ព័ត៌មានអន្ដរជាតិ
ថៃ ធ្វើតេស្តសារធាតុញៀនតម្លៃជិត១ពាន់លានដុល្លារដែលខ្លួនរឹបអូសបាន លទ្ធផលចេញមកសឹងដាច់ផ្ងារ
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថៃបាននិយាយកាលពីថ្ងៃអង្គារថា ការអះអាងរបស់ប្រទេសថៃដែលថាបានរឹបអូសថ្នាំ Ketamine មានទឹកប្រាក់ជិត១ពាន់លានដុល្លារក្នុងខែនេះគឺជាការរឹបអូសខុសហើយការធ្វើតេស្តនានាមិនបានបង្ហាញនូវគ្រឿងញៀនណាមួយទេ។
ផ្ទុយទៅវិញ ការធ្វើតេស្តមន្ទីរពិសោធន៍បានរកឃើញថា សារធាតុនេះគឺ ទ្រីសូដ្យូមផូស្វាត ដែលជាសមាសធាតុផ្សំជាទូទៅត្រូវបានគេប្រើធ្វើជា ផលិតផលសម្អាតដូចជាសាប៊ូលាងចានឬទឹកលាងបង្គន់ជាដើម។

លោក Somsak Thepsuthin បាននិយាយថា “កំហុសបច្ចេកទេស” ក្នុងការធ្វើតេស្តនៅទីវាលបាននាំឲ្យមានការអះអាងខុសកាលពីដំបូង។
លោកបានប្រាប់អ្នកយកព័ត៌មានថា “នេះគឺជាការយល់ច្រឡំដែលទីភ្នាក់ងាររបស់យើងត្រូវតែទទួលយក។ នេះមិនមែនជាកំហុសទេ។ វាជាចំណេះដឹងថ្មី”។

លោកថា ការធ្វើតេស្តកំពុងបន្ត។ សារធាតុចំនួន៦៦បាវក្នុងចំណោម៤៧៥បាវត្រូវបានធ្វើតេស្តនៅថ្ងៃអាទិត្យ។
គួររម្លឹកឡើងវិញថា ការិយាល័យត្រួតពិនិត្យគ្រឿងញៀនរបស់ប្រទេសថៃបានប្រកាសពីការរឹបអូសកាលពីថ្ងៃទី១២ខែវិច្ឆិកាហើយបាននិយាយថា វាបានចង្អុលទៅបណ្តាញគ្រឿងញៀនពហុជាតិសាសន៍៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Tuoi Tre, BBC

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ