ចិន​ថា​ អាហ្វហ្គានីស្ថាន​បើកទំព័រ​ថ្មី​ហើយ​ ក្រោយ​អាមេរិកចាកចេញ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ចិន​ថា​ អាហ្វហ្គានីស្ថាន​បើកទំព័រ​ថ្មី​ហើយ​ ក្រោយ​អាមេរិកចាកចេញ

បានផុស

នៅ

ប្រទេស​ចិន​នៅ​ថ្ងៃ​អង្គារ៍ ទី​៣១ ខែ​សីហា បាន​និយាយ​ថា ការ​ដក​កង​ទ័ព​របស់​សហរដ្ឋ​អាមេរិក​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន បន្ទាប់​ពី​សង្គ្រាម​រយៈ​ពេល​២០​ឆ្នាំ​គឺ​ជា​ការ​បើក​ទំព័រ​ថ្មី បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​រិះ​គន់​ការ​ចាក​ចេញ​ដ៏​ចលាចល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចិនបានរិះ​គន់​ម្តង​ហើយ​ម្តង​ទៀត​ពី​អ្វី​ដែល​ខ្លួន​មើល​ឃើញ​​ថា ការ​ដក​កង​ទ័ព​អាមេរិក​លឿន និង​គ្មាន​ផែន​ការ ហើយ​និយាយ​ថា ខ្លួន​បាន​​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ដើម្បី​ធ្វើ​ឲ្យទំនាក់​ទំនាក់​មិត្តភាព និង​សហប្រតិបត្តិការ​ស៊ីជម្រៅ​ជា​មួយ​តាលីបង់ បន្ទាប់​ពី​ពួក​គេ​កាន់​អំណាច។

តាលីបង់​អបអរ​ជ័យជម្នះ

សហរដ្ឋ​អាមេរិក​បាន​បញ្ចប់​បេសកកម្ម​យោធា​របស់​ខ្លួន​នៅ​អាហ្វហ្គានីស្ថាន​កាល​ពី​ថ្ងៃ​ចន្ទ ដើម្បី​បញ្ចប់​សង្គ្រាម​ដ៏​យូរ​អង្វែង​ដែល​បាន​ធ្វើ​ឲ្យ​តាលីបង់​អបអរសាទរ​ពី​ជ័យជម្នះ​របស់​ខ្លួន។

លោក Wang Wenbin អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​និយាយ​ថា ៖«អាហ្វហ្គានីស្ថានអាច​រំដោះ​ខ្លួន​​ចេញ​ពី​ការ​គ្រប់​គ្រង​ដោយ​យោធា​បរទេស។

«ពល​រដ្ឋ​អាហ្វហ្គានីស្ថាន​បាន​ចាប់​ផ្តើម​ជា​ថ្មី​មួយ​សម្រាប់​សន្តិភាព​ជាតិ និង​ការ​កសាង​ប្រទេស​ឡើង​វិញ ហើយ​អាហ្វហ្គានីស្ថាន​បើក​ទំព័រ​ថ្មី​ហើយ»។

ស្ថានទូត​ចិន​នៅ​រដ្ឋធានី​កាប៊ុល​នៅ​បន្ត​ប្រតិបត្តិការធម្មតា បើ​ទោះ​ជា​ទី​ក្រុង​ប៉េកាំង​បាន​ជម្លៀស​ពលរដ្ឋ​​​របស់​ខ្លួន​ចេញ​ពី​ប្រទេស​កាល​ពី​ប៉ុន្មាន​ខែ​មុនដោយ​សារ​សន្តិសុខ​ធ្លាក់​ចុះ។

ប៉ុន្តែ​ទី​ក្រុង​ប៉េកាំង​មិន​បាន​ទទួល​ស្គាល់​តាលីបង់​ថា​ជា​រដ្ឋាភិបាលពិត​ប្រាកដ​នោះ​ទេ និង​ប្រុង​ប្រយ័ត្ន​​ក្រុម​សកម្ម​ប្រយុទ្ធ​​ផ្តល់​ការ​គាំទ្រ​ដល់​ក្រុម​ផ្តាច់​ខ្លួន​ជន​ជាតិ​មូស្លីម​ភាគ​តិច Uyghur ដែល​​​​ជ្រៀត​ជ្រែក​​ក្នុង​តំបន់​ព្រំដែន​ស៊ីនជាំង​ដ៏​រសើប​របស់​ខ្លួន។

លោក Wang មាន​ប្រសាសន៍​ថា ៖«យើង​សង្ឃឹម​ងថា អាហ្វហ្គានីស្ថាន​​នឹង​​បង្កើត​រដ្ឋាភិបាល​​ដោយ​បើក​ចំហ  រួម​បញ្ចូល និង​ទូលំទូលាយ ហើយ​បង្ក្រាប​ឲ្យ​អស់​រាល់​ប្រភេទ​កម្លាំង​បែប​ភេរវកម្ម»។

គណៈ​ប្រតិភូ​តាលីបង់​កំពូល​បាន​ជួប​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​ចិន​លោក Wang Yi ​នៅ​ទី​ក្រុង Tianjin កាល​ពី​ខែ​មុន និង​បាន​សន្យា​ថា អាហ្វហ្គានីស្ថាន​នឹង​មិន​​ប្រើ​ជា​មូលដ្ឋាន​សម្រាប់សកម្ម​ប្រយុទ្ធ​ទេ។

អ្នក​វិភាគ​និយាយ​ថា ទី​ក្រុង​ប៉េកាំង ដែល​រដ្ឋបាលស្ថេរភាព និង​សហប្រតិបត្តិការ​នៅ​រដ្ឋធានី​កាប៊ុល​អាច​នឹង​ត្រួយ​ត្រាយ​ផ្លូវ​សម្រាប់​ការ​ពង្រីកហេដ្ឋារចនា​សម្ព័ន្ធ​របស់​ខ្លួន​នៅ​ក្រៅ​ប្រទេស។

តាលីបង់​​ពេលអបអរ​ជ័យជម្នះ

ទន្ទឹម​ជា​មួយ​គ្នា​នេះ តាលីបង់​ប្រហែល​ជា​ពិចារណា​ថា ចិន​ជា​ប្រភព​ដ៏​សំខាន់មួយ​នៃ​គាំទ្រ​​វិនិយោគ និង​សេដ្ឋកិច្ច​។

ក្រុម​ហ៊ុន​ចិន​ក៏​បាន​កំពុង​សម្លឹង​ឃើញ​រ៉ែ​ទងដែង និង​លីចូមដ៏​មហា​សាល​របស់​អាហ្វហ្គានីស្ថាន ប៉ុន្តែ​អ្នក​ជំនាញ​និយាយ​ថា ស្ថានភាព​សន្តិសុខ​ផុយ​ស្រួយ​​គឺ​មិន​អាច​ប្រញាប់​​ប្រញាល់​សម្រាប់​អ្នក​វិនិយោគ​ឡើយ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥២ នាទី មុន

បន្ទាន់!! និស្សិត​ច្បាប់​ម្នាក់ យក​កាំភ្លើង​អង្គរក្ស​​ឧកញ៉ាហុង ពីវ​ ​សម្លាប់ខ្លួន​ផ្អើល​ទាំង​យប់

សន្តិសុខសង្គម៥៥ នាទី មុន

រដ្ឋបាល​ស្រុក​បាណន់ បានដាក់​ឱសានវាទ​រយៈ​ពេល​៧​ថ្ងៃ ដល់​អ្នករំលោភ​ដី​បឹង វាយរបង​ថ្ម និង​កាយ​អាចម៍ដី​ចេញ​ឲ្យ​អស់

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ជិន ម៉ា​លីន ត្រូវ​បានចាត់តាំង​ជា​សមាជិក​យុវជន​ថ្នាក់កណ្ដាល និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​បក្ស​ក្រសួងយុត្តិធម៌

ចរាចរណ៍១ ម៉ោង មុន

រថយន្ត​បី​គ្រឿង​បុក​ត​កន្ទុយ​គ្នា​ បណ្តាល​ឱ្យ​រង​ការខូចខាត

ចរាចរណ៍១ ម៉ោង មុន

រថយន្ត​ព្រលះ​ម៉ូតូ​ពេញទំហឹង ស្លាប់​២​នាក់ រួច​បើក​រត់គេច​បាត់ស្រមោល

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services