ព័ត៌មានអន្ដរជាតិ
តាលីបង់អនុញ្ញាតឲ្យអាមេរិក២០០នាក់ចាកចេញពីអាហ្វហ្គានីស្ថាន
យោងតាមមន្ត្រីអាមេរិកម្នាក់បានឲ្យដឹងថា តាលីបង់បានអនុញ្ញាតឲ្យពលរដ្ឋអាមេរិក២០០នាក់ និងជនស៊ីវិលផ្សេងទៀតចាក់ចេញពីប្រទេសអាហ្វហ្គានីស្ថានតាមជើងហោះហើរមិនបានគ្រោងទុក។
មន្ត្រីដែលបាននិយាយជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា តាលីបង់បានបញ្ជាក់ពីការអនុញ្ញាតឲ្យចាកចេញដោយតំណាងពិសេសរបស់អាមេរិក Zalmay Khalilzad។

ការហោះហើរត្រូវបានគេរំពឹងចាកចេញនៅថ្ងៃព្រហស្បតិ៍នេះពីព្រលានយន្តហោះកាប៊ុល ប៉ុន្តែមន្ត្រីមិនបានបញ្ជាក់ទេថាតើពលរដ្ឋអាមេរិក និងជនជាតិផ្សេងៗស្ថិតនៅលើយន្តហោះរាប់បញ្ចូលទាំងអ្នកដែលជាប់គាំងនៅទីក្រុង Mazar-i-Sharif ជាច្រើនថ្ងៃដោយសារយន្តហោះឯកជនរបស់ពួកគេមិនត្រូវបានអនុញ្ញាតឲ្យចាកចេញ។
ចាប់តាំងពីកម្លាំងទ័ពរបស់ប្រទេសលោកខាងលិចបានចាកចេញពីអាហ្វហ្គានីស្ថានកាលពីចុងខែសីហាមក សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានកំពុងព្យាយាមស្វែងរកវិធីជម្លៀសចេញពលរដ្ឋរបស់ខ្លួនដែលជាប់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
រដ្ឋាភិបាលអង់គ្លេសបានបង្កើតគម្រោងមួយដែលអនុញ្ញាតឲ្យអតីតបុគ្គលិកមានសិទ្ធិផ្លាស់ទីលំនៅទៅចក្រភពអង់គ្លេស និងមានមនុស្សជាច្រើនត្រូវបានសង្គ្រោះតាមរយៈគម្រោងនេះសម្រាប់ការជម្លៀសចេញ។
ប៉ុន្តែមនុស្សជាច្រើនមិនបានទទួលការឆ្លើយតបចំពោះការដាក់ពាក្យរបស់ពួកគេ ឬពាក្យរបស់ពួកគេត្រូវបានបដិសេធ ឬក៏បានទទួលហើយ តែមិនអាចទៅដល់ព្រលានយន្តហោះបាន។

កាលពីថ្ងៃពុធម្សិលមិញ អតីតអ្នកបកប្រែអាហ្វហ្គានីស្ថានម្នាក់បានបង្ហាញថា ហោចណាស់កម្លាំងពិសេសអាហ្វហ្គានីស្ថាន៤០០នាក់ដែលបង្វឹកដោយចក្រភពអង់គ្លេសកំពុងលាក់ខ្លួននៅអាហ្វហ្គានីស្ថាន និងអស់សង្ឃឹមក្នុងការរត់គេចទៅចក្រភពអង់គ្លេស។
លោក Rafi Hottak អាយុ៣៥ឆ្នាំដែលបានធ្វើការជាមួយកម្លាំងពិសេសអង់គ្លេសនៅអាហ្វហ្គានីស្ថាន និងឥឡូវស្ថិតនៅទីក្រុង Birmingham បាននិយាយថា លោកបានកំពុងប្រមូលបញ្ជីឈ្មោះអ្នកកំពុងលាក់ខ្លួនទាំងនោះដើម្បីឲ្យជួយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


