ព័ត៌មានអន្ដរជាតិ
ប្រទេសនេះអះអាងថា គ្មានអ្នកឆ្លងកូវីដសោះ តែសកម្មជនថា កុហក
កូវីដ-១៩បានចាប់ផ្តើមរាតត្បាតពិភពលោកជិត២ឆ្នាំហើយ និងរាលដាលជុំវិញពិភពលោក ប៉ុន្តែរដ្ឋាភិបាលប្រទេសតួកមេនីស្ថានបានអះអាងថា ប្រទេសរបស់ខ្លួនមិនមានអ្នកឆ្លងកូវីដ-១៩ឡើយ។
តួកមេនីស្ថាន ដែលជាអតីតសហភាពសូវៀតមានប្រជាជនជិត៦លាននាក់គឺជាប្រទេសមួយក្នុងចំណោមប្រទេស៥ដែលមិនមានសេចក្តីរាយការណ៍ពីករណីឆ្លងកូវីដ-១៩ សូម្បីម្នាក់គ្មាន។ នេះបើយោងតាមការពិនិត្យមើលសាឡើងវិញចំពោះទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkin និងអង្គការសុខភាពពិភពលោក (WHO)។ ៤ផ្សេងទៀតគឺមានកោះ៣នៅប៉ាស៊ីហ្វិក និងមួយទៀតគឺប្រទេសកូរ៉េខាងជើង។

ប្រធានាធិបតីដ៏កៀបសង្កត់របស់តួកមេនីស្ថាន លោក Gurbanguly Berdymukhamedov បានកាន់អំណាចតាំងពីឆ្នាំ២០០៦បានបដិសេធចំពោះសេចក្តីរាយការណ៍ដែលថា«គ្មានករណីកូវីដក្នុងប្រទេសរបស់ខ្លួនគឺក្លែងក្លាយ» និងប្រាប់អង្គការសហប្រជាជាតិ (UN) ក្នុងសន្ទរកថាមួយកាលពីថ្ងៃអង្គារ៍ថា ការដោះស្រាយវិបត្តិកូវីដ-១៩មិនគួរជារឿងនយោបាយទេ។
ប៉ុន្តែអង្គការក្រៅរដ្ឋាភិបាល អ្នកសារព័ត៌មាន និងសកម្មជនឯករាជ្យនៅក្រៅប្រទេសតួកមេនីស្ថាននិយាយថា មានភស្តុតាងដែលប្រទេសនេះកំពុងប្រយុទ្ធនឹងរលកទី៣នៃកូវីដដែលបានធ្វើឲ្យមានអ្នកជំងឺច្រើននៅមន្ទីរពេទ្យ និងអ្នកស្លាប់ជាច្រើន ហើយបានព្រមានថា ប្រធានាធិបតីកំពុងរារាំងការគំរាមកំហែងមេរោគដ៏សាហាវនេះដើម្បីរក្សាមុខមាត់សាធារណៈ។
លោក Ruslan Turkmen ជាជននិរទេសខ្លួនពីប្រទេសតួកមេនីស្ថាន និងនិពន្ធនាយកកាសែតឯករាជ្យ Turkmen News ស្ថិតនៅប្រទេសហុល្លង់បាននិយាយថា លោកបានប្រមូលឈ្មោះមនុស្សជាង៦០នាក់ដែលលោកអះអាងថា បានស្លាប់ដោយសារកូវីដនៅប្រទេសនេះក្នុងនោះមានគ្រូបង្រៀន អ្នកសិល្បៈ និងគ្រូពេទ្យផងដែរ។
លោក Turkmen បាននិយាយថា លោកបានផ្ទៀងផ្ទាត់ករណីស្លាប់ដែលបានកត់ត្រាទាំងអស់ជាមួយនឹងកំណត់ហេតុពេទ្យ និងការថតកាំរស្មីអ៉ិច បង្ហាញពីការខូចសួតធ្ងន់ធ្ងរ និងការព្យាបាលតាមវេជ្ជសាស្ត្រលើជនរងគ្រោះដោយកូវីដ។
លោក Turkmen បាននញ្ជាក់ថា ៖«ផ្ទុយពីការទទួលស្គាល់ និងមិនសហការជាមួយសហគមន៍អន្តរជាតិ ប្រទេសតួកមេនីស្ថានបានសម្រេចដាក់ក្បាលរបស់ខ្លួនចូលក្នុងដីខ្សាច់»។

យោងតាម WHO បានឲ្យដឹងថា អ៉ីរ៉ង់ដែលមានព្រំដែនដ៏វែងជាមួយតួកមេនីស្ថាន ជាប្រទេសមានករណីឆ្លងកូវីដ-១៩ធ្ងន់ធ្ងរបំផុតមួយក្នុងពិភពលោកដែលមានអ្នកឆ្លងសរុប៥.៥លាននាក់។
លោក Rachel Denber អនុប្រធានឃ្លាំមើលសិទ្ធិមនុស្សប្រចាំទ្វីបអឺរ៉ុប និងប្រធានប្រចាំអាស៊ីកណ្តាលបាននិយាយថា ៖«ក្រឡេកមើលអ្វីដែលកំពុងកើតឡើងនៅប្រទេសផ្សេងក្នុងតំបន់ ហើយតួកមេនីស្ថានអាចខុសគេយ៉ាងដូចម្តេចខ្លះ?
យោងតាមវេបសាយរបស់រដ្ឋមន្ត្រីក្រសួងការបរទេសចក្រភពអង់គ្លេស និងអូស្ត្រាលីបង្ហាញថា ការហោះហើរទាំងអស់ចូលទៅតួកមេនីស្ថានឥឡូវនេះត្រូវបានផ្អាក ហើយមានតែជនជាតិតួកមេនីស្ថានប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងប្រទេស៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


