ថ្នាក់។

និយាយ​នៅ​សេតវិមាន លោក បៃដិន បាន​រិះ​គន់​យ៉ាង​ខ្លាំង​លើ​អភិបាល​រដ្ឋ​ហ្លរីដា​លោក Ron DeSantis, អភិបាល​រដ្ឋ​តិចសាស លោក Greg Abbott និង​មន្ត្រី​ជា​ច្រើន​ទៀត​ដែល​បានរារាំង​​ដល់​វិធានការណ៍​​ពាក់​ម៉ាស់​ឡើង​វិញ​ដើម្បី​ទប់​ស្កាត់​វីរុស Delta។

វីរុស​បំប្លែង​ខ្លួន​នេះ​កំពុង​កើន​ឡើង​ខ្ពស់​ជាលំដាប់​នៅ​តាម​បណ្តាល​រដ្ឋ និង​ផ្នែក​ជា​ច្រើន​នៃ​ប្រទេស ជា​ពិសេស​លើ​ប្រជា​ជន​ដែល​មិន​ទាន់​ចាក់​វ៉ាក់សាំង។

លោក ចូ បៃដិន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បៃដិន មាន​ប្រសាសន៍​ថា ៖«បើ​អ្នក​មិន​បាន​ជួយ​ទេ ហោច​ណាស់​ក៏​នៅ​ឲ្យ​ឆ្ងាយ​ពី​ប្រជា​ជន​ដែល​ព្យាយាម​ធ្វើ​រឿង​ត្រឹម​ត្រូវ»។

លោក​បាន​គាំទ្រដល់​ការ​ផ្លាស់​ប្តូរ​របស់​ទី​ក្រុងញូវយ៉ក​ដែល​​តម្រូវឲ្យ​អ្នក​ចាក់​វ៉ាក់សាំង​រួច​ហើយអាច​​ចេញ​ក្រៅ​ជួប​ជុំ​គ្នាទទួល​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ ឬ​កន្លែងហាត់​ប្រាណ​ និងតម្រូវ​ឲ្យ​អ្នក​ចាក់​វ៉ាក់សាំង​វិល​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ។ លោក​ថា តំបន់ និង​អាជីវកម្ម​ជា​ច្រើន​គួរ​អនុវត្ត​តាម។ ​គោល​ការណ៍​បែប​នេះ​​ត្រូវ​បានរារាំងយ៉ាង​ហោច​ណាស់​រដ្ឋ​ចំនួន​៧​ដែល​ដឹក​នាំ​ដោយ​អភិបាល​របស់​បក្ស​សាធារណៈ។

ការ​កើន​ឡើង​នៃ​ការ​ឆ្លង​នៅ​អាមេរិក​គឺ​បណ្តាល​មក​ពី​វីរុស​ឆ្លងរហ័ស​លឿន Delta ដែល​ជំរុញ​ឲ្យ​មន្ត្រី​សុខាភិបាល​សាធារណៈ​អាមេរិក​កាល​ពី​សប្តាហ៍​មុន​បាន​ណែនាំ​ថា ប្រជា​ជន​ដែល​បាន​ចាក់​វ៉ាក់សាំង​​បង្ការ​កូវីដ-១៩​ពេញ​លេញត្រូវ​បន្ត​ពាក់​ម៉ាស់​នៅ​ពេល​ចេញ​ក្រៅ​ទី​សាធារណៈ។

បន្ទាប់​ពីប៉ុន្មាន​ខែ​នៃ​ការ​ពិបាក​ជំរុញ​ពលរដ្ឋ​អាមេរិក​ទៅ​ចាក់​វ៉ាក់សាំង មាន​ទាំង​ការ​ប្រើ​ប្រាស់​ប្រាក់​រង្វាន់​ជា​ឆ្នោត​លើក​ទឹក​ចិត្តលាន​ដុល្លារ និង​ឱកាស​បាន​ទៅ​រៀន​នៅ​មហា​វិទ្យាល័យ​ដោយ​ឥត​គិត​ថ្លៃ រដ្ឋបាល​លោក​ បៃដិន កំពុង​ប្រឹង​ប្រែង​បន្ថែម​ទៀត​​​ដើម្បី​ជំរុញ​ប្រជា​ជន​រឹង​រុស​​​ឲ្យ​ទៅ​ចាក់​វ៉ាក់សាំង​​ដូច​ជា​​​​ទៅ​ចាក់​ដល់​ផ្ទះ​តែ​ម្តង៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព AP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម