Connect with us

ព័ត៌មានអន្ដរជាតិ

តើ តាលីបង់ និង ISIS ត្រូវជាអ្វីនឹងគ្នា?

បានផុស

នៅ

កាលពីថ្ងៃអាទិត្យ ក្រុមតាលីបង់ បានប្រកាសជ័យជម្នះ បន្ទាប់ចូលដល់ក្នុងរដ្ឋធានីកាប៊ុល​របស់ប្រទេស អាហ្វហ្គានីស្ថាន ហើយអះអាងថា សង្គ្រាមបានបញ្ចប់ហើយ។

ទោះបីជាយ៉ាងណាក៏ដោយ ពេលដែលមានចលាចលនៅព្រលានយន្តហោះក្រុង កាប៊ុល ក្រុមមន្ត្រីអាមេរិក និងអង់គ្លេស បានសម្តែងការព្រួយបារម្ភអំពីលទ្ធភាពដែលក្រុមរដ្ឋឥស្លាម ISIS អាចឆ្លៀតឱកាសបង្កប់ខ្លួន ដើម្បីធ្វើការបំផ្ទុះគ្រាប់បែកអត្តឃាត។

ក្រុមសកម្មប្រយុទ្ធឥស្លាមនិយមទាំង២ បានប្រយុទ្ធគ្នាដើម្បីដណ្តើមការគ្រប់គ្រងប្រទេស អាហ្វហ្គានីស្ថាន ចាប់តាំងពីឆ្នាំ២០១៥មក។

ដូច្នេះតើក្រុមទាំងពីរជានរណា?

តាលីបង់និង ISIS គឺជាក្រុមជ្រុលនិយមឥស្លាមនិកាយស៊ុននី ដែលចង់បង្កើតរដ្ឋផ្តាច់ការក្រោមច្បាប់ Sharia ដ៏តឹងរ៉ឹង ហើយបានត្រៀមខ្លួនប្រើអំពើហិង្សាដើម្បីសម្រេចគោលបំណងរបស់ពួកគេ។

យ៉ាងណាក្តី កងកម្លាំងទាំងពីរ ពិតជាសត្រូវនឹងគ្នា ដែលបានប្រយុទ្ធយ៉ាងជូរចត់ចាប់តាំងពីឆ្នាំ ២០១៥មក នៅពេលដែល ISIS បង្កើតចលនា Islamic State-Khorasan Province (ISKP) នៅក្នុងប្រទេស អាហ្វហ្គានីស្ថាន ចំពេលដែលខ្លួនព្យាយាមពង្រីកភូមិសាស្ត្ររបស់ខ្លួនឲ្យលើសពី អ៊ីរ៉ាក់និងស៊ីរី។

ក្រុមតាលីបង់ បានបង្ហាញភាពលេចធ្លោជាលើកដំបូងនៅឆ្នាំ ១៩៩៤ ក្នុងកំឡុងពេលសង្គ្រាមស៊ីវិលអាហ្វហ្គានីស្ថាន ដែលក្រុមនេះមាននិស្សិតភាគច្រើនមកពីបក្សមួយមានឈ្មោះ Pashto។ និស្សិតមួយចំនួនក្នុងចំណោមនោះ គឺជាអ្នកតស៊ូ Mujahideen ដែលបានប្រយុទ្ធប្រឆាំងនឹងការកាន់កាប់របស់សហភាពសូវៀតក្នុងទសវត្សរ៍ឆ្នាំ ១៩៨០។

ក្នុងនាមចលនាឥស្លាមនិយម Deobandi ដែលមានដើមកំណើតនៅតំបន់ Pashtun ភាគខាងកើតនិងខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន និងនៅភាគខាងជើងប្រទេសប៉ាគីស្ថាន, ក្រុមតាលីបង់ ត្រូវបានដឹកនាំដោយលោក Mullah Mohammed Omar ហើយដំបូងដណ្តើមបានខេត្ត Herat និងក្រោយមកដណ្តើមបានប្រទេសទាំងមូលនៅត្រឹមខែកញ្ញាឆ្នាំ១៩៩៦ ដោយផ្តួលរំលំរបប Burhanuddin Rabbani ហើយបង្កើតចក្រភពអាហ្វហ្គានីស្ថាន និងប្រែក្លាយ Kandahar ទៅជារដ្ឋធានី។

របបនេះបានបើកការសម្លាប់រង្គាលលើអ្នកប្រឆាំង បដិសេធការផ្គត់ផ្គង់ស្បៀងអាហាររបស់អង្គការសហប្រជាជាតិដល់ពលរដ្ឋដែលអត់ឃ្លាន និងគៀបសង្កត់លើស្ត្រី។ ប៉ុន្តែរបបនេះ ត្រូវបានបញ្ចប់នៅខែធ្នូឆ្នាំ២០០១ ដោយកងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក ដែលមកសងសឹកចំពោះការវាយប្រហារភេរវកម្មអាល់កៃដារបស់លោក Osama Bin Laden លើមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកក្នុងទីក្រុងញូវយ៉ក ដែលបានសម្លាប់មនុស្សចំនួន ២,៩៩៦នាក់និងរបួស ២៥,០០០ នាក់។

ចាប់តាំងពីពេលនោះមក ក្រុមយុទ្ធជនតាលីបង់ បានប្រមូលផ្តុំគ្នាជាក្រុមបះបោរមួយ ហើយបានបន្តធ្វើសង្គ្រាមដណ្តើមយកអាហ្វហ្គានីស្ថាន ពីកងកម្លាំងរក្សាសន្តិភាពអាមេរិក។

ទន្ទឹមនឹងនេះ ក្រុម ISIS ត្រូវបានបង្កើតឡើងដំបូងដោយជនជីហាដហ្ស៊កដានី Abu Musab al -Zarqawi ក្នុងឆ្នាំ១៩៩៩ មុនពេលលេចធ្លោទូទាំងពិភពលោក នៅពេលដែលខ្លួនបានបណ្តេញកងកម្លាំងអ៊ីរ៉ាក់ ចេញពីទីក្រុងសំខាន់ៗនៅភាគខាងលិចប្រទេសក្នុងឆ្នាំ ២០១៤ និងបានប្រកាសខ្លួនឯងថាជារដ្ឋកាលីហ្វនៅទូទាំងពិភពលោក ហើយក្រោយមកបានដណ្តើមយកទឹកដីជាច្រើននៅភាគខាងកើតប្រទេសស៊ីរី មុនពេលបោះបង់ទីក្រុង Mosul និង Raqqa ក្នុងឆ្នាំ ២០១៧ នៅពេលកងកម្លាំងអន្តរជាតិចូលអន្តរាគមន៍។

ក្រុមនេះបានបង្កើតចលនា ISKP ក្នុងខេត្ត Nangarhar ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាននៅខែមករាឆ្នាំ២០១៥ ដោយជ្រើសរើសអ្នករត់ចោលជួរពីក្រុមតាលីបង់ ជាពិសេសអ្នកដែលមិនសប្បាយចិត្តជាមួយនឹងការបរាជ័យរបស់មេដឹកនាំខ្លួនឯងនៅលើសមរភូមិ។

ការបង្កើត ISKP បានជំរុញឲ្យមេដឹកនាំតាលីបង់លោក Mullah Akhtar Mohammad Mansour សរសេរសំបុត្រមួយទៅកាន់សមភាគី ISIS របស់គាត់គឺលោក Abu Bakr al-Baghdadi ដោយអំពាវនាវឲ្យគាត់ បោះបង់ចោលយុទ្ធនាការជ្រើសរើសសកម្មជន និងអះអាងថា សង្គ្រាមណាមួយសម្រាប់បុព្វហេតុរបស់ពួកគេនៅអាហ្វហ្គានីស្ថានគួរតែធ្វើឡើងក្រោមការដឹកនាំរបស់តាលីបង់។

ការប្រយុទ្ធគ្នា បានផ្ទុះឡើងរវាងភាគីទាំងពីរនៅខែមិថុនាឆ្នាំ ២០១៥ និងរវាងបក្សពួកក្រុមតាលីបង់ពីរដាច់ដោយឡែកពីគ្នា នៅក្នុងខេត្ត Zabul នៅខែវិច្ឆិកាឆ្នាំនោះ ដើម្បីសម្រេចថាតើត្រូវចូលពួតកម្លាំងជាមួយក្រុម ISIS ដែរឬអត់។

ការប្រយុទ្ធគ្នាជាច្រើនទៀតបានផ្ទុះឡើងក្នុងខែមេសាឆ្នាំ ២០១៧ នៅពេល ISKP ចាប់បានអ្នកជួញដូរគ្រឿងញៀន ៣ នាក់ ដែលលក់អាភៀនដើម្បីរៃអង្គាសប្រាក់សម្រាប់ក្រុមតាលីបង់នៅខេត្ត Jowzjan ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាននិងម្តងទៀតក្នុងខែឧសភាឆ្នាំ ២០១៧ នៅពេលដែលសកម្មប្រយុទ្ធចំនួន ២២ នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នារវាងភាគីទាំងពីរនៅតាមព្រំដែនអ៊ីរ៉ង់។

ក្រុមតាលីបង់ បានបើកការវាយលុកដើម្បីបោសសម្អាតក្រុម ISIS ចេញពីខេត្ត Jowzjan នៅរដូវក្តៅបន្ទាប់ ខណៈចលនាឥស្លាមអ៊ូសបេគីស្ថាន បានចូលរួមជាមួយភាគីចុងក្រោយ ស្របពេលមនុស្សរហូតដល់ទៅ ៧,០០០ នាក់ត្រូវបានផ្លាស់ទីលំនៅចេញពីផ្ទះរបស់ពួកគេ។

ជម្លោះនៅខែកក្កដាបានបញ្ចប់ដោយការបរាជ័យសម្រាប់ ISKP។ ចលនានេះ បានទទួលរងនូវការបរាជ័យបន្ថែមទៀតក្នុងការប៉ះទង្គិចនៅឆ្នាំបន្ទាប់ មុនពេលត្រូវបានលុបបំបាត់ស្ទើរតែទាំងស្រុងដោយយោធាអាមេរិកនិងអាហ្វហ្គានីស្ថាននៅចុងឆ្នាំ ២០១៩ បើទោះបីជាក្រុមប្រឹក្សាទំនាក់ទំនងបរទេសប៉ាន់ស្មានថា នៅតែមានសមាជិក ISKP ចំនួន ២២០០ នាក់នៅតែសកម្មក្នុងប្រទេស អាហ្វហ្គានីស្ថាន ក៏ដោយ។

នៅខែកុម្ភៈឆ្នាំ២០២០ រដ្ឋបាលលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយពួកតាលីបង់នៅទីក្រុងដូហាប្រទេសកាតា ដោយក្រុមចុងក្រោយនេះ សន្យាថានឹងមិនឲ្យពួកជ្រុលនិយមឥស្លាមផ្សេងទៀតរួមទាំង ISIS ផងដែរ ចូលប្រទេសឡើយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Independent

ចុចអាន៖ ហេតុ អ្វី ទ័ព អាហ្វហ្គានីស្ថាន ដួល រលំ ទៅ ដៃតាលីបង់ យ៉ាង ឆាប់ រហ័ស?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យរដ្ឋាភិបាល៖ បណ្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ បោះជំហានទៅមុខឥតប្រែប្រួលក្រោមឯកភាពជាតិខ្មែរដ៏រឹងមាំ

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ប៉ែន បូណា ៖ បណ្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ បោះជំហាន​ទៅ​មុខឥត​ប្រែប្រួល​ក្រោមឯកភាពជាតិខ្មែរដ៏រឹងមាំ

ព័ត៌មានជាតិ៤ ម៉ោង មុន

ច្រកទ្វារព្រំដែន​ជប់គគីរ​នៃ​ខេត្តឧត្ដរ​មានជ័យ​ ថៃ​ឱ្យ​បើក​ដំណើរការ​ម៉ោង៩ព្រឹក តែ​កម្ពុជា​ឱ្យ​បើក​ម៉ោង១០ព្រឹក និង​បិទ​វិញ​ត្រឹម​ម៉ោង​១២​ថ្ងៃត្រង់

ព័ត៌មានជាតិ៥ ម៉ោង មុន

លេខាធិការដ្ឋាននៃគ.ស.ព.ស ៖ ការបង្ហោះវិដេអូ ពីការលុបលេណដ្ឋានដើម្បីដកទ័ពថយគឺជា “ព័ត៌មានក្លែងបន្លំ”

ព័ត៌មានជាតិ៥ ម៉ោង មុន

៤ខែដើមឆ្នាំនេះ ការនាំចេញវិស័យកាត់ដេរកម្ពុជាកើនឡើង ៤,៥ពាន់លានដុល្លារ ទោះបរិបទសេដ្ឋកិច្ចសកលមិនច្បាស់លាស់

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកនាំពាក្យ៖ សកម្មជនប្រឆាំង អែម ពិសិដ្ឋ ជ្រកកោនដីថៃក្លែងឯកសណ្ឋានទ័ពសម្ដែងវីដេអូ បំបាក់ទឹកចិត្តកងទ័ព ផ្សាយព័ត៌មានក្លែងក្លាយ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

Breaking News! អតីតនាយករដ្ឋមន្ត្រីថៃ Suchinda ទទួលមរណភាព

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មន្ទីរបញ្ចកោណ បញ្ជូនទាហានម៉ារីន ៧០០នាក់ទៀតទៅ LA ខណៈអំពើហិង្សាកាន់តែធ្ងន់ធ្ងរ

សន្តិសុខសង្គម៨ ម៉ោង មុន

សិស្សវិទ្យាល័យសន្ធរម៉ុក បង្ខំចិត្តដើរលើគន្លង​យានជំនិះ ខណៈផ្លូវថ្មើរជើងជាប់របងសាលាក្លាយជាចំណតរថយន្ដ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេចតេជោ និងសម្ដេចធិបតី ថាក្រុមប្រឆាំងដែលអួតខ្លួនស្នេហាជាតិ បែរជាចូលដៃចូលជើងជាមួយបរទេសវាយប្រហារប្រទេសខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម