ព័ត៌មានអន្ដរជាតិ
ហែកគុកនៅ ហ្វីលីពីន ប៉ូលិសបាញ់សម្លាប់អ្នកទោសច្រើននាក់
ដោយដកស្រង់សម្តីពីប៉ូលិស ទីភ្នាក់ងារសារព័ត៌មានហ្វីលីពីន PNA បានរាយការណ៍ថា អ្នកទោស ៤ នាក់ត្រូវបានសម្លាប់ និងម្នាក់ទៀតបានរងរបួសនៅក្នុងការប៉ុនប៉ងចាប់ហែកគុក នៅភាគខាងត្បូងនៃប្រទេសហ្វីលីពីនកាលពីថ្ងៃអាទិត្យ ។

យោងតាមលោកវរសេនីយ៍ឯក James Goforth ប្រធានការិយាល័យប៉ូលិសខេត្ត Surigao del Sur បាននិយាយថា អ្នកទោស ១១ នាក់ដែលជាសមាជិកទាំងអស់នៃកងកម្លាំងប្រដាប់អាវុធថ្មីរបស់បក្សកុម្មុយនិស្តបានប៉ុនប៉ងរត់គេចពីគុក BJMP នៅម៉ោង ៦ និង ៣៥ នាទីព្រឹក ។
ទន្ទឹមនោះការបាញ់ព្រមានត្រូវបានធ្វើឡើង នៅពេលដែលអ្នកទោសបានប្រញាប់ប្រញាល់ទៅខ្លោងទ្វារធំនៃបរិវេណពន្ធនាគារ ។

លោក Goforth បានប្រាប់ទីភ្នាក់ងារសារព័ត៌មានថា “ដោយសារអ្នកទោសមិនអើពើនឹងការបាញ់ព្រមាននោះ បុគ្គលិកពន្ធនាគារ BJMP ត្រូវបានបង្ខំឲ្យបាញ់ទៅលើអ្នកទោសដែលកំពុងរត់គេចខ្លួន” ។
ស្របពេលជាមួយគ្នានេះ អ្នកទោស ៣ នាក់បានស្លាប់នៅនឹងកន្លែង ខណៈ ២ នាក់ទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។ ម្នាក់ក្នុងចំណោមអ្នកដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្រោយមកត្រូវបានប្រកាសថាស្លាប់ នៅពេលមកដល់ពេទ្យ ខណៈម្នាក់ទៀតកំពុងទទួលការព្យាបាល ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ទីបំផុតស្តេចប្រដាល់អាស៊ី Pacquiao ប្រកាសឈរឈ្មោះប្រធានាធិបតី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


