ព័ត៌មានអន្ដរជាតិ
៥សំនួរជុំវិញរោគសញ្ញាកូវីដយូរ
អង្គការសុខភាពពិភពលោក (WHO) បានប្រកាសពីនិយមន័យនៃពាក្យ«កូវីដយូរ»នៅសប្តាហ៍នេះ។ ពាក្យនេះត្រូវបានគេប្រើដើម្បីរៀបរាប់ពីបញ្ហាសុខភាពររ៉ាំរ៉ៃដែលប៉ះពាល់ដល់អ្នករស់រានមានជីវិតពីជំងឺកូវីដ-១៩។ អ្នកវិទ្យាសាស្ត្រនៅតែកំពុងធ្វើការស្វែងយល់ពីលក្ខណៈនៃរោគសញ្ញាធ្វើទុក្ខ។
នរណាផ្តល់និយមន័យ«កូវីដយូរ»?
WHO បានកំណត់និយមនៃពាក្យកូវីដ-១៩យូរដោយវិធីសាស្ត្រ Delphi។ ជាធម្មតា កូវីដយូរត្រូវបានបញ្ជាក់ ឬឆ្លងដោយវីរុសកូរ៉ូណាដែលវាមានរយៈពេលយ៉ាងតិចបំផុតពីរខែ និងមិនអាចត្រូវបានពន្យល់ដោយរោគវិនិច្ឆ័យផ្សេងទៀត។ រោគវិនិច្ឆ័យប្រហែលជាចាប់ផ្តើមកើតមានកំឡុងពេលការឆ្លង ឬលេចឡើង បន្ទាប់ពីអ្នកជំងឺជាសះស្បើយពីការឈឺធ្ងន់ធ្ងរ។
ក្នុងចំណោមរោគសញ្ញាយូរដែលកើតមានទូទៅបំផុតគឺអស់កម្លាំង ដង្ហើមខ្លី និងចុះខ្សោយការយល់ដឹង។ អាការធ្វើទុក្ខផ្សេងទៀតដូចជា ឈឺទ្រូង បាត់ក្លិន និងរសជាតិ ទន់ខ្សោយ និងញ័រខ្លួន។ កូវីដយូរជាទូទៅប៉ះពាល់ដល់មុខងារប្រចាំថ្ងៃ។

មន្ត្រីបាននិយាយថា និយមន័យរបស់ WHO ប្រហែលជាអាចកែប្រែ នៅពេលរកឃើញភស្តុតាងថ្មីទៀត ហើយការស្វែងយល់ពីលទ្ធផលកូវីដ-១៩នៅតែបន្តដំណើរការ។ និយមន័យផ្សេងគ្នាប្រហែលត្រូវកំណត់ចំពោះកុមារ។
តើពួកគេមានអ្វីដូចគ្នា?
ចំនួនជាក់លាក់នៃមនុស្សបានឆ្លងមិនត្រូវបានគេដឹងច្បាស់លាស់ឡើយ។ ការសិក្សាបន្ថែមលើមនុស្សជាង២៧០០០០នាក់ដែលបានជាសះស្បើយពីការឈឺកូវីដធ្ងន់ធ្ងរដោយសាកលវិទ្យាល័យ Oxford បានរកឃើញថា យ៉ាងហោចណាស់មានរោគសញ្ញាធ្វើទុក្ខមួយដល់ទៅ៣៧% ក្នុងនោះភាគច្រើនក្នុងចំណោមអ្នកឆ្លងដែលបានចូលព្យាបាលនៅមន្ទីរពេទ្យ។
ការសិក្សាផ្សេងទៀតរបស់សាកលវិទ្យាល័យ Harvard លើអ្នករស់រានមានជីវិតពីកូវីដជាង៥២០០០នាក់ដែលមានអាការស្រាល ឬគ្មានរោគសញ្ញា និងអាការយូរដែលមានអាយុក្រោម៦៥ឆ្នាំ។ វាបានបង្ហាញថា វាទំនងជាប៉ះពាល់ដល់ពួកគេ។
យោងតាមតារាងរបស់ Reuters មានអ្នកឆ្លងកូវីដជាង២៣៦លាននាក់ដែលត្រូវបានរាយការណ៍។
តើការសិក្សាបង្ហាញអ្វីផ្សេងទៀត?
នៅក្នុងការសិក្សាចេញផ្សាយដោយ The Lancet បានបង្ហាញថា អ្នកស្រាវជ្រាវចិនបាននិយាយថា ២០%ទៅ៣០% គឺមានរយៈពេល១២ខែ បន្ទាប់ពីចាកចេញពីមន្ទីរពេទ្យ។ ភាគរយនៃអ្នកជំងឺដែលមានអាការមធ្យម និងរហូតដល់៥៤%នៃអ្នកមានអាការធ្ងន់ធ្ងរនៅតែមានបញ្ហាសួត។
ការសិក្សារបស់សាកលវិទ្យាល័យ Harvard បានរកឃើញថា រោគវិនិច្ឆ័យថ្មីនៃអ្នកជំងឺទឹកនោមផ្អែម និងសរសៃប្រសាទគឺមានទូទៅក្នុងចំណោមមនុស្សឆ្លងកូវីដ-១៩ជាងអ្នកមិនបានឆ្លង។

តើមនុស្សអាចជាសះស្បើយពីកូវីដយូរទេ?
រោគសញ្ញាជាច្រើននៃកូវីដយូរត្រូវដោះស្រាយតាមពេលពេលវេលាដោយមិនគិតពីភាពធ្ងន់ធ្ងរនៃជំងឺកូវីដពីដំបូងឡើយ។ យោងតាមការសិក្សាចេញផ្សាយនៅ The Lancet បង្ហាញថា សមាមាត្រនៃអ្នកជំងឺនៅតែកំពុងកើតមានអាការយ៉ាងហោចណាស់១រោគសញ្ញាបានធ្លាក់ចុះពី៦៨%ក្នុងរយៈពេល៦ខែមកនៅត្រឹម៤៩%ក្នុងរយៈពេល១២ខែ។
WHO បាននិយាយថា រោគសញ្ញាកូវីដយូរអាចប្រែប្រួលទៅតាមពេលវេលា ហើយប្រហែលជាអាចកើតឡើងវិញ បន្ទាប់ពីមានលក្ខណៈធូរស្បើយពីដំបូង។
តើវ៉ាក់សាំងអាចជួយអ្នកជំងឺកូវីដយូរទេ?
ការសិក្សាតូចមួយបានលើកឡើងថា មនុស្សមួយចំនួនដែលមានកូវីដយូរបានធូរស្បើយបន្ទាប់ពីចាក់វ៉ាក់សាំង។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) អាមេរិកបាននិយាយថា ការសិក្សាស្រាវជ្រាវបន្ថែមទៀតត្រូវការធ្វើដើម្បីកំណត់ពីឥទ្ធិពលរបស់វ៉ាក់សាំងទៅលើជំងឺកូវីដយូរ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១០ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


