Connect with us

ព័ត៌មានអន្ដរជាតិ

ជារឿងព្រួយបារម្ភ! វីរុសបំប្លែងខ្លួនថ្មីៗ នឹងបន្តលេចចេញពីក្រុមមនុស្សមិនចាក់វ៉ាក់សាំង

បានផុស

នៅ

វីរុសបំប្លែងខ្លួនឥណ្ឌា Delta មិនមែនជាវីរុសបំប្លែងខ្លួនតែមួយដែលអ្នកជំនាញខាងសុខភាពបង្ហាញក្ដីព្រួយបារម្ភនោះទេ។ ក្រៅពីវីរុសនេះ នៅមានវីរុសបំប្លែងខ្លួនផ្សេងជាច្រើនទៀត ជាពិសេសថ្មីៗនេះលេចចេញនូវវីរុសបំប្លែងខ្លួន ​Lambda និងវីរុសបំប្លែងខ្លួន Iota ដែលវាមានសមត្ថភាពចម្លងខ្លាំង អាចគេចផុតពីប្រព័ន្ធភាពស៊ាំ និងពុំទាន់រកឃើញប្រសិទ្ធភាពវ៉ាក់សាំងប្រឆាំងនឹងវានៅឡើយ។

វេជ្ជបណ្ឌិត Megan Ranney សាស្ត្រាចារ្យរងមកពីសាកលវិទ្យាល័យ Brown នៅអង់គ្លេស ថ្លែងទៅកាន់សារព័ត៌មាន CNN ថា​ អ្នកជំងឺដែលឆ្លងវីរុសបំប្លែងខ្លួនភាគច្រើនជាក្រុមនុស្សដែលមិនទាន់ចាក់វ៉ាក់សាំង។

លោកស្រីបន្តថា ប្រសិនបើយុទ្ធនាការចាក់វ៉ាក់សាំងនៅតែយឺតយ៉ាវ ឬមានមនុស្សមិនចង់វ៉ាក់សាំង នោះប្រៀបដូចកំពុងបើកផ្លូវឱ្យវីរុសកូវីដ-១៩អាចបំប្លែងខ្លួនថ្មីមិនចេះឈប់អ៊ីចឹងដែរ។

លោកស្រីវេជ្ជបណ្ឌិតរូបនេះបន្ថែមថា  ការចាក់វ៉ាក់សាំងមិនមានជាអ្វីដែលត្រូវព្រួយបារម្ភនោះទេ ហើយកាលណាការចាក់វ៉ាក់សាំងមិនអាចធ្វើឡើងឱ្យបានពេញលេញ ច្បាស់ជាពិបាកទប់ស្កាត់ការរាលដាលនៃវីរុសបំប្លែងខ្លួនជាទីបំផុត។

អ្វីដែលធ្វើឱ្យអ្នកជំនាញមានក្ដីព្រួយបារម្ភខ្លាំងជាងគេគឺ វីរុសបំប្លែងខ្លួនដែលមិនទាន់លេចឡើង ហើយរាល់ពេលដែលវីរុសនេះឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ វានឹងបង្កើតឱកាសការបំប្លែងខ្លួនថ្មីមួយទៀត ដែលនេះសូម្បីវ៉ាក់សាំងក៏មិនងាយទប់ទល់បានដែរ។

អ្នកជំនាញក៏បានរំឭកផងដែរថា វ៉ាក់សាំងជាខែលការពារពីការចម្លងនៃវីរុសកូវីដ-១៩ និងវីរុសបំប្លែងខ្លួនមួយចំនួន។ ដូច្នេះបើសិនដំណើរការវ៉ាក់សាំងមិនទាន់ពេញលេញ អសុវត្ថិភាពបណ្ដាលមកពីការរាតត្បាតនៃវីរុសបំប្លែងខ្លួនថ្មីអាចនឹងប្រឈមខ្ពស់ណាស់៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ CNN

ចុចអាន៖ វីរុសបំប្លែងខ្លួន Iota ដែលល្បីមានសមត្ថភាពគេចផុតពីភាពស៊ាំ រកឃើញឆ្លងលឿងជាងប្រភេទផ្សេងទៀតពី ១៥ ទៅ ២៥ ភាគរយ

ចុចអាន៖ អ្នកវិទ្យាសាស្រ្តភ័យខ្លាចថា Delta មានសមត្ថភាពពិសេសបង្កើនការចម្លង ក្នុងចំណោមអ្នកចាក់វ៉ាក់សាំងគ្រប់ដូស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម