ព័ត៌មានអន្ដរជាតិ
ស្របពេលអ៊ីរ៉ង់ប្រកាសសងសឹក មកមើលឃ្លាំងអាវុធទំនើបៗដ៏គួរឲ្យខ្លាចរបស់អ៊ីស្រាអែលសិនទើបដឹងអស្ចារ្យប៉ុនណា
អ៊ីស្រាអែលគឺជាប្រទេសប្រើបច្ចេកវិទ្យាដ្រូននៅសមរភូមិឈានមុខគេលើលោកដោយមានរថយន្តភីកអាប់ ទូកនិងដ្រូនបញ្ជាពីចម្ងាយ។
កងកម្លាំងការពារជាតិអ៊ីស្រាអែល IDF បាននិងកំពុងប្រើប្រាស់បច្ចេកវិទ្យានេះចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០០០មក ដែលភាគច្រើនប្រើវាដើម្បីល្បាតនៅតាមបណ្តោយព្រំដែនរបស់ខ្លួនជាមួយទីក្រុង ហ្គាហ្សា។
ថ្វីបើយានយន្តភាគច្រើនមិនមានអាវុធស្រាប់ក៏ដោយ ប៉ុន្តែពួកគេក៏អាចបំពាក់ដោយកាំភ្លើងយន្តនិងកាំជ្រួចមីស៊ីលដែលអាចបាញ់ពីចម្ងាយបាន។
ជាលទ្ធផល អ៊ីស្រាអ៊ែលគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលនាំចេញបច្ចេកវិទ្យាដ្រូនធំជាងគេបំផុតនៅលើពិភពលោកដោយលក់យានគ្មានមនុស្សបើកបានក្នុងតម្លៃសរុប៤.៦ពាន់លានដុល្លារក្នុងឆ្នាំ២០១៣ដែលភាគច្រើនទៅឲ្យអាស៊ីនិងអឺរ៉ុប។
គេហទំព័រ MailOnline បានបង្ហាញឃ្លាំងអាវុធរបស់អ៊ីស្រាអែលបន្ទាប់ពីប្រទេសអ៊ីរ៉ង់អះអាងថា កាំភ្លើងដែលគ្រប់គ្រងដោយផ្កាយរណបបំពាក់លើរថយន្តភីកអាប់មួយគ្រឿងត្រូវបានប្រើដើម្បីធ្វើឃាតលោក Mohsen Fakhrizadeh ដែលជាអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរកំពូលរបស់ពួកគេហើយបានដាក់ការស្តីបន្ទោសទៅលើអ៊ីស្រាអែល។
១- រថយន្តភីកអាប់បំពាក់កាំភ្លើងយន្ត
IDF បានបង្ហាញពីបច្ចេកវិទ្យានេះក្នុងឆ្នាំ២០១៦នៅពេល កាំភ្លើងយន្តត្រូវបានបំពាក់ទៅនឹងរថយន្ដភីកអាប់ Ford F-350 ដែលត្រូវបានរចនាឡើងដើម្បីល្បាតតាមព្រំដែន។
រថយន្ដដែលគេឲ្យឈ្មោះថា Border Protector Unmanned Ground Vehicles ត្រូវបានបំពាក់ដោយឧបករណ៍ចាប់សញ្ញានិងកាមេរ៉ាជាច្រើនដែលអាចឲ្យមនុស្សបញ្ជារថយន្តពីចម្ងាយបាន។
IDF បាននិយាយថា រថយន្តទាំងនេះបានដំណើរការតាំងពីឆ្នាំ២០១៥មកម្ល៉េះហើយក្រោយមកបានដាក់បញ្ចូលបច្ចេកវិទ្យាដែលគ្មានអ្នកបើកបរ។
២– ទូកបញ្ជាពីចម្ងាយ
ទូក Protector ត្រូវបានផលិតនៅក្នុងប្រទេសអ៊ីស្រាអែលដោយក្រុមហ៊ុន Rafael Advanced Defense Systems និងដាក់ឲ្យប្រើប្រាស់ក្នុងឆ្នាំ២០០៥។
ទូកគ្មានមនុស្សបើកនិងគ្មានអាវុធនេះត្រូវបានប្រើដំបូងដើម្បីធ្វើបេសកកម្មឃ្លាំមើលជាប្រចាំដោយមិនបង្កគ្រោះថ្នាក់ដល់នាវិកឡើយ។
កាសែត The Times of Israel បានរាយការណ៍ថា ក្រោយមកក្រុមហ៊ុន Rafael បានអាប់ដែតឲ្យទូកនេះអាចបាញ់គ្រាប់រ៉ុក្កែតបានដោយកងទ័ពជើងទឹកបានបាញ់សាកល្បងអាវុធប្រកបដោយជោគជ័យនៅក្នុងឆ្នាំ២០១៨។
នាវាគ្មានមនុស្សបើកមួយចំនួនរបស់កងទ័ពជើងទឹកក៏បានបំពាក់ដោយកាំភ្លើងយន្តនិងកាណុងបាញ់ទឹកផងដែរដែលត្រូវបានបញ្ជាពីចម្ងាយដូចគ្នា។
៣- យានវាយប្រហារបើកបរដោយខ្លួនឯង
យានប្រយុទ្ធគ្មានមនុស្សបើក AvantGuard ត្រូវបានរចនាឡើងនៅក្នុងប្រទេសអ៊ីស្រាអែលដោយក្រុមហ៊ុន G-NIUS ហើយបានដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០១០។
យាននេះត្រូវបានរចនាឡើងជាចម្បងសម្រាប់ការឃ្លាំមើល ល្បាតតាមផ្លូវ ស៊ើបការណ៍និងចាប់សញ្ញានិងបំផ្លាញគ្រឿងផ្ទុះ។
វាត្រូវបានបំពាក់ដោយរ៉ាដាលើដីដើម្បីជួយឲ្យវារកឃើញឧបករណ៍ផ្ទុះនិងប្រឆាំងរលកសញ្ញាដែលរារាំងសញ្ញាវិទ្យុ ដែលពេលខ្លះប្រើដើម្បីបំផ្ទុះឧបករណ៍។
AvantGuard ក៏អាចត្រូវបានបំពាក់ជាមួយកាំភ្លើងយន្ត៧.៦២មីល្លីម៉ែត្របញ្ជាពីចម្ងាយដែលដំណើរការពីមជ្ឈមណ្ឌលបញ្ជាផងដែរ។
៤- យានឈ្លបយកការណ៍គ្មានមនុស្សបើក
ក្នុងនាមជារ៉ូបូតវ័យចំណាស់ជាងគេបំផុតមួយនៅក្នុងឃ្លាំងរបស់អ៊ីស្រាអែល The Guardium ដែលក៏ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន G-NIUS ផងដែរនោះ បានចូលបម្រើការក្នុងឆ្នាំ២០០៨។
ជារ៉ូបូតតូច គ្មានអ្នកបើកនិងគ្មានអាវុធ វាត្រូវបានរចនាឡើងជាពិសេសសម្រាប់បេសកកម្មល្បាតតាមព្រំដែននិងការស៊ើបការណ៍សម្ងាត់។
យាននេះត្រូវបានបំពាក់ដោយកាមេរ៉ា Infrared, រ៉ាដា, មីក្រូហ្វូនស្តាប់បានលឺច្បាស់, កាមេរ៉ានិងឧបករណ៍បង្ហាញការវាយប្រហារក្នុងករណីដែលពួកគេវាយប្រហារ។
ពួកគេក៏អាចត្រូវបានបំពាក់ដោយអាវុធដ៍សាហាវរួមទាំងកាំភ្លើងយន្តធុនស្រាលផងដែរ។
៥- ដ្រូន សាកាដូ
ដ្រូននេះតូចល្មមដែលអាចដាក់ក្នុងសាកាដូនិងបង្ហោះដោយដៃបាន។ ដ្រូន Elbit Skylark ត្រូវបានប្រើប្រាស់ចាប់តាំងពីឆ្នាំ២០០៨មក។
ដោយត្រូវបានអភិវឌ្ឍនៅក្នុងប្រទេសអ៊ីស្រាអែល វាត្រូវបានប្រើប្រាស់ដោយកងកម្លាំងប្រដាប់អាវុធនៅជុំវិញពិភពលោករួមទាំងកងកម្លាំងពិសេសបារាំង អូស្រ្តាលី កាណាដា ហូឡង់និងស៊ុយអែតផងដែរ។
ដ្រូននេះមានទំហំតូចពេកសម្រាប់បំពាក់ប្រព័ន្ធអាវុធហើយផ្ទុយទៅវិញ វាត្រូវបានបំពាក់ដោយម៉ាស៊ីនថតកាំរស្មីធម្មតានិងកាមេរ៉ា Infrared ដើម្បីបង្កើនភាពមើលឃើញរបស់កងទ័ពនិងផ្តល់ទិន្នន័យគោលដៅសម្រាប់ការវាយប្រហារពីអាកាស។
៦– ដ្រូនបាញ់មីស៊ីល
Hermes 450 ដែលត្រូវបានអភិវឌ្ឍនៅអ៊ីស្រាអែលដោយក្រុមហ៊ុន Elbit ត្រូវបានរចនាឡើងជាថ្មីម្តងទៀតជាដ្រូនឈ្លបយកការណ៍ប៉ុន្តែអាចបំពាក់ដោយមីស៊ីលបាន។
ជាធម្មតា Hermes ត្រូវបំពាក់ដោយម៉ាស៊ីនថតកាំរស្មីធម្មតានិងកាមេរ៉ា Infrared សម្រាប់មើលពេលថ្ងៃនិងពេលយប់និងបំពាក់ឡាស៊ែរដើម្បីជ្រើសរើសគោលដៅសម្រាប់ការវាយប្រហារតាមអាកាស។
កងទ័ពអាកាសអ៊ីស្រាអែលក៏បានរាយការណ៍ផងដែរថា បានកែច្នៃក្រុមដ្រូននេះដើម្បីបាញ់មីស៊ីល Rafael ឬ Hellfire ២គ្រាប់ក្នុងពេលតែមួយ។
ដ្រូននេះក៏មានប្រព័ន្ធស្វ័យប្រវតិ្តពេញលេញផងដែរហើយវាហោះហើរចេញពីកន្លែងរហូតដល់ចុះចតដោយខ្លួនឯង៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ “ពិភពលោកគួរតែអរគុណអ៊ីស្រាអែលចំពោះការសម្លាប់អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់”
ចុចអាន៖ អ្នកវិទ្យាសាស្ត្រអ៊ីរ៉ង់ត្រូវធ្វើឃាតក្នុងផែនការដែលចូលរួមដោយអ្នកវាយប្រហារចំនួន ៦២ នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២១ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ