ព័ត៌មានអន្ដរជាតិ
រ៉ុកកែត ១ គ្រាប់ក្នុងចំណោម ៥ គ្រាប់ហោះដល់គោលដៅព្រលានយន្តហោះក្រុងកាប៊ុល អាមេរិក ស្ទាក់ចាប់បានតែ ៤ ប៉ុណ្ណោះ
ដោយដកស្រង់ប្រភពពីតាលីបង់ ទីភ្នាក់ងារសារព័ត៌មាន Al Jazeera បានរាយការណ៍ថា រ៉ុកកែតមួយគ្រាប់ក្នុងចំណោមរ៉ុកកែតចំនួន ៥ គ្រាប់ដែលបាញ់សំដៅទៅដល់អាកាសយានដ្ឋានក្រុងកាប៊ុលនៅថ្ងៃចន្ទនេះ បានទៅដល់គោលដៅ ។

ប្រភពបានបន្ថែមថា រ៉ុកកែតត្រូវបានបាញ់ចេញពីភាគខាងជើងនៃរដ្ឋធានីអាហ្វហ្គានីស្ថាន ហើយទំហំនៃការខូចខាតនៅតែមិនទាន់ដឹងនៅឡើយទេ ទោះបីជារបាយការណ៍ដំបូងបង្ហាញថា គ្មានអ្នកស្លាប់ និងរបួសក៏ដោយ ។
មន្ត្រីអាមេរិកម្នាក់បានបញ្ជាក់ប្រាប់សារព័ត៌មាន ABC News ថា រ៉ុកកែតចំនួន ៥ គ្រាប់ ត្រូវបានបាញ់សំដៅទៅអាកាសយានដ្ឋានអន្តរជាតិ Hamid Karzai ក្នុងទីក្រុងកាប៊ុល ។

ភ្លាមៗនោះ ក្រុមមន្ត្រីបានអះអាងថា រ៉ុកកែតចំនួន ៥ គ្រាប់ ដែលត្រូវបានបាញ់ចេញពីរថយន្តមួយគ្រឿង ហោះឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិទីក្រុងកាប៊ុល ត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារមីស៊ីល C-RAM របស់អាមេរិក ។
គួរបញ្ជាក់ថា ឧបទ្ទវហេតុនេះកើតឡើងមួយថ្ងៃ បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អាមេរិក បានរារាំងនូវអ្វីដែលក្រុមមន្រ្តីនិយាយថា ជាការវាយប្រហារមួយទៀតនៅព្រលានយន្តហោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ UP
ចុចអាន ៖ រ៉ុកកែត ហោះសំដៅព្រលានយន្តហោះក្រុងកាប៊ុល ត្រូវប្រព័ន្ធការពារមីស៊ីលអាមេរិក ស្ទាក់ចាប់បាន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


