ព័ត៌មានអន្ដរជាតិ
ក្រោយទីផ្សារបើកឡើងវិញ អ្នកប្ដូរប្រាក់នៅក្រុង កាប៊ុល ដាក់លុយទាំងបាច់ៗក្នុងថង់ប្លាស្ទិកអង្គុយចាំដូរឲ្យអតិថិជន
ប្រភពក្នុងតំបន់បាននិយាយថា ទីផ្សារប្តូរប្រាក់ដ៏សំខាន់នៅទីក្រុងកាប៊ុលរដ្ឋធានីអាហ្វហ្គានីស្ថាន បានបើកដំណើរការឡើងវិញកាលពីថ្ងៃសៅរ៍ ពោលរយៈពេល ១០ ថ្ងៃ បន្ទាប់ពីការចូលកាន់កាប់របស់តាលីបង់ ដោយសារវិបត្តិធនាគារនៅតែកើតមាននៅក្នុងប្រទេសអាស៊ីមួយនេះ ។

លោក Najibullah អ្នកដូរប្រាក់ម្នាក់បានប្រាប់សារព័ត៌មានចិនស៊ីនហួថា “ទីផ្សារប្តូរប្រាក់ឯកជន Sarai Shahzada បានបើកដំណើរការឡើងវិញកាលពីថ្ងៃសៅរ៍ បន្ទាប់ពីធនាគារ Da Afghanistan ឬធនាគារកណ្តាលកាលពីថ្ងៃព្រហស្បតិ៍បានប្រកាសថា ទីផ្សារនឹងចាប់ផ្តើមដំណើរការក្នុងពេលឆាប់ៗនេះ” ។
លោកបន្តថា អត្រាប្តូរប្រាក់រូបិយប័ណ្ណបរទេសនៅតែមានការប្រែប្រួល ដោយសារអត្រាការប្រាក់មិនមានស្ថិរភាព និងផ្លាស់ប្តូរជាញឹកញាប់នៅពេលថ្ងៃ ហើយយើងសម្រេចដាក់លុយក្នុងថង់ប្លាស្ទិកដើម្បីដូរឲ្យអតិថិជន ។

លោក Najibullah បាននិយាយថា “មួយដុល្លារអាមេរិកគឺដូរបានលុយអាហ្វហ្គានីស្ថានចន្លោះ ៨៧ និង ៨៩ អាហ្វហ្គានី (រូបិយប័ណ្ណរបស់អាហ្វហ្គានីស្ថាន) បន្ទាប់ពីបើកដំណើរការឡើងវិញនៅព្រឹកថ្ងៃសៅរ៍ ។
ចំណែក មជ្ឈមណ្ឌលពាណិជ្ជកម្មដែលនៅក្បែរនោះគឺតំបន់ Mandawi របស់ទីក្រុងកាប៊ុល ក៏បានបើកផងដែរ ទោះយ៉ាងណាក៏ដោយអាជីវកម្ម និងការងារប្រចាំថ្ងៃមិនល្អនោះទេ ព្រោះផ្នែកកណ្តាលនៃទីក្រុងកាប៊ុលមិនបានវិលមករកភាពប្រក្រតីវិញឡើយ ដោយនៅតែមានហ្វូងមនុស្សកកកុញ ។

លោកបានបញ្ជាក់ថា ឥឡូវនេះប្រទេសយើងកំពុងមានវិបត្តិសេដ្ឋកិច្ចធនាគារដ៏ធំមួយ ។ មនុស្សបានឈរតម្រង់ជួរយ៉ាងវែងនៅខាងក្រៅសាខាធំៗរបស់រដ្ឋាភិបាល និងធនាគារឯកជននៅជុំវិញទីក្រុងជារៀងរាល់ថ្ងៃ ។ សាខាធនាគារមិនបើកនោះទេ ហើយរហូតមកដល់ពេលនេះប្រជាជនមិនអាចដកប្រាក់បានឡើយ ។ ពួកគេទទួលបានតែ ២០០ ដុល្លារអាមេរិក ឬ ២ ម៉ឺនអាហ្វហ្គានី ជារៀងរាល់សប្តាហ៍តាមបញ្ជារបស់ធនាគារកណ្តាល ។

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា ក្រុមហ៊ុន Western Union និង Money Gram ដែលជាភ្នាក់ងារសេវាផ្ទេរប្រាក់ទាំងពីរ បានបន្តប្រតិបត្តិការរបស់ខ្លួននៅក្នុងខេត្តចំនួន ៣៤ របស់អាហ្វហ្គានីស្ថានកាលពីថ្ងៃសុក្រ ហើយឥឡូវនេះប្រជាជនអាចទទួលបានប្រាក់ពីបរទេសបាន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


