Connect with us

ព័ត៌មានអន្ដរជាតិ

បារាំង​ថា​ កិច្ច​ព្រម​ព្រៀង​ការពារជាតិ​អាមេរិក​ អង់គ្លេស​ និងអូស្ត្រាលី​ដូច​ចាក់​ពី​ក្រោយ​ខ្នង

បានផុស

នៅ

សហរដ្ឋ​អាមេរិក និង​ចក្រភព​​អង់គ្លេស​កំពុង​​​ប្រឈម​នឹង​ការ​រិះ​គន់​កើន​ឡើង​ពី​អន្តរជាតិ​ជុំ​វិញ​កិច្ច​ព្រម​ព្រៀង​សន្តិសុខ​ថ្មី​ដែល​បាន​ចុះ​ហត្ថលេខា​ជា​មួយ​ប្រទេស​អូស្ត្រាលី។

កិច្ច​ព្រម​ព្រៀង​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ការ​​ប្រឹង​ប្រែង​​ដើម្បី​ទប់​ទល់​នឹង​ប្រទេស​ចិន នឹងមើល​ឃើញពី​​អាមេរិក និង​អង់គ្លេស​ផ្តល់​ឲ្យ​ប្រទេស​អូស្ត្រាលី​នូវ​បច្ចេកវិទ្យា​ដើម្បី​កសាង​នាវា​មុជ​ទឹក​ថាមពល​នុយក្លេអ៊ែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែ​ទង្វើ​នេះ​បាន​ធ្វើ​ឲ្យ​ប្រទេស​បារាំង​ខឹង​សម្បារ ដែល​បាន​និយាយ​ថា វា​ដូច​ជា​ចាក់​ពី​ក្រោយ​ខ្នង ខណៈ​ប្រទេស​ចិន​បាន​ចោទប្រទេសទាំង​​៣​​ពី​បទ​ធ្វើ​ឲ្យ​កើត​មាន​គំនិត​សង្គ្រាម​ត្រជាក់។

ហើយ​កិច្ច​ព្រម​ព្រៀង​នេះ​បាន​បង្កើន​ការភ័យ​ខ្លាច​ដែល​អាច​បង្ក​ឲ្យ​ប្រទេស​ចិន​ធ្លាក់​ចូល​ទៅ​ក្នុង​សង្គ្រាម។

សម្ព័ន្ធ​មិត្ត​ដែល​គេ​ស្គាល់​ថា Aukus ត្រូវ​បាន​ប្រកាស​ដោយ​លោក​ប្រធានាធិបតី​អាមេរិក ចូ បៃដិន លោក​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស Boris Johnson និង​សមភាគីអូស្ត្រាលី​លោក​នារដ្ឋ​មន្ត្រី Scott Morrison កាល​ពីថ្ងៃ​ពុធ។

ទោះ​ជា​មេ​ដឹក​នាំ​ទាំង​បី​មិន​បាន​លើក​ឡើង​ពី​ប្រទេស​ចិន ក៏សម្ព័ន្ធ​មិត្ត Aukus ត្រូវ​បាន​គេ​យល់​​យ៉ាង​ច្បាស់​ថា​ជា​ការ​ប្រឹង​ប្រែង​ដើម្បី​ប្រឆាំង​នឹង​ឥទ្ធិពល​របស់​ក្រុង​ប៉េកាំង​​នៅ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង។

ក្រោយ​មក​លោក Johnson បាន​ប្រាប់​សមាជិក​សភា​ថា កិច្ច​ព្រម​ព្រៀង​នេះ​មិន​មាន​បំណង​ប្រឆាំង​នឹង​ចិន​ទេ។

ប៉ុន្តែ​លោក​នាយក​រដ្ឋ​មន្ត្រី​ត្រូវ​បានអ្នក​កាន់​តំណែង​មុន​លោកស្រី Theresa May សួរ​ថា​តើ​កិច្ច​ព្រម​ព្រៀង​នេះ​អាច​នាំ​ឲ្យ​ចក្រភព​អង់គ្លេស​ត្រូវ​បាន​អូស​ចូល​ទៅ​ក្នុង​សង្គ្រាម​ជា​មួយ​ចិន។

លោក Johnson បាន​ឆ្លើយ​ថា ៖«ចក្រភព​អង់គ្លេសនៅ​តែ​បន្ត​ប្តេជ្ញា​ការពារ​ច្បាប់​អន្តរជាតិ និង​ថា នោះ​គឺ​ជា​ដំបូន្មាន​ដ៏​ខ្លាំង​ដែល​យើង​គួរ​ផ្តល់​ទៅ​មិត្ត​របស់​យើង​ទូទាំង​ពិភព​លោក ហើយ​ជា​ដំបូន្មាន​ដ៏​ខ្លាំង​ដែល​យើង​ផ្តល់​ទៅ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង»។

ទន្ទឹម​ជា​មួយ​គ្នា​នេះ ទី​ក្រុង​វ៉ាស៊ីនតោន​បាន​ស្វែង​រក​ការ​លុប​បំបាត់​កំហឹង​នៅ​ទី​ក្រុង​ប៉ារីសអំពី​កិ​ច្ច​ព្រម​ព្រៀង​ដែលបាន​ចុះ​កិច្ច​ព្រម​ព្រៀង​ទិញ​នាវាមុខ​ទឹក​រាប់​សិប​លាន​ដុល្លារ​ដែលបារាំង​​បាន​ចុះ​ហត្ថលេខា​ជា​មួយ​អូស្ត្រាលី។ រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​បារាំង​លោក Jean-Yves Le Drian បាន​ហៅ​កិច្ច​ព្រម​ព្រៀង​នេះ​ថា​ជា​«ការ​ចាក់​ពី​ក្រោយ​ខ្នង»។

លោក​បាន​ហៅ​កិច្ច​ព្រម​ព្រៀង​នេះ​ថា​ជា​ការ​សម្រេច​ចិត្ត​ដ៏​ឃោឃៅ និង​មិន​នឹក​ស្មាន​ដល់​ដែល​បាន​រំលឹក​លោក​​ដល់​​អតីត​ប្រធានាធិបតី ដូណាល់ ត្រាំ។

ជា​មួយ​គ្នា​នេះ មន្ត្រី​បារាំង​នៅ​អាមេរិក​បាន​លុប​ចោល​គម្រោង​ពិធី​ជួប​ជុំ​​មួយ​សម្រាប់​​អបអរសាទរទំនាក់ទំនង​រវាង​អាមេរិក និង​បារាំងដើម្បី​ជា​ការ​សង​សឹក។

ប្រទេស​ចិន​បាន​ចោទ​ប្រកាន់​សម្ព័ន្ធមិត្ត​​ពីបទ​បង្កើត​ឲ្យ​មាន​គំនិត​សង្គ្រាម​ត្រជាក់​ដែល​ប៉ះ​ពាល់​ដល់​​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​ពួក​គេ។

កាសែត Global Times គ្រប់​គ្រង​ដោយ​រដ្ឋ​ចិន​បាន​ព្រមាន​ពី​ការ​ប្រកួត​ប្រជែង​ពី​សព្វាវុធសម្រាប់​នាវា​មុជ​ទឹក​នុយក្លេអ៊ែរ​ និង​បន្ថែម​ថា​ ទាហាន​អូស្ត្រាលី​ទំនង​ជា​ស្លាប់​មុន​គេ​ពី​ការវាយ​ប្រហារ​របស់​ចិន៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម