Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់​៥​នាក់​នៅ​​ព្រលាន​យន្តហោះ​កាប៊ុល​ដែល​កំពុងចលាចល​ខ្លាំង

បានផុស

នៅ

មនុស្ស​យ៉ាង​ហោច​ណាស់​៥​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ព្រលាន​យន្តហោះ​ទី​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន នៅ​ពេល​មនុស្ស​រាប់​ពាន់​នាក់​​បាន​ព្យាយាម​​ឡើង​យន្តហោះ​ដើម្បី​ភៀស​ខ្លួន។ នេះ​បើ​តាម​សាក្សី​បាន​ប្រាប់​ទី​ភ្នាក់​ងារ​សារ Reuters។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាក្សី​ម្នាក់​បាន​និយាយ​ថា គាត់​បាន​ឃើញ​ផ្ទាល់​ភ្នែក​​សាក​សព​៥​នាក់​ត្រូវ​បាន​ដឹក​​នៅ​លើ​រថយន្ត​មួយ​គ្រឿង។ សាក្សី​ម្នាក់​ទៀត​និយាយ​ថា គេ​មិន​ច្បាស់​ទេ​ថា ជន​រង​គ្រោះ​ដែល​បាន​បាត់​បង់​ជីវិត​ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​កាំភ្លើង ឬ​រត់​ជាន់​គ្នា។

មន្ត្រី​អាមេរិក​បាន​និយាយ​ថា កង​កម្លាំង​អាមេរិក​ដែល​បាន​ទទួល​ខុស​ត្រូវ​នៅ​ព្រលាន​យន្តហោះ​មុន​​នេះ​បាន​បាញ់​ទៅ​លើ​អាកាស​ដើម្បី​បំបែក​ហ្វូង​មនុស្ស​ដែល​ចលាចល​ខ្លាំង។

ទន្ទឹម​ជា​មួយ​គ្នា​នេះ រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​អង់គ្លេស​នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​ទទួល​ស្គាល់​ថា តាលីបង់​​បាន​​គ្រប់​គ្រង​ប្រទេស​អាហ្វហ្គានីស្ថាន​ហើយ ហើយ​កម្លាំង​ទ័ព​អង់គ្លេស និង​ណាតូ​នឹង​មិន​​​វិល​ត្រឡប់​ទៅ​ប្រយុទ្ធ​វិញ​ទេ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម