ព័ត៌មានអន្ដរជាតិ
ចិន ប្រកាសផ្អាកដឹកជញ្ជូនផ្លែឈើ ២ ប្រភេទទៀតពី តៃវ៉ាន់ ដោយហេតុផលនេះ
ប្រទេសចិននឹងផ្អាកការដឹកជញ្ជូនផ្លែឈើ ២ ប្រភេទបន្ថែមទៀតពីតៃវ៉ាន់ ដោយលើកឡើងពីកង្វល់សត្វល្អិត បន្ទាប់ពីបានបញ្ឈប់ការនាំចេញផ្លែម្នាស់តៃវ៉ាន់ ដោយហេតុផលដូចគ្នាចាប់ពីខែមីនា ។
ក្រុមប្រឹក្សាកសិកម្មតៃវ៉ាន់បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនត្រូវបានជូនដំណឹងដោយអាជ្ញាធរគយចិនថា ពួកគេនឹងផ្អាកការដឹកជញ្ជូនផ្លែទៀប និងផ្លែជំពូរ ចាប់ពីថ្ងៃចន្ទនេះ បន្ទាប់ពីសត្វល្អិតត្រូវបានរកឃើញម្តងហើយម្តងទៀតនៅក្នុងផ្លែឈើទាំងនោះ ។
ក្រុមប្រឹក្សានេះបាននិយាយថា ខ្លួនត្រូវបានជូនដំណឹងដោយប្រទេសចិនថា ផ្លែឈើទាំងនោះបានបរាជ័យក្នុងការត្រួតពិនិត្យតាមច្រកគយជាច្រើនលើក រហូតដល់ខែមិថុនា ខណៈផ្លែទៀប និងផ្លែជំពូរជាង ៩០ ភាគរយចេញពីតៃវ៉ាន់ទៅប្រទេសចិន ។
ទន្ទឹមនោះ រដ្ឋមន្រ្តីក្រសួងកសិកម្មតៃវ៉ាន់លោក Chen Chi-Chung បានពណ៌នាការប្រកាសផ្អាកនេះ ថាជាហេតុផលនយោបាយ ដោយនិយាយថា វាមិនអាចទទួលយកបានទេសម្រាប់ការប្រកាសសេចក្តីសម្រេចនេះ ក្នុងអំឡុងថ្ងៃឈប់សម្រាក ខណៈការប្រកាសផ្អាកនេះមានការជូនដំណឹងត្រឹមមួយថ្ងៃប៉ុណ្ណោះ ។
លោក Chen បានអះអាងថា សកម្មភាពរបស់ចិនខ្វះភស្តុតាងវិទ្យាសាស្ត្រ និងមិនគោរពតាមច្បាប់ពាណិជ្ជកម្មអន្តរជាតិ ។
លោកក៏បានស្នើដែរថា តៃវ៉ាន់អាចនឹងនាំយកបញ្ហានេះទៅអង្គការពាណិជ្ជកម្មពិភពលោក ប្រសិនបើទីក្រុងប៉េកាំងមិនចាត់វិធានការដោះស្រាយបញ្ហានៅចុងខែកញ្ញានេះ ។
គួរបញ្ជាក់ថា ការប្រកាសផ្អាកនេះកើតឡើង នៅពេលតៃវ៉ាន់ប្រារព្ធពិធីបុណ្យប្រពៃណីពាក់កណ្តាលរដូវស្លឹកឈើជ្រុះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៨ ម៉ោង ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៤ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)