ព័ត៌មានអន្ដរជាតិ
WHO ថា វ៉ាក់សាំងរបស់ចិន ៣ លានដូសនឹងផ្ដល់ទៅប្រទេសដែលគ្មានឆ្លងកូវីដសូម្បីមួយករណី
អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ខ្លួនមានគម្រោងបែងចែកវ៉ាក់សាំងដែលផលិតដោយចិន ប្រមាណ ៣ លានដូសដល់កូរ៉េខាងជើង ប៉ុន្តែមិនបានបង្ហាញពីពេលវេលាកំណត់នៅឡើយទេ ។

លោក Edwin Salvador ប្រធានការិយាល័យ WHO នៅទីក្រុងព្យុងយ៉ាងបាននិយាយថា “វ៉ាក់សាំង Sinovac របស់ចិនចំនួន ២.៩៧ លានដូសនឹងត្រូវបញ្ជូនទៅកូរ៉េខាងជើង ។ យើងនៅតែរង់ចាំការឆ្លើយតប របស់កូរ៉េខាងជើងចំពោះការផ្តល់ជូននេះ” ។
លោក Salvador បាននិយាយប្រាប់វិទ្យុកូរ៉េ RFA ថា “ជាមួយនឹងវ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ចិន ឥឡូវនេះអាចត្រូវបានរក្សាទុកនៅចន្លោះពី ២ និង ៨ អង្សាសេ ហើយកូរ៉េខាងជើងមានកំណត់ត្រាល្អស្តីពីការចាក់វ៉ាក់សាំង ប្រទេសនេះត្រូវបានគេរំពឹងថានឹងគ្រប់គ្រងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជាមួយនឹងការគាំទ្រផ្នែកបច្ចេកទេសគ្រប់គ្រាន់ ដូចជាការស្តុកទុកក្នុងទីតាំងត្រជាក់ និងការត្រួតពិនិត្យ ក៏ដូចជាការឃ្លាំមើល ក្នុងអំឡុងពេលការអនុវត្តនេះ ។

រហូតមកពេលនេះ ប្រទេសកូរ៉េខាងជើងមិនបានបញ្ជាក់ជាសាធារណៈ អំពីការទទួលវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ឡើយ បន្ទាប់ពីបានស្នើសុំទទួលវ៉ាក់សាំងចំនួន ១.៧ លានដូសពីយន្តការ COVAX របស់ WHO កាលពីដើមឆ្នាំនេះ ខណៈដែលយន្តការ COVAX បាននិយាយថា ខ្លួននឹងបែងចែកវ៉ាក់សាំងសរុបចំនួន ១.៩៩ លានដូសដល់ប្រទេសនេះ ។
គួរបញ្ជាក់ថា កូរ៉េខាងជើងមិនបានរាយការណ៍ករណីឆ្លងជំងឺកូវីដ ១៩ សូម្បីមួយករណី បន្ទាប់ពីមានវិធានការទប់ស្កាត់យ៉ាងតឹងរ៉ឹងតាមព្រំដែន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ UPI
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


