ព័ត៌មានអន្ដរជាតិ
ចាប់ពីខែក្រោយ អ្នកចាក់វ៉ាក់សាំងពេញដូសទៅលេងក្រុងបាងកក ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក
មន្ត្រីបាននិយាយថា ថៃគ្រោងនឹងបើកដំណើរការទីក្រុងបាងកកឡើងវិញនាខែ តុលា ខណៈប្រទេសខ្លួន ព្យាយាមជួយសង្គ្រោះឧស្សាហកម្មទេសចរណ៍ ដែលកំពុងរងផលប៉ះពាល់ដោយកូវីដ ។ បើទោះបីជារលកទី ៣ នៃការផ្ទុះឆ្លងខ្លាំងពីវីរុសបំប្លែងខ្លួន Delta កំពុងរាតត្បាតក៏ដោយ។

អាជ្ញាធរទេសចរណ៍ថៃបាននិយាយថា ចាប់ពីថ្ងៃទី ១ ខែតុលាតទៅ អ្នកទេសចរបរទេសដែលបានចាក់វ៉ាក់សាំងពេញលេញ នឹងអាចទៅលេងទីក្រុងបាងកកនិងខេត្តចំនួន ៤ ផ្សេងទៀត ដោយមិនចាំបាច់ត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល ២ សប្ដាហ៍ទៀតឡើយ។
ខេត្តទាំង ៤ ដែលអាចទៅលេងបានរួមមាន រួមមានខេត្ត Chiang Mai, Chon Buri, Phetchaburi និងខេត្ត Prachuap Khiri Khan ដែលត្រូវបានគេរំពឹងថា នឹងធ្វើតាមគំរូប្រអប់ខ្សាច់ ឬ Sandbox ដូចនៅកោះភូកេតដែរ។
ដោយឡែក អ្នកទេសចរអន្តរជាតិជាង ២៩,០០០ នាក់ ដែលចាក់វ៉ាក់សាំងពេញលេញ បាននាំគ្នាសម្រុកទៅលេងឆ្នេរសមុទ្រភូកេតក្រោមគម្រោង Sandbox ចាប់តាំងពីខែ កក្កដា ដោយបង្កើតប្រាក់ចំណូលជិត ៥០ លានដុល្លារ។

គម្រោងនេះ ធ្វើឲ្យថៃចាប់ផ្ដើមដាក់គោលដៅចំនួន ២១ បន្ថែមទៀតនៅខែ តុលា នឹងទៅក្នុងបញ្ជីរួមមានខេត្តឈៀងរ៉ៃ សុខោទ័យ និងកន្លែងលំហែកាយដ៏ពេញនិយមនៅរ៉ាយុងជាដើម។
ប៉ុន្តែរលកកូវីដ -១៩ ទីបីនិងសាហាវបំផុតរបស់ថៃ មិនទាន់បានធូរស្រាលនៅឡើយទេ ហើយទីភ្នាក់ងារទេសចរណ៍បានព្រមានថា ផែនការអាចនឹងមានការផ្លាស់ប្ដូរខ្លះៗ៕
ប្រែសម្រួល ៖ សាង ស្រីល័ក្ខ
ចុចអាន៖Baiya វ៉ាក់សាំងកូវីដទី៤ ដែលផលិតនៅថៃ ចាប់ផ្ដើមសាកល្បងលើមនុស្សលើកទី ១ នៅខែនេះ
ចុចអាន៖សិស្សសាលានៅ ក្រុងបាងកក មានជំងឺរ៉ាំរ៉ៃ ៧ ប្រភេទនេះនឹងទទួលការចាក់វ៉ាក់សាំង Pfizer ចុងខែនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


