ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ី ទិញថ្នាំព្យាបាលកូវីដ Molnupiravir រាប់ម៉ឺនគ្រាប់
ក្រសួងសុខាភិបាលម៉ាឡេស៊ីបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសម៉ាឡេស៊ីបានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតឱសថអាមេរិក Merck ដើម្បីទិញថ្នាំព្យាបាលកូវីដចំនួន ១៥០,០០០គ្រាប់ ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលម៉ាឡេស៊ីលោក Khairy Jamaluddin បាននិយាយថា រដ្ឋាភិបាលបានចុះហត្ថលេខាលើលិខិតស្តីពីការទិញថ្នាំលេបតាមមាត់ Molnupiravir នៅថ្ងៃព្រហស្បតិ៍នេះ ។
លោក Khairy បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង ដើម្បីបន្ថែមការព្យាបាលប្រកបដោយភាពច្នៃប្រឌិតថ្មី ជាអាវុធថ្មីដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ក្រៅពីការចាក់វ៉ាក់សាំង និងវិធានការសុខភាពសាធារណៈដទៃទៀត” ។

ទិន្នន័យពីការសាកល្បងព្យាបាលបានបង្ហាញថា ថ្នាំលេបតាមមាត់ Molnupiravir បានបង្ហាញពីប្រសិទ្ធភាពកាត់បន្ថយហានិភ័យនៃការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់ដោយសារជំងឺកូវីដ ១៩ បាន ៥០ ភាគរយ នៅក្នុងការសាកល្បងព្យាបាលដំណាក់កាលចុងក្រោយ ។
ទិន្នន័យនេះបានបង្កឲ្យមានតម្រូវការថ្នាំនេះយ៉ាងច្រើននៅអាស៊ី ដោយកូរ៉េខាងត្បូង សិង្ហបុរី និងអូស្ត្រាលីបានប្រកាសពីកិច្ចព្រមព្រៀងស្រដៀងគ្នានដើម្បីទិញថ្នាំគ្រាប់នៅសប្តាហ៍នេះ ខណៈតៃវ៉ាន់ និងថៃក៏កំពុងពិភាក្សាជាមួយក្រុមហ៊ុន Merck ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ ជប៉ុន អាចជាប្រទេសអាស៊ីដំបូងគេ ប្រើថ្នាំគ្រាប់កម្ចាត់កូវីដនៅចុងឆ្នាំនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៤ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


