Connect with us

ព័ត៌មានអន្ដរជាតិ

ក្មេង​ទំនើង​ចូល​បាញ់សម្លាប់​ក្មេង​ទំនើងដូចគ្នា​​ដល់​បន្ទប់តុលាការ​ឥណ្ឌា

បានផុស

នៅ

ជើងកាង​​​ដ៏​ល្បី​ល្បាញ​បំផុត​​ម្នាក់​នៅ​ប្រទេស​ឥណ្ឌា​ត្រូវ​បាន​បាញ់​សម្លាប់​នៅ​ក្នុង​បន្ទប់​តុលាការ​ទី​ក្រុងដេលី បន្ទាប់​ពីមាន​​ក្រុម​បង​ធំ​​ផ្សេង​ទៀត​​​​លាក់​ខ្លួន​នៅ​ក្នុង​សម្លៀក​បំពាក់​ឈុត​ធំរបស់​មេធាវី  និង​បាន​បើក​ការ​បាញ់​សម្លាប់​តែ​ម្តង។

យោង​តាម​ប៉ូលិស​បាន​ឲ្យ​ដឹង​​ថា ការ​បាញ់​សម្លាប់​បាន​កើត​ឡើង​នៅ​ពេល​បុរស​ឈ្មោះ Jitendra Maan ហៅ​ Gogi ជា​បុគ្គល​ដែល​ប៉ូលិស​ក្រុង​ដេលី​តាម​ចាប់​ខ្លួន​​បំផុត​បាន​ចូល​ទៅ​ក្នុង​បន្ទប់​តុលាការដើម្បី​ប្រឈម​នឹង​បទ​ចោទ​ប្រកាន់​ពីឃាតកម្ម និង​ចាប់​ជំរិត​ទារប្រាក់។ នៅ​ពេល​នោះ​ប៉ូលិស​បានបាញ់​តប​វិញ​និង​បាន​សម្លាប់ខ្មាន់​កាំភ្លើង​ពីរ​នាក់។

​បុរស​ឈ្មោះ Jitendra Maan
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា បុរស​​ឈ្មោះ Gogi អាយុ​៣០​ឆ្នាំ​បាន​​បង្កើត​​​ក្រុម​ក្មេង​ទំនើង​ឈ្មោះ Jitendra Gogi ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​ជា​ច្រើន​រួម​មាន​ឃាតកម្ម ចាប់​ជំរិត ជំរិត​ទារ​ប្រាក់ និង​រំលោភ​ដី​ធ្លី។ រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ គាត់មាន​ជម្លោះ​ជា​មួយក្រុម​​បងធំ​​​ឈ្មោះ Tillu Gang ដែល​ជា​គូ​ប្រជែង​​ក្នុង​ការ​បង្ក​ឲ្យ​មាន​អំពើឃាតកម្ម​ជា​ច្រើន។

ឧបទ្ទវហេតុ​នេះ​បាន​បង្ក​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​សុវត្ថិភាព​នៅ​តុលាការ​ក្រុង​ដេលី​​ដោយ​មាន​មនុស្ស​ជា​ច្រើន​ចោទ​ជា​សំនួរ​ថា តើ​បុរស​ទំនើង​ទាំង​នោះ​ចូល​ទៅ​ក្នុង​បរិវេណ​​តុលាការ​ Rohini និង​មាន​អាវុធជាប់​ខ្លួន​​ដោយ​របៀប​ណា។

លោកមេធាវី  Satyanarayan Sharma បាន​ប្រាប់​ថា ករណី​ជា​ច្រើន​កំពុង​បើក​សវនាការ​ដោយ​មាន​ការ​រឹត​បន្តឹង​ខ្លាំង​ដើម្បី​​ទប់​ស្កាត់​កូវីដ-១៩ និង​មាន​មនុស្ស​តិច​តួច​ប៉ុណ្ណោះ​ត្រូវ​​បាន​អនុញ្ញាត​ឲ្យ​​ចូល​​​ក្នុង​បន្ទប់​តុលាការ​នៅ​ពេល​កើត​មាន​ឧបទ្ទវហេតុ​បាញ់​សម្លាប់​នោះ។

លោក​ Sharma ដែល​បាន​កំពុងមាន​វត្តមាន​នៅ​តុលាការ​នោះ​សម្រាប់​រឿង​ក្តី​ផ្សេង​ទៀត​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ជុំ​វិញ​ហេតុ​ការ​នេះ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម