Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ជើង​បដិសេធ​វ៉ាក់​សាំង​៣​លាន​ដូស​ពី​គម្រោង​ Covax

បានផុស

នៅ

មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​លោក គីម ជុងអ៊ុន បាន​បញ្ជា​ឲ្យ​មន្ត្រី​របស់​ខ្លួន​អនុវត្តយុទ្ធនាការណ៍​ទប់​ស្កាត់​​កូវីដ-១៩នៅ​ក្នុង​«របៀប​របស់​យើង​» បន្ទាប់​ពី​បដិសេធ​​​វ៉ាក់សាំង​បង្ការ​កូវីដពី​បរទេស​មួយ​ចំនួន​តាម​រយៈ​កម្មវិធី​​របស់​អង្គការ​សហ​ប្រជា​ជាតិ។

យោង​តាម​ទីភ្នាក់​ងារ​សារ​ព័ត៌មានមជ្ឈិម​​របស់​កូរ៉េ​ (KCNA) បាន​រាយការណ៍​​នៅ​ថ្ងៃសុក្រ​នេះ​ថា កំឡុង​​​កិច្ច​ប្រជុំ​ការិយាល័យ​នយោបាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ លោក គីម បាន​​និយាយ​ថា «មន្ត្រីត្រូវ​ចាំ​ក្នុង​ចិត្ត​ថា ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ-១៩​គឺ​ជា​ការងារដ៏​សំខាន់​ដែល​មិន​ត្រូវ​បន្ធូរ​បន្ថយ សូម្បី​តែ​មួយ​ភ្លេត​»។

KCNA បាន​ផ្សាយ​ថា ៖«លោក គីម​ បាន​អំពាវ​នាវ​ឲ្យផ្តល់​សម្ភារៈ និង​បច្ចេកទេស​ពេញលេញដែល​ចាំ​បាច់​សម្រាប់​ការ​ពង្រឹង​យុទ្ធនាការណ៍​ទប់​ស្កាត់​ការ​​រាល​ដាល​កូវីដ ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​គុណភាព​វិជ្ជាជីវៈ និង​តួនាទី​របស់​មន្ត្រី​​​​ក្នុង​មូលដ្ឋាន​នៃ​ការទប់​ស្កាត់​ ព្រម​ទាំង​បន្ថែម​លើ​ប្រព័ន្ធ​ការពារការ​រីក​ដាលតាម​ស្ទីល​របស់​យើង»។

មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​លោក គីម ជុងអ៊ុន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គីម ធ្លាប់​បាន​អំពាវ​នាវឲ្យ​ពលរដ្ឋ​កូរ៉េ​ខាង​ជើង​អត់​ធន់​នឹង​វិធានការ​រឹង​បន្តឹង​ ហើយ​ព្រំដែន​របស់​ប្រទេស​នៅ​បន្ត​បិទ បើ​ទោះ​ជា​សេដ្ឋកិច្ច​ដុន​ដាប និងខ្វះ​ខាត​ស្បៀង​អាហារ​ក៏​ដោយ។ ចាប់​តាំង​ពី​កូវីដ​បាន​​ចាប់​ផ្តើម​ឡើង កូរ៉េ​ខាង​ជើងបាន​ចាត់​វិធាន​ការ​ធ្វើ​ចត្តាឡីស័ក​យ៉ាង​តឹង​តែង និង​បិទ​ព្រំដែន​ដើម្បី​ការពារ​កា​រ​ផ្ទុះ​រាល​ដាល បើ​ទោះ​ជា​ការ​អះ​អាង​របស់​ខ្លួន​ពី​ការ​គ្មាន​វីរុសទាំង​ស្រុង​ដែល​ត្រូវ​បាន​ពិភព​ខាង​ក្រៅ​​សង្ស័យ​យ៉ាង​ណា​ក៏​ដោយ។

កាល​ពី​ថ្ងៃ​អង្គារ៍ អង្គការ Unicef ដែល​ទទួល​​និង​ចែក​ចាយ​​វ៉ាក់សាំង​ក្នុង​នាម​កម្មវិធី​​ Covax បាន​និយាយ​ថា កូរ៉េ​ខាង​ជើងបាន​ស្នើ​ឲ្យ​បែង​ចែក​វ៉ាក់សាំង​ Sinovac ចំនួន​៣​លាន​ដូស​ទៅ​ប្រទេស​ផ្សេង​ដែល​ទទួល​រង​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ជាង​វិញ។ កូរ៉េ​ខាង​ជើងក៏​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ទទួល​បាន​វ៉ាក់សាំង AstraZeneca តាម​រយៈគម្រោង Covax ប៉ុន្តែការ​ដឹក​ជញ្ជូន​របស់​ពួក​គេ​ត្រូវ​បាន​ពន្យា​រពេល។

យោង​តាម Unicef រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​កូរ៉េ​ខាង​ជើងនៅ​តែ​និយាយ​ថា ខ្លួន​​​នៅ​តែ​បន្ត​ទំនាក់​ទំនង​ជា​មួយ Covax ជុំ​វិញ​វ៉ាក់សាំង​នា​ពេល​អនាគត។

អ្នក​ជំនាញ​មួយ​ចំនួន​ជឿ​ថា កូរ៉េ​ខាង​ជើង​ប្រហែល​ជា​ចង់​បាន​វ៉ាក់សាំង​ផ្សេង ខណៈ​មានបញ្ហា​ពី​ប្រសិទ្ធភាព​របស់ Sinovac និង​ករណី​ឈាម​កក​ដ៏​កម្រ​ដែល​ត្រូវ​បាន​លេច​ឮ​ពី​អ្នក​ចាក់​វ៉ាក់សាំង AstraZeneca ខ្លះៗ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម៣៥ នាទី មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ៣ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៤ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

Sokha Hotels

ព័ត៌មានពេញនិយម