ព័ត៌មានអន្ដរជាតិ
លាតត្រដាងកំហុស៤យ៉ាងពីក្រោយកងទ័ពអាមេរិកនៅអាហ្វហ្គានីស្ថាន
ការដួលរលំកងទ័ពអាហ្វហ្គានីស្ថានដែលបណ្តាលឲ្យសកម្មប្រយុទ្ធតាលីបង់ចូលកាន់កាប់រដ្ឋធានីកាប៊ុលបានបង្ហាញយ៉ាងច្បាស់ពីកំហុសនៃការប្រព្រឹត្តរយៈពេល២០ឆ្នាំរបស់មន្ទីរបញ្ចកោណ នៅពេលពួកគេបានចំណាយប្រាក់រាប់ពាន់លានដុល្លារអាមេរិកនៅទីនោះ។
ការបំពាក់ឧបករណ៍ទំនើបខុស
ទីក្រុងវ៉ាស៊ីនតោនបានចំណាយប្រាក់៨៣ប៊ីលានដុល្លារអាមេរិកសម្រាប់ការប្រឹងប្រែងរបស់ខ្លួនដើម្បីបង្កើតកងទ័ពទំនើបរបស់ខ្លួន។ មែនទែនទៅ ការពឹងផ្អែកធំសម្បើមគឺទៅលើជំនួយទ័ពផ្លូវអាកាស និងបណ្តាញទំនាក់ទំនងបច្ចេកវិទ្យាទំនើបនៅក្នុងប្រទេសដែលអាចរាប់ទាំងការផ្គត់ផ្គង់អគ្គីសនីដែលទុកចិត្តបាន។

យន្តហោះ ឧទ្ធម្ភាគចក្រ ដ្រូន រថយន្តគ្មានមនុស្សបើក រថពាសដែក វ៉ែនតាមើលពេលយប់៖ សហរដ្ឋអាមេរិកមិនចំណាយប្រាក់ច្រើនក្នុងការបំពាក់កងទ័ពអាហ្វហ្គានីស្ថានឡើយ។ ថ្មីៗនេះថែមទាំងបញ្ជូនឧទ្ធម្ភាគចក្រចម្បាំង Black Hawk ទំនើបចុងក្រោយទៅអាហ្វហ្គានីស្ថានថែមទៀត។
ប៉ុន្តែពលរដ្ឋអាហ្វហ្គានីស្ថាន ដែលភាគច្រើនជាយុវជនមិនចេះអក្សរនៅក្នុងប្រទេសកំពុងខ្វះហេដ្ឋារចនាសម្ព័ន្ធដើម្បីគាំទ្រដល់ឧបករណ៍យោធាទំនើបមិនអាចទប់ទល់នឹងសត្រូវដែលមានឧបករណ៍តិចជាងខ្លួនទៅវិញ។
យោងតាមលោក John Sopko អគ្គសេនាធិការពិសេសអាមេរិកសម្រាប់ការកសាងអាហ្វហ្គានីស្ថានឡើងវិញ (SIGAR) ថា សមត្ថភាពរបស់ពួកគេត្រូវបានវាយតម្លៃហួសពីការពិត។
លោកមានប្រសាសន៍ថា រាល់ពេលលោកបានព្យាយាមវាយតម្លៃកងទ័ពអាហ្វហ្គានីស្ថាន។ «កងទ័ពអាមេរិកបានកែប្រែគោលដៅ និងបានធ្វើវាឲ្យស្រួលដើម្បីបង្ហាញពីជោគជ័យ។ ហើយទីបំផុត នៅពេលពួកគេមិនអាចធ្វើវាបាន ពួកគេបានចាត់ទុកជាឧបករណ៍វាយតម្លៃ។ ដូច្នេះពួកគេដឹងថា កងទ័ពអាហ្វហ្គានីស្ថានខ្សោយកម្រិតណា»។

របាយការណ៍ចុងក្រោយបំផុតរបស់ការិយាល័យលោកទៅរដ្ឋសភា ដែលបានដាក់កាលពីសប្តាហ៍មុនបាននិយាយថា ៖«ប្រព័ន្ធអាវវុធ រថយន្ត និងភស្តុភាទំនើបៗដែលប្រើប្រាស់ដោយយោធាលោកខាងលិចហួសពីសមត្ថភាពរបស់កម្លាំងអាហ្វហ្គានីស្ថានដែលមិនចេះអក្សរ និងចំណេះដឹងទាប»។
ប៉ាន់ស្មានចំនួនកងទ័ពខុស
អស់រយៈពេលជាច្រើនខែ មន្ត្រីរបស់មន្ទីរបញ្ចកោណបានទទួចលើអ្វីដែលពួកគេនិយាយថា ការមានប្រៀបជាតួលេខដោយកម្លាំងអាហ្វហ្គានីស្ថានត្រូវបានគិតថាមានប្រមាណ ៣០០ ០០០នាក់ រាប់ទាំងយោធា និងប៉ូលិស ប្រៀបធៀបនឹងកម្លាំងតាលីប៉ង់ត្រូវបានប៉ាន់ស្មានប្រមាណ ៧០ ០០០នាក់ប៉ុណ្ណោះ។
ប៉ុន្តែយោងតាមមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងភេរវកម្មនៃបណ្ឌិតសភាយោធាអាមេរិកនៅ West Point ថា តួលេខយោធាទាំងនោះត្រូវបានបំប៉ោង។
គិតត្រឹមខែកក្កដា ឆ្នាំ២០២០ ការប៉ាន់ស្មានប្រមាណ ៣០០ ០០០នាក់ រាប់បញ្ចូលទាំងកងទ័ព ឬកម្លាំងប្រតិបត្តិពិសេសស្ថិតចំនួន១៨៥ ០០០ នាក់របស់ក្រសួងការពារជាតិ ប៉ូលិស និងកម្លាំងការពារសន្តិសុខផង។
តាមអ្នកវិភាគរបស់ West Point បង្ហាញថា ស្ទើរតែ៦០%នៃកម្លាំងទ័ពអាហ្វហ្គានីស្ថានត្រូវបានបណ្តុះបណ្តាលជាអ្នកប្រយុទ្ធ។
ការប៉ាន់ស្មានកាន់តែត្រឹមត្រូវនៃកម្លាំងប្រយុទ្ធរបស់កងទ័ព នៅពេលកងទ័ពជើងអាកាស៨០០០នាក់ត្រូវបានដកចេញ គឺ ៩៦ ០០០នាក់ប៉ុណ្ណោះ។ នេះតាមអ្វីដែលពួកគេសន្និដ្ឋាន។

របាយការណ៍របស់អគ្គអធិការពិសេសសម្រាប់អាហ្វហ្គានីស្ថានបាននិយាយថា ការរត់ចោលជួរតែងតែជាបញ្ហាសម្រាប់កងទ័ពអាហ្វហ្គានីស្ថាន។ ខ្លួនរកឃើញថា នៅឆ្នាំ២០២០ កងទ័ពអាហ្វហ្គានីស្ថាន២៥%ត្រូវបានផ្លាស់ប្តូរជារៀងរាល់ឆ្នាំ។
ការសន្យាខ្វះឆន្ទៈ
មន្ត្រីអាមេរិកបានប្តេជ្ញាម្តងហើយម្តងទៀតថា ពួកគេបន្តគាំទ្រកងទ័ពអាហ្វហ្គានីស្ថាន បន្ទាប់ពីថ្ងៃទី៣១ ខែសីហា ដែលជាកាលបរិច្ឆេទប្រកាសសម្រាប់ការដកទ័ពអាមេរិកចេញ ប៉ុន្តែពួកគេមិនដែលបានពន្យល់ពីរបៀបដែលត្រូវអនុវត្តឲ្យសមហេតុផលទេ។
លោក Ronald Neumann អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកាប៊ុលជឿជាក់ថា យោធាអាមេរិកអាចត្រូវការពេលថែមទៀតដើម្បីដកចេញ។
កិច្ចព្រមព្រៀងបានធ្វើឡើងរវាងរដ្ឋបាល ដូណាល់ ត្រាំ ជាមួយ តាលីបង់ ដើម្បីដកកម្លាំងទ័ពបរទេសចេញទាំងស្រុងនៅថ្ងៃទី១ ខែឧសភា។ អ្នកបន្តវេនគឺលោកប្រធានាធិបតី ចូ បៃដិន បានកំណត់កាលបរិច្ឆេទសាថ្មីដែលពីដំបូងកំណត់ត្រឹមថ្ងៃទី១១ ខែកញ្ញា មកត្រឹមថ្ងៃទី៣១ ខែសីហាវិញ។

ប៉ុន្តែលោកក៏បានសម្រេចចិត្តដកពលរដ្ឋអាមេរិកទាំងអស់ចេញពីប្រទេសរាប់បញ្ចូលទាំងអ្នកម៉ៅការដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់កម្លាំងទ័ពអាមេរិកនៅទីនោះ។
លោក Neumann ដែលជាឯកអគ្គរដ្ឋទូតស្ថិតក្រោមប្រធានាធិបតី George W Bush បានប្រាប់ថា ៖«យើងកសាងកម្លាំងទ័ពអាកាសមួយដែលផ្អែកលើអ្នកម៉ៅការសម្រាប់ការថែទាំ ហើយបន្ទាប់មកដកអ្នកម៉ៅការចេញវិញ»។
អត់ទទួលបានប្រាក់ខែ
កាន់តែអាក្រក់ទៀត ប្រាក់ខែកងទ័ពអាហ្វហ្គានីស្ថានត្រូវបានមន្ទីរបញ្ចកោណផ្តល់ជូនជាច្រើនឆ្នាំមកហើយ។ ប៉ុន្តែចាប់តាំងពីអាមេរិកបានប្រកាសដកកងទ័ពរបស់ខ្លួនចេញកាលពីខែមេសាមក ការទទួលខុសត្រូវចំពោះការចំណាយទាំងនោះធ្លាក់ទៅលើរដ្ឋាភិបាលកាប៊ុល។
ទាហានអាហ្វហ្គានីស្ថានជាច្រើនបានត្អួញត្អែរតាមបណ្តាញសង្គមថា ពួកគេមិនទទួលបានប្រាក់ខែជាច្រើនខែមកហើយ។ ពួកគេថែមទាំងមិនទទួលបានអាហារ ឬសូម្បីតែគ្រាប់រំសេវ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


