ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ ត្រូវការអាវុធរយៈចម្ងាយឆ្ងាយ ដើម្បីកំញើញ ចិន
រដ្ឋមន្ត្រីក្រសួងការពារជាតិតៃវ៉ាន់ លោក Chiu Kuo-cheng បាននិយាយនៅថ្ងៃចន្ទទី២៧ខែកញ្ញាថា កោះតៃវ៉ាន់ ត្រូវការអាវុធរយៈចម្ងាយឆ្ងាយនិងបាញ់ចំគោលដៅជាក់លាក់ ដើម្បីរារាំងប្រទេសចិនដែលកំពុងអភិវឌ្ឍន៍ប្រព័ន្ធរបស់ខ្លួនយ៉ាងឆាប់រហ័ស ដើម្បីវាយប្រហារកោះនេះ។

នៅខែនេះ កោះតៃវ៉ាន់បានស្នើចំណាយបន្ថែមលើវិស័យការពារជាតិក្នុងទំហំទឹកប្រាក់ជិត ៩ ពាន់លានដុល្លារ ក្នុងរយៈពេល៥ឆ្នាំខាងមុខ រួមទាំងមីស៊ីលថ្មីផងដែរ ខណៈខ្លួនបានព្រមានពីតម្រូវការបន្ទាន់ក្នុងការធ្វើទំនើបកម្មអាវុធចំពេលប្រឈមនឹង “ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ” ពីមហាអំណាចចិន។
ថ្លែងនៅក្នុងសភា លោក Chiu បាននិយាយថា តៃវ៉ាន់ត្រូវការរបស់ទាំងនេះ ដើម្បីឲ្យចិនដឹងថា ពួកគេអាចការពារខ្លួនបាន។
លោកបន្ថែមថា “ការអភិវឌ្ឍន៍ឧបករណ៍ ត្រូវតែមានរយៈចម្ងាយឆ្ងាយ ច្បាស់លាស់និងចល័តដើម្បីឲ្យសត្រូវដឹងថា យើងបានត្រៀមខ្លួនភ្លាមៗនៅពេលពួកគេបញ្ជូនកងទ័ពរបស់ពួកគេ”។

នៅក្នុងរបាយការណ៍ជាលាយលក្ខណ៍អក្សរទៅកាន់សភា ក្រសួងបាននិយាយថា មីស៊ីលរយៈចម្ងាយមធ្យមនិងឆ្ងាយ កំពុងត្រូវបានប្រើក្នុងការធ្វើសមយុទ្ធស្ទាក់ចាប់ នៅកន្លែងធ្វើតេស្តសំខាន់មួយ ឯនាយឆ្នេរសមុទ្រភាគអាគ្នេយ៍កោះតៃវ៉ាន់។
ទោះបីជាយ៉ាងណាក៏ដោយ លោក Chiu បានបដិសេធផ្តល់ព័ត៌មានលម្អិតដល់អ្នកយកព័ត៌មានថាតើ មីស៊ីលរបស់តៃវ៉ាន់អាចហោះបានឆ្ងាយដល់កម្រិតណា។

គួរបញ្ជាក់ថា កោះតៃវ៉ាន់បានត្អូញត្អែរអស់រយៈពេលជាច្រើនខែមកហើយ អំពីសកម្មភាពយោធាចិន ជាពិសេសយន្តហោះចម្បាំងរបស់កងទ័ពអាកាសចូលទៅក្នុងតំបន់ការពារអាកាសរបស់តៃវ៉ាន់។
ប្រទេសចិនបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបង្ខំឲ្យកោះ ដែលគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យមួយនេះ ទទួលយកអធិបតេយ្យភាពរបស់ចិន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ អ៊ីស្រាអែល ទទួលយន្តហោះចម្បាំងបំបាំងកាយថ្មីប្រភេទ F-35 ពីអាមេរិក
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២៣ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១០ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


