Connect with us

ព័ត៌មានអន្ដរជាតិ

២៥ ឆ្នាំមុន តាលីបង់ គឺក្រុមតែមួយ បច្ចុប្បន្នពួកគេជាក្រុមចម្រុះដែលរួមបញ្ចូលសមាជិកអង្គការភេរវករអន្តរជាតិ

បានផុស

នៅ

ឯកអគ្គរដ្ឋទូតអាហ្វហ្គានីស្ថានប្រចាំនៅប្រទេសតាជីគីស្ថានលោក Muhammad Zohir Agbar បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Sputnik ថា “ឥឡូវនេះតាលីបង់មិនមែនជាក្រុមតែមួយទេ ពួកគេគឺជាក្រុមចម្រុះ ។

លោកបាននិយាយថា “២៥ ឆ្នាំមុន វាជាក្រុមតែមួយ ប៉ុន្តែឥឡូវនេះក្នុងចំណោមពួកគេគឺជាសមាជិកនៃអង្គការភេរវករអន្តរជាតិ ស្ថិតនៅក្នុងបញ្ជីដែលត្រូវបានហាមឃាត់ដោយអង្គការអន្តរជាតិ” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងបញ្ហានេះ កន្លងមកអតីតអនុប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Amrullah Saleh នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News ក៏ធ្លាប់បានលើកឡើងដែរថា តាលីបង់មិនមែនជាក្រុមនោះទេ ប៉ុន្តែបានប្រៀបធៀបថា ក្រុមភេរវករដូចជា អាល់កៃដា ISIS និងតាលីបង់ គឺមានសកម្មភាពមិនខុសគ្នាឡើយ ។

លោក Saleh បានកត់សម្គាល់ថា “តាមឧត្ដមគតិរបស់ខ្ញុំ ភាពខុសគ្នារវាងក្រុម ISIS ក្រុមអាល់កៃដា និងតាលីបង់ គឺជាភាពខុសគ្នារវាងរសជាតិរបស់កូកា និងប៉ិបស៊ី ។ ប៉ុន្តែប្រសិនបើអ្នកដកស្លាកវាចេញ តើអ្នកអាចនិយាយថាមួយណាជាកូកា និងមួយណាជាប៉ិបស៊ីទេ?” ។

គួររំឭកថា នៅថ្ងៃទី ១៥ ខែសីហា ក្រុមតាលីបង់បានបញ្ចប់ការកាន់កាប់របស់អាហ្វហ្គានីស្ថាន ដោយចូលទីក្រុងកាប៊ុលផ្ដួលរលំរដ្ឋាភិបាលស៊ីវិលដែលគាំទ្រដោយអាមេរិក ។

បន្ទាប់ពីព្រឹត្តិការណ៍ទាំងនោះ ប្រទេសភាគច្រើនបានចាប់ផ្តើមជម្លៀសពលរដ្ឋ និងបុគ្គលិកការទូតរបស់ខ្លួន ព្រមទាំងសម្ព័ន្ធមិត្តអាហ្វហ្គានីស្ថានផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ទីបំផុតដឹងថ្ងៃ តាលីបង់ ប្រកាសបង្កើតរដ្ឋាភិបាលថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម