ព័ត៌មានអន្ដរជាតិ
ក្នុងចំណោមអ្នកចាក់វ៉ាក់សាំងពេញកម្រស្លាប់ដោយកូវីដណាស់
អ្នកចាក់វ៉ាក់សាំងពេញមានហានិភ័យនៃការស្លាប់ដោយកូវីដ-១៩តិចណាស់គឺតិចជាងអ្នកចាក់មួយដូស ឬអ្នកមិនទាន់ចាក់ឆ្ងាយណាស់។ នេះបើយោងតាមការិយាល័យស្ថិតិជាតិ (ONS)អង់គ្លេសបានបង្ហាញ។
ក្នុងចំណោមអ្នកស្លាប់ដោយកូវីដជាង៥១០០០នាក់នៅប្រទេសអង់គ្លេសចន្លោះខែមករា និងខែកក្កដា ឆ្នាំ២០២១ មានតែ២៥៦នាក់ប៉ុណ្ណោះដែលបានស្លាប់ បន្ទាប់ពីបានចាក់ទាំងពីរដូស។ ពួកគាត់ជាមនុស្សដែលមានហានិភ័យខ្ពស់ពីជំងឺកូវីដ-១៩ថែមទៀតផង។
ការិយាល័យស្ថិតិជាតិបាននិយាយថា ទិន្នន័យបានបង្ហាញពីកម្រិតការពារខ្ពស់របស់វ៉ាក់សាំងប្រឆាំងមិនឲ្យឈឺធ្ងន់ និងស្លាប់។

ករណីស្លាប់ខ្លះក្រោយពេលចាក់វ៉ាក់សាំងរួចហើយតែងតែត្រូវបានគេគិតថា ដោយសារតែវ៉ាក់សាំងមិនទាន់មានប្រសិទ្ធភាព១០០% ប៉ុន្តែការវិភាគនេះបង្ហាញថា ករណីបែបនេះកម្រកើតមានណាស់។
ការស្លាប់ដោយសារកូវីដឆ្លងទម្លុះវ៉ាក់សាំងភាគច្រើនបំផុតកើតមានចំពោះមនុស្សដែលងាយរងគ្រោះដោយកូវីដបំផុត បុរស និងអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយស្រាប់ដែលជាមធ្យមអាយុ៨៤ឆ្នាំ។
ប៉ុន្តែចំនួនជាទូទៅគឺទាបណាស់។ ពួកគេអាចប្រមាណតែ០.៥%ប៉ុណ្ណោះនៃការស្លាប់ដោយកូវីដ-១៩ក្នុងរយៈពេល៦ខែដំបូងកាលពីដើមឆ្នាំនេះ។
ការស្លាប់ពីការឆ្លងទម្លុះវ៉ាក់សាំងជាករណីដែលជាប់ពាក់ព័ន្ធនឹងកូវីដ-១៩ដែលបានកើតឡើងចំពោះនរណាម្នាក់ដែលបានចាក់វ៉ាក់សាំងពេញទាំងពីរដូស ហើយធ្វើតេស្តវិជ្ជមានហោចណាស់១៤ថ្ងៃ បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី២។
អ្នកស្រី Julie Stanborough ធ្វើការនៅ ONS បានលើកឡើងថា ៖«ការវិភាគថ្មីរប់យើងបង្ហាញថា មានមនុស្សស្លាប់ដោយសារកូវីដ-១៩ បើទោះជាបានចាក់វ៉ាក់សាំងរួចទាំងពីរដូសហើយ»។
«ប៉ុន្តែ យើងក៏រកឃើញថា ហានិភ័យនៃការស្លាប់ដោយកូវីដទាបណាស់ក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំងរួចរាល់ហើយ ធៀបនឹងអ្នកដែលមិនទាន់ចាក់វ៉ាក់សាំង»។
ក្នុងចំណោមអ្នកដែលបានស្លាប់បន្ទាប់ពីចាក់ទាំងពីរដូសគឺរកឃើញថា ១៣%ជាអ្នកដែលមានភាពស៊ាំចុះខ្សោយ ៦១%ជាបុរស និងជាង៧៥%ជាមនុស្សដែលងាយរងគ្រោះថ្នាក់ខ្លាំង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


