ព័ត៌មានអន្ដរជាតិ
ខណៈនេះ នាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson កំពុងជួបទុក្ខធំ
យោងតាមរបាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានឲ្យដឹងថា លោកស្រី Charlotte Johnson Wahl ម្តាយរបស់នាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson បានទទួលមរណភាពកាលពីថ្ងៃចន្ទក្នុងវ័យ ៧៩ ឆ្នាំ ។
ក្រុមគ្រួសារបានប្រាប់សារព័ត៌មានអង់គ្លេសថា លោកស្រី Wahl បានស្លាប់នៅមន្ទីរពេទ្យទីក្រុងឡុងដ៍កាលពីថ្ងៃចន្ទ ។

របាយការណ៍នេះមិនបាននិយាយពីមូលហេតុនៃការស្លាប់នោះទេ ប៉ុន្តែលោកស្រី Wahl បានរស់នៅជាមួយជំងឺ Parkinson អស់ជាច្រើនទសវត្សរ៍មកហើយ ពោលត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញតាំងពីអាយុ ៤០ ឆ្នាំមកម្ល៉េះ ។
កើតនៅទីក្រុង Oxford ក្នុងឆ្នាំ ១៩៤២ លោកស្រី Wahl គឺជាកូនស្រីរបស់លោក Sir James Fawcett ជាមេធាវី ដែលក្រោយមកលោកក្លាយជាប្រធានគណៈកម្មការសិទ្ធិមនុស្សអឺរ៉ុប ។ លោកស្រីបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Oxford ហើយក្លាយជាវិចិត្រករដ៏ជំនាញ ។

លោកស្រីបានរៀបការជាមួយស្វាមីឈ្មោះ Stanley Johnson ក្នុងឆ្នាំ ១៩៦៣ ដែលក្រោយមកក្លាយជាសមាជិកសភាអឺរ៉ុប (MEP) សម្រាប់មណ្ឌលបោះឆ្នោត Wight and Hampshire East ។ អ្នកទាំងពីរមានកូន ៤ នាក់ជាមួយគ្នា លោកនាយករដ្ឋមន្ត្រី Boris Johnson លោក Rachel Johnson ជាអ្នកសារព័ត៌មាន និងលោក Jo Johnson អតីតសមាជិកសភា និងរដ្ឋមន្ត្រីខុទ្ទកាល័យរបស់អង់គ្លេស ។

ក្រោយមកនៅឆ្នាំ ១៩៨៨ លោកស្រី Wahl បានរៀបការម្តងទៀតជាមួយលោក Nicholas Wahl ជាអ្នកប្រវត្តិវិទូជនជាតិអាមេរិក ប៉ុន្តែក្រោយមកលោកបានស្លាប់ ដោយសារជំងឺមហារីកនៅឆ្នាំ ១៩៩៦ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៥ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


