ព័ត៌មានអន្ដរជាតិ
មន្រ្តីជាន់ខ្ពស់ WHO ថា ការចាក់វ៉ាក់សាំងដូសទី៣ អាចជួយដល់បុគ្គលងាយរងគ្រោះ
មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយនៅថ្ងៃចន្ទ ទី៣០ ខែសីហានេះថា ការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ដូសជំរុញ ជាមធ្យោបាយមួយដើម្បីរក្សាសុវត្ថិភាពចំពោះបុគ្គលងាយរងគ្រោះ។

ប្រធានអង្គការសុខភាពពិភពលោកប្រចាំទ្វីបអឺរ៉ុបលោក Hans Kluge មានទស្សនវិជ្ជមានចំពោះការចាក់វ៉ាក់សាំងដូសជំរុញ ខណៈការវាយតម្លៃកន្លងមករបស់ស្ថាប័នសុខាភិបាលនៃអង្គការសហប្រជាជាតិហាក់មិនផ្ដល់ការគាំទ្រដល់ប្រទេសមួយចំនួនដែលកំពុងដំណើរការចាក់ដូសទី៣នោះទេ។

ប៉ុន្តែការលើកឡើងរបស់ប្រធានរូបនេះបែរជាមានភាពផ្ទុយគ្នាពីនោះ និងផ្ទូយពីអគ្គនាយក WHO លោក Tedros Ghebreyesus ដែលនិយាយថា ទិន្នន័យស្តីពីការចាក់លើកទី ៣ មិនទាន់មានភាពច្បាស់លាស់នៅឡើយ ហើយលោកបានអំពាវនាវឱ្យបញ្ឈប់ ដើម្បីទុកវ៉ាក់សាំងផ្គត់ផ្គង់ដល់ប្រទេសក្រីក្រ។
លោក Kluge ប្រាប់សន្និសីទសារព័ត៌មានអំពីការស្រាវជ្រាវជាច្រើនដែលបានរកឃើញថា ដូសទី ៣ អាចការពារបុគ្កលងាយរងគ្រោះខ្លាំងបំផុត។ ភស្តុតាងបន្ថែមទៀតនៅបណ្តាប្រទេសអ៊ឺរ៉ុប ដូសជំរុញមិនត្រឹមតែជួយជនងាយរងគ្រោះពីកូវីដ-១៩នោះទេ តែវាអាចជួយទប់ស្កាត់ការរីករាលដាលនៃកូវីដបំប្លែងខ្លួនប្រភេទ Delta ផងដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ CNA
ចុចអាន៖ អ៊ីស្រាអែលប្រកាសថា មនុស្សគ្រប់រូបចាំបាច់ត្រូវចាក់វ៉ាក់សាំងកូវីដ ដូសទី៣
ចុចអាន៖ វៀតណាម ព្រមានអ្នកជំងឺកូវីដទាំងអស់ កុំប៉ះពាល់សត្វចិញ្ចឹមឲ្យសោះ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២១ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៤ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ


